អតីតប្រធានាធិបតីអាមេរិកលោក Donald Trump ត្រូវបានតុលាការចោទប្រកាន់ពីបទឧក្រិដ្ឋចំនួន ៣៤ កាលពីដើមសប្តាហ៍មុន។ តើការចោទប្រកាន់មិនធ្លាប់មានពីមុននេះអាចបន្ថែមចម្ងល់ថ្មីនៅក្នុងការប្រកួតប្រជែងតំណែងប្រធានាធិបតីអាមេរិកឆ្នាំ ២០២៤ ឬយ៉ាងណា
ឆ្នាំនេះគឺជាខួបទី ១០ នៃទំនាក់ទំនងដៃគូគ្រប់ជ្រុងជ្រោយរវាងសហរដ្ឋអាមេរិកនិងវៀតណាម។ ប្រទេសទាំងពីរបានពិភាក្សាគ្នាអំពីវិធីពង្រឹងចំណងទាក់ទងកាន់តែខ្លាំងក្លាថែមទៀត ដែលនោះគឺជាដៃគូយុទ្ធសាស្ត្រ។
រដ្ឋាភិបាលកូរ៉េខាងត្បូងកំពុងព្យាយាមទប់ការប៉ះពាល់ផ្នែកការទូតនិងនយោបាយ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយសហរដ្ឋអាមេរិកមួយចំនួនបានរាយការណ៍ថា អាមេរិកដែលជាសម្ព័ន្ធមិត្តដ៏យូរអង្វែងរបស់ខ្លួននោះ បានឈ្លបយកការណ៍លើមន្ត្រីសន្តិសុខជាន់ខ្ពស់កូរ៉េខាងត្បូងជាច្រើននាក់។
អាជ្ញាធរកម្ពុជាបានបញ្ជូនជនជាតិជប៉ុនចំនួន ១៩ នាក់ កាលពីរសៀលថ្ងៃអង្គារ ទៅប្រទេសរបស់ពួកគេវិញ ដោយសារអាជ្ញាធរកម្ពុជារកឃើញថា ពួកគេធ្វើការនិងស្នាក់នៅខុសច្បាប់នៅកម្ពុជា។ ប៉ុន្តែសេចក្តីរាយការណ៍ពីប្រទេសជប៉ុនលើកឡើងថា ពួកគេជាក្រុមបោកបញ្ឆោតប្រាក់ដោយប្រើទីតាំងពីប្រទេសកម្ពុជា។
អ្នកស្រី Paetongtarn Shinawatra បានបញ្ជាក់ពីការឈរឈ្មោះជាបេក្ខជននាយករដ្ឋ មន្រ្តីកាលពីថ្ងៃទី៥ ខែមេសា ដោយប្តេជ្ញាបង្កើនប្រាក់ឈ្នួលប្រចាំថ្ងៃ និងផ្តល់ជាសាច់ ប្រាក់ទៅដល់ពលរដ្ឋថៃគ្រប់រូប ប្រសិនបើអ្នកស្រីជាប់ឆ្នោត
បន្ទាប់ពីអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បង្ហាញខ្លួននៅតុលាការក្នុងទីក្រុង New York ទាក់ទិននឹងបទចោទប្រកាន់ព្រហ្មទណ្ឌទាំង ៣៤ ករណីលើរូបលោកមក ក្រុមមេធាវីរបស់លោកបានចាប់ផ្ដើមការពារក្ដីឱ្យលោក។
សមយុទ្ធយោធារបស់ចិននេះត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងជំនួបរវាងប្រធានាធិបតីតៃវ៉ាន់ជាមួយនឹងប្រធានរដ្ឋសភាសហរដ្ឋអាមេរិកលោក Kevin McCarthy និងសមាជិកសភាមួយចំនួននៃរដ្ឋ California កាលពីសប្ដាហ៍មុន។
កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ យុវជនគណបក្សភ្លើងទៀនជាង១០០នាក់បានប្រមូលផ្តុំគ្នាជួបជុំលើកបដានៅខាងមុខទីស្នាក់ការគណបក្សដើម្បីទាមទារឱ្យដោះលែងសកម្មជននយោបាយមួយចំនួន។
លោក Macron ដែលបានធ្វើដំណើរទៅដល់រដ្ឋធានីប៉េកាំងកាលពីថ្ងៃពុធសប្តាហ៍មុនបានថ្លែងថា លោកបានព្យាយាមបញ្ចុះបញ្ចូលចិនកុំឱ្យគាំទ្រការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែនដែលជាប្រទេសជិតខាងរបស់ខ្លួន។
ក្រសួងការពារជាតិសហរដ្ឋអាមេរិកបានបញ្ជាក់កាលពីថ្ងៃអាទិត្យថា ទីភ្នាក់ងារជាច្រើនកំពុងធ្វើការដើម្បីវាយតម្លៃលើផលប៉ះពាល់លើសន្តិសុខជាតិដោយសារការលេចធ្លាយឯកសារសម្ងាត់ខ្លាំងមួយចំនួន។
ប្រទេសចិនបានដាក់ទណ្ឌកម្មបន្ថែមទៀតលើឯកអគ្គរដ្ឋទូតតៃវ៉ាន់ប្រចាំសហរដ្ឋអា មេរិកលោកស្រី Hsiao Bi-khim ដោយហាមលោកស្រីនិងសមាជិកក្រុមគ្រួសាររបស់លោកស្រីមិនឱ្យចូលប្រទេសចិនដីគោក ទីក្រុងហុងកុងនិងក្រុងម៉ាកាវ។
ប្រធានរដ្ឋសភាអាមេរិកលោក Kevin McCarthy និងប្រធានាធិបតីតៃវ៉ាន់អ្នកស្រី Tsai Ing-wen បានគូសបញ្ជាក់ពីទំនាក់ទំនងសហប្រតិបត្តិការរវាងរដ្ឋាភិបាលទាំងពីរពេលលោកនិងអ្នកស្រីជួបគ្នានៅរដ្ឋ Californiaកាលពីថ្ងៃពុធ។
ព័ត៌មានផ្សេងទៀត
No media source currently available