ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានធានាចំពោះសមភាគីហ្វីលីពីនរបស់លោកកាលពីថ្ងៃចន្ទអំពីការតាំងចិត្តរបស់សហរដ្ឋអាមេរិកចំពោះប្រទេសហ្វីលីពីន នៅចំពេលមានភាពតានតឹងកើនឡើងជាមួយនឹងចិន។
លោកនាយករដ្ឋមន្ត្រី បានទទួលយកការសុំទោសនេះ ហើយជាលទ្ធផល លោក អៀ ចាន់ណា ក៏ត្រូវបានតុលាការដោះលែងឱ្យនៅក្រៅឃុំភ្លាមៗ។ មន្ត្រីសិទ្ធិមនុស្សយល់ថា ការណ៍នេះអាចឱ្យមានការរិះគន់ថា ស្ថាប័ននីតិប្រតិបតិ្តមានឥទិ្ធពលលើការសម្រេចចិត្តរបស់តុលាការ។
ការស្ទង់មតិថ្មីមួយបង្ហាញថា សង្គ្រាមនៅអ៊ុយក្រែនបានប៉ះពាល់មិនត្រឹមតែកិច្ចខិតខំប្រឹងប្រែងរបស់រុស្ស៊ីជួរមុខប៉ុណ្ណោះទេ តែថែមទាំងកេរ្តិ៍ឈ្មោះរបស់ប្រទេសនេះ នៅទូទាំងពិភពលោកផងដែរ។
ក្រុមឧត្ដមសេនីយ៍ដែលកំពុងច្បាំងគ្នានៃប្រទេសស៊ូដង់បានយល់ព្រមបញ្ជូនអ្នកតំណាងដើម្បីធ្វើការចរចានៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។
របាយការណ៍ដែលបង្ហោះនៅលើ Twitter នេះបានលើកឡើងថា មានរូបភាពដែលបង្ហាញថា រុស្ស៊ី «បានធ្វើកិច្ចប្រឹងប្រែងពិសេស» ដើម្បីពង្រឹងព្រំដែនភាគខាងជើងនៃតំបន់ Crimea «ដែលក្នុងនោះរួមមានទាំងតំបន់ការពារច្រើនជាន់នៅជិតភូមិ Medvedevka ផងដែរ»។
ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីហ្វីលីពីនរូបនេះមកកាន់សហរដ្ឋអាមេរិក កើតមានឡើង បន្ទាប់ពីកងទ័ពអាមេរិកនិងហ្វីលីពីន ទើបតែបិទបញ្ចប់សមយុទ្ធយោធាដ៏ធំបំផុតរបស់ខ្លួនដែលមិនធ្លាប់មានក្នុងពេលកន្លងមកកាលពីសប្តាហ៍មុន។
កាលពីថ្ងៃសុក្រ ទី២៨ ខែមេសា ប្រធានាធិបតីប្រទេសប្រេស៊ីលលោក Luiz Inacio «Lula» da Silva បានទទួលស្គាល់ជាផ្លូវការតំបន់អភិរក្សជនជាតិដើម៦កន្លែង ដោយប្រែក្រឡាស់គោលនយោបាយរបស់អ្នកកាន់តំណែងមុនលោកគឺលោក Jair Bolsonaro ដែលបានអនុញ្ញាតឱ្យប្រើតំបន់ទាំងនោះធ្វើកសិកម្មនិងឧស្សាហកម្មឯទៀតៗ។
កាលពីថ្ងៃសុក្រទី២៨មេសា ស.រ.អ.និងប្រទេសហ្វីលីពីនបានបញ្ចប់សមយុទ្ធយោធាប្រចាំឆ្នាំឈ្មោះថា Balikatan រយៈពេលជិតបីសប្តាហ៍នៅប៉ែកខាងត្បូងនៃមហាសមុទ្រប៉ាស៊ីហ្វិក នៅជិតប្រទេសដែលជាប្រជុំកោះនេះ។
លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិបានជួបប្រជាពលរដ្ឋខ្មែរអាមេរិកាំងនៅរដ្ឋ Virginia ជាយរដ្ឋធានីវ៉ាស៊ីនតោនដើម្បីបកស្រាយសេចក្តីព្រាងច្បាប់ថ្មីៗ ដែលស្នើឡើងដោយសមាជិកព្រឹទ្ធសភាម្នាក់របស់សហរដ្ឋអាមេរិក ហើយនឹងថ្លែងអំពីការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា។
គោលនយោបាយថ្មីរបស់ជប៉ុននេះ ក៏បានលើកឡើងពីការគំរាមកំហែងមួយចំនួន ដូចជា នាវាឆ្មាំសមុទ្រចិន បានជ្រៀតជ្រែកចូលជាញឹកញាប់មកក្នុងដែនទឹកជប៉ុន។
អនុប្រធានគណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា បានស្នើតុលាការកំពូលសម្រេចឱ្យលោកបាននៅក្រៅឃុំ ដោយតម្កល់ប្រាក់ប្រមាណ៣ម៉ឺនដុល្លារអាមេរិក ឬច្រើនជាងនេះ ទៅតាមការសម្រេចរបស់ចៅក្រម។
ការវាយប្រហារនេះរាប់ទាំងការវាយប្រហារជាលើកទីមួយប្រឆាំងនឹងទីក្រុង Kyiv ដែលជារដ្ឋធានីរបស់អ៊ុយក្រែន បន្ទាប់ពីអាក់ខានជិតពីរខែ។
ព័ត៌មានផ្សេងទៀត
No media source currently available