ប្រធានាធិបតីបារាំងលោក Emmanuel Macron បានលើកទឹកចិត្តប្រធានាធិបតីចិនលោក Xi Jinping ឱ្យប្រើទំនាក់ទំនងរបស់ចិនជាមួយរុស្ស៊ីដើម្បីជួយបញ្ចប់សង្គ្រាមរបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន។
ចិនបានធ្វើជាម្ចាស់ផ្ទះរៀបចំជំនួបនៅថ្ងៃព្រហស្បតិ៍នេះរវាងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់និងរដ្ឋមន្ត្រីការបរទេសអារ៉ាប់ប៊ីសាអូឌីតនៅពេលដែលប្រទេសនៅតំបន់មជ្ឈិមបូព៌ាធ្វើការដើម្បីស្តារចំណងទាក់ទងឡើងវិញបន្ទាប់ពីមានភាពតានតឹងអស់រយៈពេល៧ឆ្នាំមក។
ប្រធានរដ្ឋសភាសហរដ្ឋអាមេរិកលោក Kevin McCarthy បានប្តេជ្ញាផ្តល់ការគាំទ្រ«ដាច់ណាត់ គ្មានងាករេនិងរបស់គណបក្សទាំងពីរ»ដល់កោះតៃវ៉ាន់នៅក្រោយលោកបានធ្វើការចរចាកាលពីថ្ងៃពុធជាមួយប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen ក្នុងរដ្ឋ California។
ខណៈការបោះឆ្នោតថ្នាក់ជាតិដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៣ ខែកក្កដាខាងមុខនេះខិតជិតមកដល់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចាប់ផ្តើមដាក់ឱ្យមានការចុះឈ្មោះជ្រើសរើសអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ។
នៅពេលដែលត្រូវបានផ្តល់ជម្រើសរវាងមហាអំណាចពិភពលោកធំៗពីរគឺសហរដ្ឋអាមេរិក និងចិន ពលរដ្ឋភាគច្រើននៃប្រទេសទាំងដប់របស់អាស៊ានបានពេញចិត្តនឹងអាមេរិក។
ការពិភាក្សាដែលគ្រោងទុកបានជំរុញឱ្យមានការជំទាស់ប្រឆាំងពីប្រទេសចិននិងការគំរាមកំហែងការចាត់វិធានការតបតវិញ។
កាលពីពេលថ្មីៗនេះ កូនរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ ដែលឪពុកកំពុងបំពេញតួនាទីជារដ្ឋមន្រ្តី។ ចំណែកកូនរបស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងនេះដែរ។
ប្រធានាធិបតីបារាំងលោក Emmanuel Macron និងលោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុបបានធ្វើដំណើរទៅចិននៅថ្ងៃពុធនេះដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋបីថ្ងៃ មានគោលដៅពិភាក្សាអំពីពាណិជ្ជកម្ម សិទ្ធិមនុស្សនិងជាពិសេសបញ្ហាប្រទេសអ៊ុយក្រែន។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានធ្វើដំណើរនៅថ្ងៃពុធនេះទៅកាន់ប្រទេសប៉ូឡូញដែលនៅជិតខាងដើម្បីជួបជាមួយដឹកនាំនៅក្នុងប្រទេសនោះ និងសមាជិកក្រុមសាធារណជននិងជនភៀសខ្លួនអ៊ុយក្រែន។
ពេលថ្លែងទៅកាន់ក្រុមអ្នកគាំទ្រដែលត្រូវបានអញ្ជើញឱ្យចូលក្នុងភូមិគ្រឹះលម្ហែកាយឯកជន Mar-a-Lago របស់លោកក្នុងរដ្ឋ Florida កាលពីយប់ថ្ងៃអង្គារ អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយថា លោក «មិនដែលគិតថារឿងបែបនេះអាចកើតឡើងនៅសហរដ្ឋអាមេរិកទេ»។
អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នាពេលនេះបានក្លាយជាចុងចោទពីបទព្រហ្មទណ្ឌ។ លោកបានចូលបង្ហាញខ្លួននៅតុលាការក្នុងសង្កាត់ Manhattan កាលពីថ្ងៃអង្គារ ហើយបានបដិសេធនូវបទចោទព្រហ្មទណ្ឌចំនួន ៣៤ ករណី ពាក់ព័ន្ធនឹងការក្លែងបន្លំកំណត់ត្រាអាជីវកម្ម។
ការតែងតាំងនេះធ្វើឡើងតាមការស្នើរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលស្នើឱ្យលោក សាម អ៊ីន អតីតប្រធានគណៈកម្មាធិការនាយកស្ដីទីនៃគណបក្សGDP ធ្វើជារដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក សែម ហាក់ អតីតអគ្គលេខាធិការគណបក្ស GDP ជាអនុរដ្ឋលេខាធិការក្រសួងបរិស្ថាន។
ព័ត៌មានផ្សេងទៀត
No media source currently available