មេដឹកនាំសហជីពបានស្នើកុំឱ្យយករថយន្តកែច្នៃ ឬរថយន្តដឹកទំនិញ ដឹកកម្មករ ដោយហេតុថាវាងាយបង្កគ្រោះថ្នាក់ចរាចរណ៍។
លោក ហ៊ុន ម៉ាណែត ថ្លែងថា ព្រែកជីកនេះត្រូវតែធ្វើឱ្យខាងតែបាន បើទោះមានការព្រួយបារម្ភ ឬរិះគន់ក៏ដោយ។ លោកបន្ថែមថា បើទោះបីរដ្ឋាភិបាលកម្ពុជាបានចរចាជាមួយក្រុមហ៊ុនវិនិយោគចិន ប៉ុន្តែលោកថា គម្រោងនេះនឹងមានការចូលរួមពីអ្នកវិនិយោគខ្មែរភាគច្រើន។
បើតាមសេចក្ដីប្រកាសព័ត៌មាន ក្នុងជំនួបថ្លែងអំណរគុណ និងជម្រាបលា កាលពីថ្ងៃ ទី២៨ ខែឧសភា ឆ្នាំ ២០២៤ លោកនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត បានសរសើរចំពោះបេសកកម្មការទូតរបស់លោក វ៉ាង វិនធាន ដែលលោកថាបានពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិន។
លោក យឹម លាងហ៊ី បានការពារខ្លួន និងប្រាប់ចៅក្រមថា លោកមិនបានប្រមាថព្រះមហាក្សត្រឡើយ និងថា លោកតែងតែការពារព្រះមហាក្សត្រ។
ក្នុងរយៈពេល ៥ថ្ងៃ ដោយចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៧ ឧសភា ឆ្នាំ ២០២៤ អាជ្ញាធរនៅគ្រប់រាជធានីខេត្តក្រុងបានចុះបង្ក្រាបក្រុមក្មេងទំនើងបានសរុបចំនួន ១៥៩ នាក់នៅក្នុង ៤៩ ករណី។
បើតាមសារដែលបង្ហោះនៅលើហ្វេសប៊ុករបស់ស្ថានទូតចិនប្រចាំនៅកម្ពុជា ក្នុងពិធីប្រសិទ្ធនាមនោះ លោក ហ៊ុន ម៉ាណែត ថ្លែងថា ក្រោមការយកចិត្តទុកដាក់និងជំរុញពីលោក ស៊ី ជីនពីង ប្រធានាធិបតីចិនជាមួយថ្នាក់ដឹកនាំកម្ពុជា ទំនាក់ទំនងរវាងប្រទេសទាំងពីរបានឈានចូលដល់ «សម័យកាលដ៏ល្អបំផុតក្នុងប្រវត្តិសាស្ត្រ»។
នេះជាបទចោទដាច់ដោយឡែកផ្សេងទៀតលើសកម្មជនមាតាធម្មជាតិមួយចំនួន ដែលធ្លាប់ត្រូវបានចោទប្រកាន់ក្នុងសំណុំរឿង «ញុះញង់» ហើយពួកគេត្រូវបានតុលាការកាត់ទោសរួចមកហើយ។
ក្រសួងការពារជាតិបញ្ជាក់បន្ថែមថា សមយុទ្ធកងទ័ពជើងទឹកនាគមាសកម្ពុជា-ចិន ២០២៤ ត្រូវបានរៀបចំឡើង ដើម្បីអភិវឌ្ឍឲ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងភាពជាដៃគូ កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ពង្រឹងទំនុកចិត្តនយោបាយ រវាងគ្នាទៅវិញទៅមក បម្រើឲ្យការកសាងសហគមន៍វាសនារួមតែមួយកម្ពុជា-ចិន នៅក្នុងយុគ្គសម័យថ្មី។
ក្នុងពេលធ្វើជាមេដឹកនាំសហជីព លោក អាត់ ធន់ បានជួយតវ៉ាដំឡើងប្រាក់ឈ្នួលដល់កម្មករកាត់ដេរពី ៤០ ដុល្លារក្នុងឆ្នាំ ២០០០ រហូតបាន ២០៤ ដុល្លារក្នុងឆ្នាំ ២០២៤។
លោក គង់ មុនីកា អគ្គលេខាធិការគណបក្សឆន្ទៈខ្មែរ និងជាសមាជិកព្រឹទ្ធសភាមួយរូប ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា លទ្ធផលបឋមបង្ហាញថា គណបក្សទទួលបានក្រុមប្រឹក្សារាជធានីខេត្ត សរុបប្រមាណ ៥០ អាសនៈ ខណៈទទួលបានអាសនៈក្រុមប្រឹក្សាក្រុងស្រុកខណ្ឌ ជាង ៣០០។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ ប្រាប់វីអូអេថា គម្រោង «កុមាររស់នៅតាមម្តាយក្នុងពន្ធនាគារ» ត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយដល់កុមារ និងអនីតិជនដែលរស់នៅជាមួយម្តាយក្នុងពន្ធនាគារ។
ដំណើរទស្សនកិច្ចនេះកើតឡើង ស្របពេលដែលលោករដ្ឋមន្រ្តីការពារជាតិនឹងមកចូលរួមសន្និសីទកំពូលស្តីពីសន្តិសុខ Shangri-La Dialogue ដែលប្រព្រឹត្តទៅក្នុងប្រទេសសិង្ហបុរី។
ព័ត៌មានផ្សេងទៀត
No media source currently available