សហជីពមួយចំនួនបានប្រតិកម្មទៅនឹងរបាយការណ៍របស់អង្គការសង់ត្រាល់ស្តីពីសិទ្ធិសេរីភាពសហជីព ហើយពួកគេបានដាក់ញត្តិទៅក្រសួងមហាផ្ទៃ ដោយស្នើសុំឱ្យក្រសួងពិនិត្យមើលសកម្មភាពនិងប្រភពជំនួយថវិកាបរទេសរបស់អង្គការដែលធ្វើការលើកកម្ពស់សិទ្ធិកម្មករ។
អ្នកការពារសិទ្ធិកម្មករចាត់ទុកការសម្រេចរបស់តុលាការជារឿងអយុត្តិធម៌ និងស្នើឱ្យក្រសួងយុត្តិធម៌បើកការស៊ើបអង្កេតលើករណីលោក ជា ចាន់។
នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្រុមសកម្មជនបរិស្ថានប្រមាណ២០នាក់នាំគ្នាដើរដង្ហែយកញត្តិទៅដាក់នៅក្រសួងបរិស្ថាន ដើម្បីស្នើសុំឱ្យក្រសួងបំភ្លឺចំពោះការណ៍ដែលពួកគេថា មិនគោរពតាមពាក្យសន្យាដែលក្រសួងថានឹងដាក់តំបន់កោះកុងក្រៅជាឧទ្យានជាតិសមុទ្រ។
នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ សាលាឧទ្ធរណ៍ភ្នំពេញតម្កល់សេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញទុកជាបានការ ដោយបន្តឃុំខ្លួនលោក កើត សារ៉ាយ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ(KSILA) ក្នុងពន្ធនាគារព្រៃស ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទ« ញុះញង់» និង «មិនរាងចាល»
នៅក្នុងសវនាការលើកទី១១ដើម្បីជម្រះបណ្តឹងសារទុក្ខលើសំណុំរឿងក្បត់ជាតិរបស់អតីតប្រធានគណបក្សសង្គ្រោះជាតិលោកកឹម សុខា ក្រុមប្រឹក្សាជំនុំជម្រះបន្តអានភស្តុតាងបន្ថែមទៀត ដែលពាក់ព័ន្ធនឹងសំណុំរឿង។
ក្រោយមានការចុះចូលរបស់សកម្មជនគណបក្សជំទាស់មួយចំនួនជាមួយគណបក្សកាន់អំណាចជាបន្តបន្ទាប់ ថ្នាក់ដឹកនាំគណបក្សជំទាស់អះអាងថាសមាជិករបស់ខ្លួនមួយចំនួនចុះចូលដោយការស្ម័គ្រចិត្ត ខណៈមួយចំនួនទៀតរងសម្ពាធ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំប្រទេសសិង្ហបុរីបានវាយតម្លៃជាវិជ្ជមានលើទំនាក់ទំនងរវាងប្រទេសទាំង២ ក្នុងវិស័យជាច្រើន ដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម ការពារជាតិ និងការបន្តកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរប្រជាជន
អ្នកតាមដានជំរុញឱ្យស្ថាប័នពាក់ព័ន្ធចាត់វិធានការតឹងរ៉ឹង និងហ្មត់ចត់បំផុតចំពោះការប្រើប្រាស់បារីអេឡិចត្រូនិច ឬហៅថាVape ក្នុងចំណោមសិស្សានុសិស្ស និងយុវជន ដោយបារម្ភថាវាអាចជះផលអវិជ្ជមានដល់ការលូតលាស់នៃសុខភាពនិងការសិក្សារបស់ពួកគេ។
អ្នកនយោបាយជំទាស់មួយចំនួនមានការបារម្ភកាន់តែខ្លាំងឡើង នៅពេលមានការចែករំលែកសារសំឡេងមួយលើបណ្តាញសង្គមហ្វេសប៊ុកដែលសំឡេងនោះគឺត្រូវសង្ស័យថា ជាសំឡេងរបស់អតីតនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន
កាលពីពេលថ្មីៗនេះ ជនជាតិចិន៣នាក់ដែលកាន់លិខិតឆ្លងដែនខ្មែរត្រូវបានអាជ្ញាធរសិង្ហបុរីកាត់ទោស ហើយបញ្ជូនមកកម្ពុជាពាក់ព័ន្ធនឹងសំណុំរឿងលាងលុយកខ្វក់។ អាជ្ញាធរកម្ពុជាអះអាងថា ខ្លួនមិនមានចំណាត់ការអ្វីបន្ថែមលើពួកគេឡើយ ក្រោយបញ្ជូនមកដល់កម្ពុជា។
កាលពីថ្ងៃចន្ទ មានករណីបាញ់ប្រហារមួយនៅបុរីប៉េងហួតបឹងស្នោ ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បណ្តាលឱ្យមនុស្ស២នាក់ស្លាប់ និងម្នាក់រងរបួសធ្ងន់។
កម្ពុជាបានដាក់ឱ្យមានជើងយន្តហោះត្រង់ជាលើកដំបូងទៅកាន់ប្រទេសឥណ្ឌា កាលពីថ្ងៃអាទិត្យ តាមរយៈក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាអង្គរអ៊ែរ (Cambodia Angkor Air)។
ព័ត៌មានផ្សេងទៀត
No media source currently available