លោក លឹម ជាវុត្ថា ថា កម្មវិធីទំនាក់ទំនង CoolApp បានប្រើប្រាស់ប្រព័ន្ធរក្សាការសម្ងាត់ជាកូដ (Encryption) ដូច WhatsApp និង Telegram ដែលមិនអាចមានជនណាម្នាក់ចូលមើលបានឡើយ សូម្បីតែម្ចាស់ក្រុមហ៊ុន។
អ្នកគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់លោក ឃុន ថារ៉ូ ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា ជារៀងរាល់ឆ្នាំ សង់ត្រាល់បានដាក់របាយការណ៍ជូនក្រសួងមហាផ្ទៃ រួមទាំងក្រសួងហិរញ្ញវត្ថុ ក្រោមស្ថាប័នសវនករ ពាក់ព័ន្ធនឹងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំរបស់ខ្លួន។
បើតាមក្រសួងមហាផ្ទៃ គណៈកម្មការមានភារកិច្ចដូចជាបង្កើនការស្រាវជ្រាវទីតាំងដែលមានបទល្មើសឆបោក តាមប្រព័ន្ធអនឡាញតាមគ្រប់ប្រភេទ និងគ្រប់រូបភាពក្នុងភូមិសាស្ត្របណ្តារាជធានីខេត្ត ហើយគណៈបញ្ជាការឯកភាពរាជធានីខេត្ត ធ្វើការចុះបង្ក្រាបជាក់ស្តែងតាមគោលដៅដែលបានរកឃើញនិងកំណត់ ដោយប្រធានគណៈកម្មការ។
លោក ឈឹម សុមេធ អ្នកផ្សាយព័ត៌មានរបស់សំឡេងសហរដ្ឋអាមេរិកចូលនិវត្តន៍នៅដំណាច់ខែមិថុនានេះបន្ទាប់ពីបម្រើការផ្សាយចំនួន៣៨ឆ្នាំ។
លោក សម រង្ស៉ី មេដឹកនាំគណបក្សជំទាស់ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស និងជាប្រធានស្តីទៅគណបក្សសង្គ្រោះជាតិ បានអះអាងថា មេដឹកនាំកម្ពុជាធ្វើឲ្យបាត់បង់អព្យាក្រឹត្យដោយសារពឹងផ្អែកលើចិនខ្លាំងពេក។
សភាពាណិជ្ជកម្ម និងឧស្សាហកម្មបារំាងកម្ពុជានឹងរៀបចំវេទិកាធុរកិច្ចបារំាង-កម្ពុជា ក្នុងរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ នៅខែក្រោយ ដើម្បីលើកកម្ពស់ការវិនិយោគពាណិជ្ជកម្មរបស់ក្រុមហ៊ុនបារំាងនៅកម្ពុជា ជំរុញការអភិវឌ្ឍដោយចីរភាព និងបង្កើនទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។
សហជីពមួយបានដាក់ពាក្យបណ្តឹងទៅតុលាការ ប្តឹងលោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់ពីបទ«បរិហារកេរ្តិ៍ជាសាធារណៈ និងបទញុះញង់ឱ្យមានការរើសអើង» ពាក់ព័ន្ធនឹងការផ្តល់បទសម្ភាសន៍របស់លោកដល់វិទ្យុអាស៊ីសេរី កាលពីកន្លងទៅ។
កាលពីខែមីនា «ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ»ត្រូវបានបង្កើតឡើងនៅសហរដ្ឋអាមេរិក ដោយក្រុមមន្រ្តីរបស់អតីតគណបក្សសង្រ្គោះជាតិ។
កម្ពុជាស្ថិតនៅលំដាប់លេខរៀងទី១៥១ក្នុងចំណោម១៨០ប្រទេសដែលមានន័យថាសេរីភាពសារព័ត៌មានបន្តស្ថិតក្នុងស្ថានភាពអាក្រក់ ដោយសារការកើនឡើងនៃការធ្វើទុក្ខបុកម្នេញរបស់រដ្ឋាភិបាលលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។
លោក គង់ ណៃ បានទទួលមរណភាពដោយសារបញ្ហារោគាពាធ រួមមានជំងឺបញ្ហាទឹកនោមផ្អែមជាដើម។ នេះបើតាមការបញ្ជាក់របស់កូនប្រុសរបស់លោក គង់ ណៃ គឺលោក គង់ បូរាណ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូលោក អំ សំអាត យល់ឃើញថា រដ្ឋាភិបាលកម្ពុជាត្រូវបង្កើនការខិតខំរបស់ខ្លួនបន្ថែមទៀតលើការលុបបំបាត់ ឬទប់ស្កាត់អំពើជួញដូរមនុស្សនេះ ព្រោះបើប្រទេសនេះនៅបន្តស្ថិតក្នុងកម្រិតទាបបែបនេះការខាតបង់ គឺមានច្រើនសម្រាប់ការអភិវឌ្ឍ និងការទាក់ទាញវិនិយោគទុន។
ការស្នើសុំរបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ គឺដើម្បីធ្វើយ៉ាងណាឱ្យជនដៃដល់ ដែលជាអតីតឧកញ៉ាទទួលទោសជាប់ពន្ធនាគារច្រើនឆ្នាំ ខណៈសាធារណជនបានរិះគន់ករណីនេះ និងចង់ឱ្យមានការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។
ព័ត៌មានផ្សេងទៀត
No media source currently available