របបយោធាមីយ៉ាន់ម៉ាបានផ្ដល់ការលើកលែងទោសដល់អ្នកទោសជាង ៣.០០០ នាក់នៅក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីរបស់ខ្លួន ប៉ុន្តែគេនៅមិនទាន់ដឹងច្បាស់ភ្លាមៗនៅឡើយទេថាតើមានទាំងអ្នកទោសនយោបាយណាម្នាក់ក្នុងចំណោមអ្នកទោសនយោបាយរាប់ពាន់នាក់ដែលត្រូវបានឃុំខ្លួន។
រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Hayashi Yoshimasa ថ្លែងក្នុងកិច្ចប្រជុំមួយ ដែលផ្តោតទៅលើសង្គ្រាមរបស់រុស្ស៊ីក្នុងអ៊ុយក្រែននោះថា វាមានសារៈសំខាន់ណាស់ ដែលក្រុមប្រទេស G7 ត្រូវរក្សាការឯកភាពគ្នា ក្នុងការជំរុញអនុវត្តការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី។
ថ្នាក់ដឹកនាំគណបក្សនេះលើកឡើងថា ជនរងគ្រោះពីរបបខោអាវខ្មៅមិនទាន់ទទួលបានយុត្តិធម៌គ្រប់គ្រាន់ ពីអំពើឃោរឃៅដែលត្រូវបានគេកត់ត្រាថា បានកើតឡើងក្នុងសម័យនោះ បើទោះបីជាមានការកាត់ក្តីមេដឹកនាំខ្មែរក្រហមមួយចំនួនក៏ដោយ។
មន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសអាមេរិក បានថ្លែងនៅសប្តាហ៍ថ្មីៗនេះថាទណ្ឌកម្មដោយការហាមមិនឲ្យនាំចេញអាវុធ និងសម្ភារៈយោធាចូលកម្ពុជា អាចដកចេញបានគឺអាស្រ័យលើទំនាក់ទំនងចិន-កម្ពុជានៅមូលដ្ឋានយោធាជើងទឹករាមកម្ពុជានិងអាស្រ័យលើការរីកចម្រើនលទ្ធិប្រជាធិបតេយ្យកម្ពុជា។
លោកប្រធានាធិបតី Joe Bidenបានសម្តែងកង្វល់កាលពីថ្ងៃព្រហស្បតិ៍អំពីការលេចឯកសារយោធាសម្ងាត់ នៅពេលមានសេចក្តីលម្អិតអំពីបុគ្គលិកយោធាម្នាក់ដែលបានបង្ហោះផ្សាយឯកសារទាំងនេះតាមបណ្តាញអ៊ីនធឺណិត។
នៅថ្ងៃសុក្រនេះ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោកស្រី Annalena Baerbock បានសុំដល់រដ្ឋាភិបាលក្រុងប៉េកាំងឱ្យប្រាប់«ពួកឈ្លានពានរុស្ស៊ីឱ្យបញ្ឈប់សង្គ្រាម»ក្នុងប្រ ទេសអ៊ុយក្រែន ដោយលោកស្រីបាននិយាយថា«គ្មានប្រទេសណាមានឥទ្ធិពលច្រើនលើរុស្ស៊ីជាងប្រទេសចិនទេ»។
ចិនបានបដិសេធនៅថ្ងៃសុក្រនេះថា ខ្លួនមិនបានបង្កើតតំបន់គ្មានការហោះហើរលើសមុទ្រខាងជើង នៃកោះតៃវ៉ាន់សម្រាប់ថ្ងៃអាទិត្យនោះឡើយ បើទោះបីជារដ្ឋាភិបាលតៃវ៉ាន់និយាយថារដ្ឋាភិបាលក្រុងប៉េកាំងបានប្រាប់ខ្លួនថាចិនដីគោកនឹងធ្វើដូចនេះក៏ដោយ។
ទំនាស់ផលប្រយោជន៍ ដែលរដ្ឋាភិបាលក្រុងហាណូយកំពុងប្រឈមមុខ គឺត្រូវគិតគូរដល់ទំនាក់ទំនងដ៏ជូរចត់ជាប្រវត្តិសាស្ត្រជាមួយនឹងចិន ទំនាក់ទំនងទ្វេភាគីជាមួយនឹងដៃគូដែលមានចិត្តគំនិតស្រដៀងគ្នាជាមួយនឹងរុស្ស៊ី និងទំនាក់ទំនងកាន់តែកក់ក្តៅជាមួយសហរដ្ឋអាមេរិក។
មន្ត្រីស.រ.អ.បាននិយាយថាកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងអន្តរទ្វីបនៅថ្ងៃព្រហស្បតិ៍នេះ នាំឱ្យមានការប្រកាសឱ្យប្រុងប្រយ័ត្នគ្រាមានអាសន្ននិងការជម្លៀសមនុស្សនៅលើកោះធំមួយនាប៉ែកខាងជើងបំផុតនៃប្រទេសជប៉ុន។
កិច្ចចរចាជាមួយនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសនិងការថ្លែងសុន្ទរកថារំលឹកខួបលើកទី២៥នៃកិច្ចព្រមព្រៀង Good Friday ជាការចាប់ផ្តើមថ្ងៃទីមួយនៅថ្ងៃពុធនេះនៃទស្សនកិច្ចរបស់ប្រធានាធិបតីស.រ.អ.លោក Joe Biden នៅអៀរឡង់ខាងជើងនិងប្រទេសអៀរឡង់។
ក្រុមអ្នកជំនាញថា សហរដ្ឋអាមេរិកមើលឃើញថា ហ្វីលីពីនគឺជាទីតាំងដ៏មានសក្កានុពលមួយសម្រាប់បំពាក់រ៉ុក្កែត មីស៊ីល និងប្រព័ន្ធកាំភ្លើងធំ ដើម្បីប្រឆាំងនឹងការឈ្លានពានទាំងតាមផ្លូវទឹកនិងផ្លូវគោករបស់ចិនទៅលើកោះតៃវ៉ាន់ ដែលចិនអះអាងថាតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។
នាពេលថ្មីៗនេះ ព្រះមហាក្សត្របានតែងតាំងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ឱ្យបន្តភារកិច្ចគ្រប់គ្រង់ខេត្តទាំងនោះមួយអាណត្តិទៀត។
ព័ត៌មានផ្សេងទៀត
No media source currently available