អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Ban Ki-moon បានអំពាវនាវឱ្យបញ្ឈប់អំពើហិង្សាជាបន្ទាន់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ក្រោយមានកិច្ចប្រជុំដ៏ភ្ញាក់ផ្អើលមួយជាមួយមេដឹកនាំយោធារបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ដោយកំពុងជោគជាំដោយអំពើហិង្សា។
កិច្ចឈប់បាញ់គ្នារយៈពេល ៣ ថ្ងៃរវាងភាគីសង្គ្រាមទាំងពីរនៅក្នុងប្រទេសស៊ូដង់បានចូលជាធរមាននៅថ្ងៃអង្គារនេះ បន្ទាប់ពីអ្វីដែលសហរដ្ឋអាមេរិកបានហៅថាជា«ការចរចាដ៏តឹងតែង»។
លោកBiden បានស្នើសុំដល់អ្នកបោះឆ្នោតអាមេរិកាំង ទុកពេលឱ្យលោកបង្ហើយការងាររបស់លោក ដែលបានចាប់ផ្តើមកាលពីលោកស្បថចូលកាន់តំណែងក្នុងពេលកន្លងទៅ និងស្នើសុំឱ្យទុកមួយឡែកសិននូវក្តីបារម្ភដែលថា លោកជាប្រធានាធិបតីដ៏ចាស់បំផុតរបស់អាមេរិកដើម្បីដឹកនាំប្រទេសរយៈពេល៤ឆ្នាំបន្ថែមទៀត។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch លើកឡើងថា រដ្ឋាភិបាលកម្ពុជាបានបង្កើនវោហាសាស្ត្រវាយប្រហារលើសមាជិកគណបក្សប្រឆាំងមុនការបោះឆ្នោតជាតិ ខណៈក្រុមអង្គការសង្គមស៊ីវិលក្នុងស្រុកដែលធ្វើការផ្នែកសិទ្ធិមនុស្សសង្កេតឃើញថា ស្ថានភាពនយោបាយកម្ពុជានៅតែធ្លាក់ចុះខ្លាំងជាបន្តបន្ទាប់។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃអង្គារនេះ បានព្រមានចំៗទៅលើឪពុកបង្កើត និងប្អូនថ្លៃស្រីរបស់លោក ស៊ន តារា ចំពោះការបាត់បង់មុខតំណែងក្នុងក្របខណ្ឌយោធា និងប៉ូលិស ប្រសិនបើពួកគេមិនអាចណែនាំ និងអប់រំលោក ស៊ន តារា ដែលលោក ហ៊ុន សែន ចាត់ទុកថាជា«ក្មេងពាល និងព្រហើន»នោះ។
រដ្ឋមន្ត្រីការពារជាតិអាមេរិកមានប្រសាសន៍ថាក្រុម UDCGបានផ្តល់ជំនួយសន្តិសុខជាង៥៥ពាន់លានដុល្លារឱ្យអ៊ុយក្រែនតាំងពីក្រុមនេះត្រូវបានបង្កើតកាលពីមួយឆ្នាំមុននេះ។
ក្រុមអ្នកស្រាវជ្រាវសន្តិសុខពិភពលោកបាននិយាយនៅថ្ងៃចន្ទថា ការចំណាយផ្នែកយោធារបស់អឺរ៉ុបបានកើនឡើងនៅឆ្នាំ២០២២ បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន គឺឈានដល់កម្រិតមិនធ្លាប់មានចាប់តាំងពីសម័យសង្គ្រាមត្រជាក់។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន AFP។
អភិបាលទីក្រុង Sevastopol លោក Mikhail Razvozhaev ដែលត្រូវបានតែងតាំងដោយរុស្ស៊ីបានបង្ហោះសារលើបណ្តាញសង្គមថា កងកម្លាំងរុស្ស៊ីបានបាញ់បំផ្លាញយន្តហោះដ្រូននោះ ហើយយន្តហោះដ្រូនទី២បានផ្ទុះឆេះ។
នៅក្នុងសុន្ទរកថាមួយដែលបង្ហាញលម្អិតពីអាទិភាពសេដ្ឋកិច្ចរបស់រដ្ឋបាលលោក Biden ចំពោះប្រទេសចិនមួយថ្ងៃមុននេះ លោកស្រី Yellen បានថ្លែងថា សហរដ្ឋអាមេរិកចង់មានចំណងទាក់ទងសេដ្ឋកិច្ចបែបស្ថាបនានិងស្មើភាពជាមួយនឹងចិនដោយមិនប៉ះពាល់នឹងសន្តិសុខជាតិរបស់ខ្លួន។
រហូតមកដល់ពេលនេះ មានមនុស្សជាង ៤២០ នាក់ត្រូវបានសម្លាប់ហើយមនុស្សរាប់ពាន់នាក់ទៀតបានរងរបួស។
សកម្មជននយោបាយលោក ហ៊ុន កុសល ដែលអះអាងថា មានភក្តីភាពនឹងអតីតប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ត្រូវបានតុលាការរាជធានីភ្នំពេញដោះលែងឱ្យស្ថិតនៅក្រៅឃុំ ក្រោមការជួយសម្របសម្រួលពីនាយករដ្ឋមន្ត្រីរបស់កម្ពុជាគឺលោក ហ៊ុន សែន។
សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យវ័យក្មេងបានធ្វើឲ្យកក្រើកនយោបាយក្នុងប្រទេសថៃកាលពីឆ្នាំ ២០២០ ដោយបានធ្វើការអំពាវនាវដ៏ខ្លាំងក្លាឱ្យកងទ័ពលះបង់អំណាច ហើយឱ្យរបបរាជានិយមដំណើរការតាមរដ្ឋធម្មនុញ្ញ។
ព័ត៌មានផ្សេងទៀត
No media source currently available