ក្រុមអង្គការសង្គមស៊ីវិលជាង៥០ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ចាត់ទុកការផ្តន្ទាទោសលើសកម្មជនមាតាធម្មជាតិថាជា«រឿងគួរឱ្យអាម៉ាស់»ដោយស្នើឱ្យអាជ្ញាធរទម្លាក់ចោលការផ្តន្ទាទោសនិងបញ្ឈប់ការចំណាយធនធាន សម្រាប់ការធ្វើទុក្ខបុកម្នេញ គំរាមកំហែង
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានប្រតិកម្មនឹងរបាយការណ៍របស់សារព័ត៌មានអាមេរិក The Wall Street Journal ថា ជាការបំភាន់មតិសាធារណៈ ជុំវិញការចូលចតរបស់នាវាយោធាចិនពីរគ្រឿងដែលមានរយៈពេលយូរខែនៅមូលដ្ឋានកងទ័ពជើងទឹករាមរបស់កម្ពុជា។
សាលាឧទ្ធរណ៍ភ្នំពេញ នៅថ្ងៃព្រហស្បតិ៍នេះ បានបិទបញ្ចប់សវនាការសួរដេញដោលក្នុងសំណុំរឿងមេដឹកនាំនយោបាយជំទាស់លោក កឹម សុខា ដែលត្រូវបានតុលាការជាន់ទាបកាត់ទោសពីបទក្បត់ជាតិកាលពីឆ្នាំមុន។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) បានអំពាវនាវឱ្យក្រុមហ៊ុនម៉ាកល្បីៗសាកលលោក និងអ្នកពាក់ព័ន្ធក្នុងឧស្សាហកម្មកាត់ដេរដែលផ្តល់តម្លៃលើការគោរពសិទ្ធិការងារ ចេញមុខការពារសុច្ចរិតភាពនៃប្រតិបត្តិការរបស់មជ្ឈមណ្ឌលសម្ព័ន្ធភាពសិទ្ធិការងារ
សហភាពអឺរ៉ុប និងស្ថានទូតប្រទេសប្រជាធិបតេយ្យធំៗប្រចាំនៅកម្ពុជាមួយចំនួនទៀត ដូចជា អង់គ្លេស អាមេរិក និងអូស្រា្តលី និងអង្គការសង្គមស៊ីវិលដែលធ្វើការលើកកម្ពស់សិទ្ធិមនុស្សទាំងជាតិនិងអន្តរជាតិ ព្រួយបារម្ភយ៉ាងខ្លាំងទាក់ទងការកើនឡើងនៃការយាយី
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានចាត់ទុកថាលោកកែម ឡីជា អ្នកសកម្មក្នុងការតស៊ូមតិដើម្បីលើកស្ទួយលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា។ លោកក៏ធ្លាប់ជាសមាជិកក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលនេះ ចាប់ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៤ ផងដែរ។
ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុនរូបនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ទី៦ ខែកក្កដា ដោយអ្នកស្រីនឹងមានជំនួបជាមួយមន្ត្រីជាន់ខ្ពស់របស់កម្ពុជាដូចជា លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្ត្រីលោកហ៊ុន ម៉ាណែត និងឧបនាយករដ្ឋមន្ត្រីលោក សុខ ចិន្តាសោភា។
អង្គការសម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្ស ឬហៅកាត់ថាលីកាដូ (Licadho) បានកត់សម្គាល់ថា អាជ្ញាធរចាប់ខ្លួនសកម្មជនសង្គម និងនយោបាយម្តងហើយម្តងទៀតដាក់ពន្ធនាគារ
ក្រោយការប្រកាសសាលក្រមកាត់ទោសសកម្មជនចលនាមាតាធម្មជាតិឱ្យជាប់ពន្ធនាគារម្នាក់ៗចន្លោះពី៦ ទៅ៨ឆ្នាំ ពីបទ «រួមគំនិតក្បត់ និងប្រមាថព្រះមហាក្សត្រ» សមត្ថកិច្ចបានសម្រុកចាប់ខ្លួនពួកគេបញ្ជូនចូលរថយន្តទាំងបង្ខំ ដោយមិនបានប្រាប់ពីលទ្ធផលនៃសាលក្រម។
លោក លឹម ជាវុត្ថា ថា កម្មវិធីទំនាក់ទំនង CoolApp បានប្រើប្រាស់ប្រព័ន្ធរក្សាការសម្ងាត់ជាកូដ (Encryption) ដូច WhatsApp និង Telegram ដែលមិនអាចមានជនណាម្នាក់ចូលមើលបានឡើយ សូម្បីតែម្ចាស់ក្រុមហ៊ុន។
អ្នកគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់លោក ឃុន ថារ៉ូ ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា ជារៀងរាល់ឆ្នាំ សង់ត្រាល់បានដាក់របាយការណ៍ជូនក្រសួងមហាផ្ទៃ រួមទាំងក្រសួងហិរញ្ញវត្ថុ ក្រោមស្ថាប័នសវនករ ពាក់ព័ន្ធនឹងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំរបស់ខ្លួន។
បើតាមក្រសួងមហាផ្ទៃ គណៈកម្មការមានភារកិច្ចដូចជាបង្កើនការស្រាវជ្រាវទីតាំងដែលមានបទល្មើសឆបោក តាមប្រព័ន្ធអនឡាញតាមគ្រប់ប្រភេទ និងគ្រប់រូបភាពក្នុងភូមិសាស្ត្របណ្តារាជធានីខេត្ត ហើយគណៈបញ្ជាការឯកភាពរាជធានីខេត្ត ធ្វើការចុះបង្ក្រាបជាក់ស្តែងតាមគោលដៅដែលបានរកឃើញនិងកំណត់ ដោយប្រធានគណៈកម្មការ។
ព័ត៌មានផ្សេងទៀត
No media source currently available