នេះជាបទចោទដាច់ដោយឡែកផ្សេងទៀតលើសកម្មជនមាតាធម្មជាតិមួយចំនួន ដែលធ្លាប់ត្រូវបានចោទប្រកាន់ក្នុងសំណុំរឿង «ញុះញង់» ហើយពួកគេត្រូវបានតុលាការកាត់ទោសរួចមកហើយ។
ក្រសួងការពារជាតិបញ្ជាក់បន្ថែមថា សមយុទ្ធកងទ័ពជើងទឹកនាគមាសកម្ពុជា-ចិន ២០២៤ ត្រូវបានរៀបចំឡើង ដើម្បីអភិវឌ្ឍឲ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងភាពជាដៃគូ កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ពង្រឹងទំនុកចិត្តនយោបាយ រវាងគ្នាទៅវិញទៅមក បម្រើឲ្យការកសាងសហគមន៍វាសនារួមតែមួយកម្ពុជា-ចិន នៅក្នុងយុគ្គសម័យថ្មី។
ក្នុងពេលធ្វើជាមេដឹកនាំសហជីព លោក អាត់ ធន់ បានជួយតវ៉ាដំឡើងប្រាក់ឈ្នួលដល់កម្មករកាត់ដេរពី ៤០ ដុល្លារក្នុងឆ្នាំ ២០០០ រហូតបាន ២០៤ ដុល្លារក្នុងឆ្នាំ ២០២៤។
លោក គង់ មុនីកា អគ្គលេខាធិការគណបក្សឆន្ទៈខ្មែរ និងជាសមាជិកព្រឹទ្ធសភាមួយរូប ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា លទ្ធផលបឋមបង្ហាញថា គណបក្សទទួលបានក្រុមប្រឹក្សារាជធានីខេត្ត សរុបប្រមាណ ៥០ អាសនៈ ខណៈទទួលបានអាសនៈក្រុមប្រឹក្សាក្រុងស្រុកខណ្ឌ ជាង ៣០០។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ ប្រាប់វីអូអេថា គម្រោង «កុមាររស់នៅតាមម្តាយក្នុងពន្ធនាគារ» ត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយដល់កុមារ និងអនីតិជនដែលរស់នៅជាមួយម្តាយក្នុងពន្ធនាគារ។
ដំណើរទស្សនកិច្ចនេះកើតឡើង ស្របពេលដែលលោករដ្ឋមន្រ្តីការពារជាតិនឹងមកចូលរួមសន្និសីទកំពូលស្តីពីសន្តិសុខ Shangri-La Dialogue ដែលប្រព្រឹត្តទៅក្នុងប្រទេសសិង្ហបុរី។
នេះជាការបោះឆ្នោតអសកលមួយដែលអង្គបោះឆ្នោតជាក្រុមប្រឹក្សាឃុំសង្កាត់ដែលមានសរុបប្រមាណ១២០០០នាក់។ គណបក្សជំទាស់អះអាងថាខ្លួនទទួលបានអាសនៈមួយចំនួន ហើយសមាជិករបស់ខ្លួននឹងធ្វើការជាមួយមន្រ្តីគណបក្សប្រជាជនកម្ពុជា។
នាព្រឹកថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤នេះ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ឬហៅថាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាបានចាប់ផ្តើមដែលមានការចូលរួមពីគណបក្សជំទាស់ចម្បងមួយចំនួន។
នេះជាការបោះឆ្នោតអសកលមួយដែលអង្គបោះឆ្នោតជាក្រុមប្រឹក្សាឃុំសង្កាត់ដែលមានសរុបប្រមាណ ១២.០០០នាក់។
ដំណើរទស្សនកិច្ចនេះកើតឡើងបន្ទាប់ពីកម្ពុជានិងចិនបានធ្វើសមយុទ្ធទ្រង់ទ្រាយធំជាមួយគ្នា ដែលគ្រោងបញ្ចប់នាចុងខែឧសភានេះ។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមត្រូវបានដកស្រង់សម្តីដោយសារព័ត៌មាន Vietnam Express មកចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា វៀតណាមសង្ឃឹមថានឹងបន្តសម្របសម្រួលជាមួយភាគីកម្ពុជា ដើម្បីទទួលបានព័ត៌មានបន្ថែមទៀតលើគម្រោងព្រែកជីកដែលមានតម្លៃប្រមាណ ១.៧០០ លានដុល្លារអាមេរិកនេះ។
អាជ្ញាធរថា ជនបរទេសទាំងនោះមិនពេញចិត្តនឹងការងារ។ ប៉ុន្តែស្ថានទូតឥណ្ឌាប្រចាំកម្ពុជាថា ជនជាតិឥណ្ឌារងគ្រោះដោយអំពើឆបោកការងារ។
ព័ត៌មានផ្សេងទៀត
No media source currently available