សភាពាណិជ្ជកម្ម និងឧស្សាហកម្មបារំាងកម្ពុជានឹងរៀបចំវេទិកាធុរកិច្ចបារំាង-កម្ពុជា ក្នុងរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ នៅខែក្រោយ ដើម្បីលើកកម្ពស់ការវិនិយោគពាណិជ្ជកម្មរបស់ក្រុមហ៊ុនបារំាងនៅកម្ពុជា ជំរុញការអភិវឌ្ឍដោយចីរភាព និងបង្កើនទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។
សហជីពមួយបានដាក់ពាក្យបណ្តឹងទៅតុលាការ ប្តឹងលោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់ពីបទ«បរិហារកេរ្តិ៍ជាសាធារណៈ និងបទញុះញង់ឱ្យមានការរើសអើង» ពាក់ព័ន្ធនឹងការផ្តល់បទសម្ភាសន៍របស់លោកដល់វិទ្យុអាស៊ីសេរី កាលពីកន្លងទៅ។
កាលពីខែមីនា «ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ»ត្រូវបានបង្កើតឡើងនៅសហរដ្ឋអាមេរិក ដោយក្រុមមន្រ្តីរបស់អតីតគណបក្សសង្រ្គោះជាតិ។
កម្ពុជាស្ថិតនៅលំដាប់លេខរៀងទី១៥១ក្នុងចំណោម១៨០ប្រទេសដែលមានន័យថាសេរីភាពសារព័ត៌មានបន្តស្ថិតក្នុងស្ថានភាពអាក្រក់ ដោយសារការកើនឡើងនៃការធ្វើទុក្ខបុកម្នេញរបស់រដ្ឋាភិបាលលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។
លោក គង់ ណៃ បានទទួលមរណភាពដោយសារបញ្ហារោគាពាធ រួមមានជំងឺបញ្ហាទឹកនោមផ្អែមជាដើម។ នេះបើតាមការបញ្ជាក់របស់កូនប្រុសរបស់លោក គង់ ណៃ គឺលោក គង់ បូរាណ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូលោក អំ សំអាត យល់ឃើញថា រដ្ឋាភិបាលកម្ពុជាត្រូវបង្កើនការខិតខំរបស់ខ្លួនបន្ថែមទៀតលើការលុបបំបាត់ ឬទប់ស្កាត់អំពើជួញដូរមនុស្សនេះ ព្រោះបើប្រទេសនេះនៅបន្តស្ថិតក្នុងកម្រិតទាបបែបនេះការខាតបង់ គឺមានច្រើនសម្រាប់ការអភិវឌ្ឍ និងការទាក់ទាញវិនិយោគទុន។
ការស្នើសុំរបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ គឺដើម្បីធ្វើយ៉ាងណាឱ្យជនដៃដល់ ដែលជាអតីតឧកញ៉ាទទួលទោសជាប់ពន្ធនាគារច្រើនឆ្នាំ ខណៈសាធារណជនបានរិះគន់ករណីនេះ និងចង់ឱ្យមានការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។
ការធ្វើសេចក្តីបំភ្លឺនេះ បន្ទាប់ពីសហជីពមួយចំនួនបានបង្ហាញការមិនពេញចិត្តនឹងអង្គការសង់ត្រាល់ដែលបានចេញផ្សាយរបាយការណ៍មួយស្តីពី «ឧបសគ្គរារាំងភាពជាតំណាង៖ សេរីភាពសហជីពក្នុងប្រទេសកម្ពុជា» កាលពីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២៤។
ប្រជាពលរដ្ឋអះអាងថា ពួកគេមិនទាន់ទទួលបានដំណោះស្រាយណាមួយនៅឡើយពីក្រសួង បន្ទាប់ពីពួកគេធ្លាប់បានដាក់ញត្តិ កាលពីដើមខែមេសា ឆ្នាំ ២០២៤។
បណ្តាញសង្គមថ្មីមួយនេះត្រូវបានផលិតដោយក្រុមហ៊ុនមួយគ្រប់គ្រងដោយម្ចាស់សារព័ត៌មាន Fresh News គឺលោក លឹម ជាវុត្ថា ដែលជាទីប្រឹក្សារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាចេញផ្សាយកាលពីថ្ងៃចន្ទ រដ្ឋមន្រ្ដីការបរទេសថៃនឹងមកបំពេញទស្សនកិច្ចនៅរាជធានីភ្នំពេញ និងមានជំនួបពិភាក្សាជាមួយរដ្ឋមន្រ្ដីការបរទេសកម្ពុជា លោក សុខ ចិន្ដាសោភា នៅថ្ងៃព្រហស្បតិ៍ ទី ២៧ ខែមិថុនា ឆ្នាំ ២០២៤ ពេលលោកមកដល់កម្ពុជា។
ការប្រកាសរបស់រដ្ឋាភិបាលឥណ្ឌូណេស៊ី ធ្វើឡើងបន្ទាប់ពីពួកគេព្រួយបារម្ភកាន់តែខ្លាំងអំពីការរីករាលដាលនៃល្បែងអនឡាញ ជាពិសេសករណីឧក្រិដ្ឋកម្ម និងការធ្វើអត្តឃាតខ្ពស់ដែលបណ្តាលមកពីការញៀនល្បែង និងការជំពាក់បំណុលក្នុងចំណោមប្រជាជនឥណ្ឌូណេស៊ី។
ព័ត៌មានផ្សេងទៀត
No media source currently available