ប្រទេសចិនបានបដិសេធការចោទប្រកាន់អំពីវត្តមានប៉ូលិសនៅប្រទេសក្រៅ ដោយបាននិយាយកាលពីថ្ងៃអង្គារថាសហរដ្ឋអាមេរិកបានធ្វើ«ការចោទប្រកាន់ដោយគ្មានមូលដ្ឋាន»នៅក្រោយមន្ត្រីអនុវត្តច្បាប់អាមេរិកាំងបានចាប់ខ្លួនបុរសពីរនាក់នៅក្នុងទីក្រុង New York។
ការប្រយុទ្ធគ្នានៅតាមដងផ្លូវនៃរដ្ឋធានីប្រទេសស៊ូដង់បានបន្តនៅថ្ងៃពុធនេះ ខណៈភាគីទាំងពីរដែលធ្វើសង្រ្គាមនៅប្រទេសនេះមិនអើពើនឹងបទឈប់បាញ់រយៈពេល ២៤ម៉ោង។
លោក Yuri Kruk មេបញ្ជាការយោធាអ៊ុយក្រែនក្នុងតំបន់ Odesa បាននិយាយថាដ្រូនទាំងនេះបានបណ្តាលឱ្យមានអគ្គិភ័យនៅហេដ្ឋារចនាសម្ព័ន្ធមួយកន្លែង តែគ្មានមនុស្សស្លាប់ទេ។
អ្នកវិភាគ និងអ្នកតាមដាននយោបាយកម្ពុជាមានមតិចម្រុះទៅលើយុទ្ធសាស្ត្រការទូតដែលកម្ពុជាអាចរៀនសូត្របានពីប្រទេសវៀតណាមនៅក្នុងការធ្វើឱ្យមានតុល្យភាពនៃចំណងការទូតរបស់ខ្លួនជាមួយប្រទេសមហាអំណាច ដូចជាចិននិងសហរដ្ឋអាមេរិក។
សេចក្តីព្រាងច្បាប់ថ្មីដែលបានអនុម័តដោយសមាជិកសភារុស្ស៊ីកាលពីថ្ងៃទី១១ ខែមេសា ហើយបានក្លាយជាច្បាប់ក្រោយពីការចុះហត្ថលេខាដោយលោក Vladimir Putin នឹងធ្វើឱ្យបុរសៗស្ទើរតែមិនអាចចៀសវាងការបំពេញកាតព្វកិច្ចយោធា។
ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកកាលពីថ្ងៃពុធ ទី១២ ខែមេសាបានដាក់ក្រុមហ៊ុនចំនួន ៥ ដែលមានមូលដ្ឋាននៅចិនដីគោក និងនៅក្នុងទីក្រុងហុងកុងក្នុង «បញ្ជីក្រុមហ៊ុន» របស់ខ្លួនដែលហាមឃាត់មិនឱ្យក្រុមហ៊ុនទាំងនោះធ្វើពាណិជ្ជកម្មជាមួយនឹងក្រុមហ៊ុនអាមេរិកណាមួយនោះទេ ។
ក្រុមប្រទេស G-7 បានប្រឆាំងខ្លាំងក្លាលើការប្រយុទ្ធគ្នាជាបន្តរវាងក្រុមយោធាពីរនៅក្នុងប្រទេសស៊ូដង់ ដោយជំរុញភាគីទាំងអស់ឱ្យ «បញ្ចប់អរិភាពជាបន្ទាន់ដោយគ្មានលក្ខខណ្ឌជាមុន»។
ស្ថានីយនេះជាស្ថានីយមួយក្នុងបណ្តាស្ថានីយជាង១០០ដែលប្រទេសចិនធ្វើប្រតិបត្តិការនៅទូទាំងពិភពលោក។
វិមានក្រឹមឡាំងបានផ្សព្វផ្សាយវីដេអូមួយ ដែលបង្ហាញរូបភាពលោក Putin បា្រប់ដល់ក្រុមមេបញ្ជាការរុស្ស៊ីថា វាមានសារៈសំខាន់សម្រាប់លោក ក្នុងការស្តាប់ឮដោយផ្ទាល់ពីទស្សនៈរបស់ពួកគេ និងធ្វើការផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមក។
គណបក្សប្រជាជនកម្ពុជាបានបញ្ចេញបញ្ជីឈ្មោះបេក្ខជនឈរឈ្មោះជាតំណាងរាស្រ្តសម្រាប់ការបោះឆ្នោតនាខែកក្កដាខាងមុខនេះ។ រដ្ឋមន្រ្តីមួយចំនួនបានឈរឈ្មោះជាបេក្ខជនពេញសិទ្ធិលេខរៀងខាងលើ។
ខណៈការបោះឆ្នោតថ្នាក់ជាតិឆ្នាំ ២០២៣ ខិតជិតមកដល់ ការថ្លែងនិងឃោសនាអំពីសារៈសំខាន់នៃសន្តិភាពកាន់តែសកម្មឡើងពីសំណាក់គណបក្សប្រជាជនកម្ពុជា ស្របពេលដែលបញ្ហាអយុត្តិធម៌ក្នុងសង្គម ដីធ្លី និងជម្លោះការងារនៅតែបន្តកើតមានជាបន្តបន្ទាប់។
កញ្ញា លី ស្រីស្រស់ ប្រធានក្រុមអ្នកវិភាគវ័យក្មេង ថា បើសិនការប្រើប្រាស់វិធានការផ្លូវច្បាប់ ការចាប់គំរាមកំហែងនៅបន្តកើតមានលើអ្នកនយោបាយក្រុមប្រឆាំង ខណៈការបង្ក្រាបលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅតែមិនស្រាកស្រាន្តទេ នោះវាអាចធ្វើឱ្យប៉ះពាល់ដល់គុណភាពការបោះឆ្នោត។
ព័ត៌មានផ្សេងទៀត
No media source currently available