លោក Trump ថ្លែងទៅកាន់ពាណិជ្ជកម្មសាកលថា ត្រូវផលិតនៅអាមេរិកឬត្រូវបង់ពន្ធគយ
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានបង្ហាញវិធីសាស្ត្ររបស់លោកអំពីការវិនិយោគបរទេសទៅកាន់ជំនួបដ៏ធំបំផុតរវាងមេដឹកនាំពាណិជ្ជកម្មសាកល ដោយផ្តល់ជម្រើសតែមួយក្នុងចំណោមជម្រើសពីរ ត្រូវផលិតនៅអាមេរិកឬត្រូវប្រឈមនឹងការបង់ពន្ធគយ។ អ្នកស្រី Anita Powell អ្នកឆ្លើយឆ្លងព័ត៌មានឱ្យ VOA នៅសេតវិមានរាយការណ៍អំពីផលប៉ះពាល់នៃការវិលត្រឡប់របស់លោក Trump ទៅកាន់សេតវិមានចំពោះសេដ្ឋកិច្ចសាកល។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល។