មួយថ្ងៃក្រោយការប្រកាសថា សហរដ្ឋអាមេរិកនឹងបញ្ជូនកងទ័ពនិងសម្ភារៈយោធាបន្ថែមទៀតទៅកាន់ប្រទេសអូស្ត្រាលី លោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិអាមេរិកបានថតរូបអនុស្សាវរីយ៍ជាមួយទាហាន។
លោកបាននិយាយលេងនឹងទាហានទាំងនោះថា៖ «ទាហានឆ័ត្រយោងមែនទេ? មើលតែមួកដឹងហើយ»។
លោក Lloyd Austin និងរដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Richard Marles បានធ្វើដំណើរតាមយន្តហោះរបស់លោក Austin ពីទីក្រុង Brisbane ទៅកាន់ទីក្រុង Townsville ដើម្បីជួបជាមួយកងទ័ពដែលចូលរួមក្នុងសមយុទ្ធ Talisman Sabre។
ទាហានមួយរូបបាននិយាយប្រាប់លោកថា៖ «Waltzing Matilda ជាចម្រៀងរបស់យើង លោក»។
ប្រទេសជិត១០បានចូលរួមជាមួយសហរដ្ឋអាមេរិកនិងប្រទេសអូស្ត្រាលីក្នុងសមយុទ្ធនេះ។ ហើយលោករដ្ឋមន្ត្រី Austin ថ្លែងថា មានសង្ឃឹមថា ទៅថ្ងៃអនាគតសមយុទ្ធនេះនឹងកាន់តែធំឡើង៖ «នេះជាអ្វីដែលយើងចង់និយាយ។ យើងចង់បានអន្តរប្រតិបត្តិការ។ យើងចង់ធ្វើការជាមួយគ្នា។ កសាងទស្សនវិស័យរួមសម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលសេរីនិងបើកចំហរ»៕
ប្រែសម្រួលដោយលោក ប៉ូច រាសី
ទីក្រុង TOWNSVILLE ប្រទេសអូស្រ្តាលី —