រុស្ស៊ីនិយាយនៅថ្ងៃអង្គារនេះថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានបាញ់ទម្លាក់យន្តហោះដ្រូនអ៊ុយក្រែនជាច្រើនគ្រឿង ក្នុងតំបន់ក្រុងមូស្គូ និងតំបន់ Bryansk ដែលស្ថិតនៅជាប់ព្រំដែនរវាងប្រទេសទាំងពីរ។
នេះគឺជាការសិក្សាស្រាវជ្រាវអន្តរជាតិមួយដែលស្វែងរកអ្នកចូលរួមនៅក្នុងប្រទេសអូស្ត្រាលី សហរដ្ឋអាមេរិក និងកាណាដា។
ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសជប៉ុនបានរាយការណ៍ថាប្រទេសនេះគ្រោងនឹងចាប់ផ្តើមបញ្ចេញទឹកសំណល់ដែលប្រើសម្រាប់ធ្វើឱ្យត្រជាក់ម៉ាស៊ីនរ៉េអាក់ទ័រដែលខូចនៅរោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ា នៅចុងខែសីហានេះ បន្ទាប់ពីបានពិភាក្សាជាមួយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។
បុគ្គលិកនិងនិស្សិតសាកលវិទ្យាល័យនេះ បានទទួលសារអ៊ីមែលកាលពីខែមិថុនានិងកក្កដាកន្លងទៅ ដោយជូនដំណឹងដល់ពួកគេពីហានិភ័យនៃការជ្រៀតជ្រែក ពីសំណាក់បរទេសនៅក្នុងសាកលវិទ្យាល័យ។
ពួកមន្ត្រីរុស្ស៊ីបាននិយាយនៅថ្ងៃចន្ទនេះថា អ៊ុយក្រែនបានប្រើដ្រូនវាយប្រហារដោយផ្ទាល់ទៅលើរដ្ឋធានីមូស្គូ និងតំបន់ Kaluga។
ប្រទេសចិននិងរុស្ស៊ីនឹងឈានទៅទទួលបានឥទ្ធិពលខាងសេដ្ឋកិច្ចនិងនយោបាយកាន់តែខ្លាំងឡើង នៅក្នុងប្រទេសកំពុងអភិវឌ្ឍ នៅក្នុងកិច្ចប្រជុំកំពូលក្នុងប្រទេសអាហ្វ្រិកខាងត្បូងក្នុងសប្តាហ៍នេះ
ប្រទេសប្រមាណ ៤០ ដែលរួមមានទាំងប្រទេសអាហ្សង់ទីន អ៊ីរ៉ង់ អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម សុទ្ធតែមានចំណាប់អារម្មណ៍ក្នុងការចូលរួមជាមួយក្រុមប្រទេស BRICS នេះ។
លោក Biden បានបញ្ជាក់ដោយមិនបានលើកឡើងអំពីប្រទេសចិនថា មេដឹកនាំទាំង ៣ បានបញ្ជាក់ជាថ្មីអំពីការតាំងចិត្តនៅក្នុងការរក្សាសន្តិភាពនិងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់និងដោះស្រាយបញ្ហាបង្ខិតបង្ខំខាងសេដ្ឋកិច្ច ដែលបញ្ហានេះគឺជាការអនុវត្តមួយដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកចោទប្រទេសចិនថាបានប្រើដើម្បីគោលបំណងនយោបាយរបស់ខ្លួន។
ការសម្រេចរបស់ចៅក្រមតុលាការនេះ កើតមានឡើង ក្រោយពីមានការសម្រេចប្រហាក់ប្រហែលគ្នាកាលពីដើមខែសីហាកន្លងទៅនេះ ប្រឆាំងនឹងក្រុមហ៊ុន Apple និងមូលនិធិ Wikimedia ដែលជាអ្នកគ្រប់គ្រងបណ្តាញផ្ទុកឯកសារ Wikipediaផងដែរ។
លោក Brian Nelson មន្ត្រីខាងការប្រឆាំងនឹងភេរវកម្មនៃក្រសួងហិរញ្ញវត្ថុអាមេរិកបាននិយាយថា៖ «ការប៉ុនប៉ងធ្វើឃាតលោក Alexey Navalny កាលពីឆ្នាំ២០២០ ជាការបំពានរបស់វិមានក្រឹមឡាំងលើសិទ្ធិមនុស្ស ហើយយើងនឹងបន្តប្រើប្រាស់អំណាចដែលយើងមានដើម្បីឱ្យពួកឃាតកររបស់វិមានក្រឹមឡាំងទទួលខុសត្រូវដល់សកម្មភាពរបស់ពួកគេ»។
ការពិបាកខាងសេដ្ឋកិច្ចនិងកង្វះស្បៀងអាហារមានភាពធ្ងន់ធ្ងរជាងមុន ជាលទ្ធផលនៃការរាតត្បាតជំងឺកូវីដ១៩ និងការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។ តែប្រទេសនេះនៅតែធ្វើការសាកល្បងមីស៊ីលមួយចំនួនតាំងពីឆ្នាំទៅ
ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមពានរង្វាន់ជើងឯករវាងអេស្ប៉ាញនិងអង់គ្លេស នឹងត្រូវប្រព្រឹត្តទៅនៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី នៅថ្ងៃអាទិត្យនេះ។
ព័ត៌មានផ្សេងទៀត
No media source currently available