អ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន ប៉ូណា ប្រាប់វីអូអេនៅថ្ងៃពុធនេះថា ទំនាក់ទំនងកម្ពុជានិងចិន មានតាំងពីយូរណាស់មកហើយ រហូតបានក្លាយជាដៃគូរយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលជាទំនាក់ទំនងកម្រិតកំពូលរវាងប្រទេសទាំងពីរ។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា ប្រាប់វីអូអេថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិកមកកម្ពុជា បាននាំមកលទ្ធផលរីកចម្រើនមួយចំនួន ដោយសហរដ្ឋអាមេរិកបានផ្តល់ជំនួយយោធាមួយចំនួន និងការបន្តផ្តល់អាហារូបករណ៍ដល់និស្សិតយោធាកម្ពុជាទៅសិក្សានៅសហរដ្ឋអាមេរិក។
អតីតនាយករដ្ឋមន្រ្តីកម្ពុជាលោក ហ៊ុន សែន ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា លើកឡើងថា កម្ពុជាមិនចូលរួមក្នុងកិច្ចប្រជុំកំពូលសន្តិភាពសកលស្តីពីអ៊ុយក្រែន ដែលនឹងធ្វើឡើងនៅប្រទេសស្វីសនាពេលខាងមុខទេ។
នេះជាសំណុំរឿងព្រហ្មទណ្ឌលេខ ២៤០០ ចុះថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២១ ដែលតុលាការចោទប្រកាន់សកម្មជនចលនាមាតាធម្មជាតិ ហើយនាយកដ្ឋានកណ្តាលសន្តិសុខនៃក្រសួងមហាផ្ទៃជាដើមបណ្តឹង។
សាលាឧទ្ធរណ៍ភ្នំពេញនឹងបើកសវនាការលើបណ្តឹងប្តឹងទាស់សាលក្រាមសាលាដំបូងរាជធានីភ្នំពេញរបស់មេដឹកនាំគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី ពាក់ព័ន្ធដីកាសម្រេចឃុំខ្លួនបណ្តោះអាស្នន នៅថ្ងៃអង្គារស្អែកនេះ។
គណបក្សប្រឆាំង ក៏ទាមទារឱ្យក្រសួងមហាផ្ទៃ និងអាជ្ញាធរថ្នាក់ក្រោមជាតិ ពន្លឿនការផ្លាស់ប្តូរអង្គបោះឆ្នោតទាំងនោះ បើទោះបីជាការបោះឆ្នោតអសកលបានបញ្ចប់ហើយក្តី។
មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់«សង់ត្រាល់»បានចេញរបាយការណ៍មួយស្តីពីស្ថានភាពសេរីភាពរបស់សហជីពក្នុងប្រទេសកម្ពុជា ដែលបង្ហាញថា សហជីពឯករាជ្យកម្ពុជានៅតែប្រឈមឧបសគ្គរារាំង។
ការចាត់តាំងនេះត្រូវបានបញ្ជាក់កាលពីថ្ងៃទី ៤ ខែមិថុនានេះ ដោយទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិចិន ដែលជាស្ថាប័នគ្រប់គ្រងជំនួយបរទេស បន្ទាប់ពីកិច្ចប្រជុំជាមួយប្រធានទីភ្នាក់ងារលោក Luo Zhaohui។
បើតាមធនាគារពិភពលោក សកម្មភាពសេដ្ឋកិច្ចកម្ពុជាបានកើនឡើងនៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២៤ ដោយសារតែការងើបឡើងវិញវិស័យសេវាកម្ម និងការនាំចេញទំនិញផងដែរ ទោះបីជាតម្រូវការក្នុងស្រុកបានធ្លាក់ចុះក៏ដោយ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លើកឡើងថា កំពង់ផែពហុបំណងកំពត ជាកំពង់ផែស្តង់ដាកម្រិតអន្តរជាតិផ្ដល់ប្រយោជន៍សម្រាប់ការធ្វើពាណិជ្ជកម្ម និងជំរុញដល់កំណើនសេដ្ឋកិច្ចកម្ពុជាតាមរយៈការដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រ។
ក្រោយការធ្វើពហិការមួយព្រឹករបស់សកម្មជនមាតាធម្មជាតិ នៅរសៀលថ្ងៃពុធក្នុងសវនាការវគ្គបន្ទាប់នៅពេលថ្ងៃ សកម្មជនក្រុមមាតាធម្មជាតិនៅតែមិនទាន់ចូលរួមក្នុងសវនាការនេះ ដោយពួកគេបញ្ជាក់ថា តុលាការនៅតែមិនទាន់អនុញ្ញាតឱ្យក្រុមអ្នកសារព័ត៌មាននិងអ្នកគាំទ្រចូលរួមស្ដាប់សវនាការ។
លោក អ៊ូ ច័ន្ទរ័ត្ន ប្រធានគណបក្សកែទម្រង់កម្ពុជា ក៏លើកឡើងដំណើរទស្សនកិច្ចរបស់អាមេរិកកម្ពុជា ជារឿងមួយល្អដែលអាមេរិកនៅតែបន្តយកចិត្តទុកដាក់លើកម្ពុជា ដើម្បីឱ្យដំណើរការនៃប្រទេសកម្ពុជាមានភាពអព្យាក្រឹត្យ គោរពលទ្ធិប្រជាធិបតេយ្យ រដ្ឋធម្មនុញ្ញរបស់ខ្លួន ដោយមិនលម្អៀង
ព័ត៌មានផ្សេងទៀត
No media source currently available