ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហភាព​អឺរ៉ុប​អញ្ជើញ​រដ្ឋមន្ត្រី​ការបរទេស​ថ្មី​របស់​អាមេរិក​ឲ្យ​ចូលរួម​ការ​ប្រជុំ


មន្ត្រី​ការទូត​កំពូល​សហភាព​អឺរ៉ុប​អ្នកស្រី Kaja Kallas ប្រជុំនៅសភាអឺរ៉ុប​កាលពីថ្ងៃទី​២៧ វិច្ឆិកា ឆ្នាំ២០២៤។
មន្ត្រី​ការទូត​កំពូល​សហភាព​អឺរ៉ុប​អ្នកស្រី Kaja Kallas ប្រជុំនៅសភាអឺរ៉ុប​កាលពីថ្ងៃទី​២៧ វិច្ឆិកា ឆ្នាំ២០២៤។

មន្ត្រី​ការទូត​កំពូល​សហភាព​អឺរ៉ុប​អ្នកស្រី Kaja Kallas បាន​អញ្ជើញ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Marco Rubio ដោយ​បើក​ចំហ​ឲ្យ​ចូលរួម​នៅក្នុង​ការ​ប្រជុំ​មួយ​ជាមួយ​នឹង​សហភាព​អឺរ៉ុប​នៅក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ដែល​យោង​លើ​ការ​បញ្ជាក់​របស់​មន្ត្រី​សហភាព​អឺរ៉ុប​កាលពី​ថ្ងៃ​សុក្រ។

ទ្វីប​អឺរ៉ុប​កំពុង​ប្រឹងប្រែង​បង្កើត​ទំនាក់ទំនង​ជាមួយ​នឹង​រដ្ឋបាល​លោក Donald Trump បន្ទាប់ពី​លោក​បាន​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​នៅ​អាណត្តិ​ទី​ពីរ​ក្នុង​សប្ដាហ៍​នេះ។

បណ្ដា​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​មាន​បំណង​ចង់​បញ្ចៀស​ការ​យក​ពន្ធ​របស់​លោក Trump លើ​ទំនិញ​ពាណិជ្ជកម្ម និង​ចង់​ឲ្យ​លោក​នៅ​បន្ត​គាំទ្រ​សហភាព​អឺរ៉ុប​នៅ​ពេល​ដែល​លោក​បាន​ប្ដេជ្ញា​ថា​នឹង​ស្វែងរក​ដំណោះស្រាយ​បញ្ចប់​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន។

អ្នកស្រី Kallas បាន​សរសេរ​ទៅកាន់​បណ្ដា​រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​ថា៖ «នៅក្នុង​លិខិត​របស់​ខ្ញុំ​ផ្ញើ​ទៅកាន់​រដ្ឋមន្ត្រី​ការបរទេស [អាមេរិក] លោក Marco Rubio ខ្ញុំ​បាន​អញ្ជើញ​លោក​ដោយ​បើក​ចំហ​ឲ្យ​ចូលរួម​នៅក្នុង​ការ​ប្រជុំ​មួយ​របស់​យើង​តាម​ពេល​វេលា​ឆាប់ៗ​ដែល​លោក​យល់​ថា​អាច​ធ្វើ​បាន»។

សហភាព​អឺរ៉ុប​នឹង​ពិភាក្សា​អំពី​ទំនាក់ទំនង​ជាមួយ​សហរដ្ឋ​អាមេរិក​នៅក្នុង​ការ​ប្រជុំ​ជា​ប្រចាំ​មួយ​របស់​ខ្លួន​ក្នុង​ទីក្រុង​ព្រុចសែល​នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG