អ្នកនាំពាក្យស្ថានទូតចិនក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក លោក Liu Pengyu បានប្រាប់ VOA តាមអ៊ីមែលថា៖ «ប្រទេសចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះទំនាក់ទំនងយោធារបស់សហរដ្ឋអាមេរិកជាមួយនិងការផ្តល់អាវុធដល់កោះតៃវ៉ាន់»។
របាយការណ៍បង្ហាញជាសាធារណៈមួយពីការិយាល័យនាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិអាមេរិកដែលបានចេញផ្សាយកាលពីថ្ងៃទី២៧ ខែកក្កដា ប្រាប់ឱ្យដឹងថា ការគាំទ្រពីចិនមាន«សារៈសំខាន់»ចំពោះសមត្ថភាពរបស់រុស្ស៊ីនៅក្នុងការបន្តសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន។
អភិបាលរដ្ឋធានីមូស្គូ លោក Sergei Sobyanin បាននិយាយលើតេឡេក្រាមថា អគារនោះជាអគារដដែលដែលធ្លាប់រងការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែនកាលពីថ្ងៃអាទិត្យកន្លងទៅផងដែរ។
លោក Lloyd Austin និងរដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Richard Marles បានធ្វើដំណើរតាមយន្តហោះរបស់លោក Austin ពីទីក្រុង Brisbane ទៅកាន់ទីក្រុង Townsville ដើម្បីជួបជាមួយកងទ័ពដែលចូលរួមក្នុងសមយុទ្ធ Talisman Sabre។
លោកស្រី Von der Leyen បានថ្លែងនៅឯសន្និសីទកាសែតរួមគ្នាមួយជាមួយប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. បន្ទាប់ពីធ្វើការចរចានៅក្នុងរដ្ឋធានីម៉ានីលដែលមានគោលបំណងធ្វើឱ្យប្រសើរឡើងដល់ទំនាក់ទំនងពាណិជ្ជកម្មសេដ្ឋកិច្ចនិងសន្តិសុខ។
មន្ត្រីជាន់ខ្ពស់ការពារជាតិម្នាក់របស់សហរដ្ឋអាមេរិកបាននិយាយថា «សម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិកនិងអូស្ត្រាលីមានភាពរឹងមាំកាន់តែខ្លាំងឡើងជាងពេលណាៗទាំងអស់»។ លោកបានសង្ខេបសេចក្តីប្រកាសនៃកិច្ចផ្តួចផ្តើមការពារប្រទេសថ្មីជាមួយរដ្ឋាភិបាលអូស្ត្រាលីកាលពីថ្ងៃសៅរ៍។
នាយកខុទ្ទកាល័យប្រធានាធិបតីអ៊ុយក្រែននិយាយថា កិច្ចប្រជុំកំពូលនេះនឹងមានការចូលរួមពីទីប្រឹក្សាសន្តិសុខជាតិនៃបណ្តាប្រទេសនានា ដើម្បីជួបពិភាក្សាគ្នាបន្តពីកិច្ចពិភាក្សាគ្នាកាលពីដំបូងនៅក្នុងរដ្ឋធានីកូប៉ិនហាក ប្រទេសដាណឺម៉ាក កាលពីខែមិថុនាកន្លងទៅ។
អង្គការសហប្រជាជាតិនិងសហរដ្ឋអាមេរិកបានអំពាវនាវឱ្យដោះលែងប្រធានាធិបតីនីហ្សេលោក Mohamed Bazoumបន្ទាប់ពីទាហានមួយក្រុមបានអះអាងថាបានដកលោកចេញពីតំណែង។
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី អមដំណើរមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ទៅមើលការតាំងបង្ហាញរបស់ក្រសួងការពារជាតិដែលបង្ហាញមីស៊ីលផ្លោងដែលត្រូវបានហាមរបស់កូរ៉េខាងជើង ពេលប្រទេសជាប់ខាងគ្នានេះ ប្តេជ្ញាពង្រឹងចំណងទាក់ទងគ្នា។
រូបថតផ្សាយដោយទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េនេះបង្ហាញរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu (ស្តាំ) ត្រូវបានស្វាគមន៍ដោយរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងជើង លោក Kang Sun Nam អាកាសយានដ្ឋានអន្តរជាតិក្រុងព្យុងយ៉ាង កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣។
កាលពីសប្តាហ៍កន្លងទៅ រុស្ស៊ីបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិ ដែលមានអាយុជិត១ឆ្នាំ ដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិនិងប្រទេសតួកគី ដែលអនុញ្ញាតឱ្យមានការដឹកជញ្ជូនគ្រាប់ធញ្ញជាតិចេញពីកំពង់ផែអ៊ុយក្រែន ដែលស្ថិតក្នុងសមុទ្រខ្មៅ។
ព័ត៌មានផ្សេងទៀត
No media source currently available