អ្នកតាមដានសង្គមនៅតែជំរុញឱ្យអាជ្ញាធរកម្ពុជាគួរតែស៊ើបអង្កេតឱ្យបានហ្មត់ចត់លើអ្នកចែកចាយ និងអ្នកនៅពីក្រោយនៃចរាចរគ្រឿងញៀន និងដាក់ទោសទណ្ឌតឹងរ៉ឹងឱ្យពួកគេរាងចាល ដើម្បីកាត់បន្ថយគ្រឿងញៀននៅកម្ពុជា។
អ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលខ្មែរសិក្សាកិច្ចការតំបន់ លោក រ៉ឹម សុខវី ប្រាប់វីអូអេថា៖«រុស្ស៊ីត្រូវបានដាក់ឱ្យនៅឯកោ បន្ទាប់ពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន ដែលសូម្បីតែវៀតណាមក៏កាត់បន្ថយការនាំចូលអាវុធពីរុស្ស៊ីដែរ។
តាមសេចក្តីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៤ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានចេញសារាចរអំពីការរៀបចំ និងកែសម្រួលរចនាសម្ព័ន្ធរបស់ក្រសួងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ផ្អែកលើស្នូល «យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១»។
អ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន ប៉ូណា ប្រាប់វីអូអេនៅថ្ងៃពុធនេះថា ទំនាក់ទំនងកម្ពុជានិងចិន មានតាំងពីយូរណាស់មកហើយ រហូតបានក្លាយជាដៃគូរយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលជាទំនាក់ទំនងកម្រិតកំពូលរវាងប្រទេសទាំងពីរ។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា ប្រាប់វីអូអេថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិកមកកម្ពុជា បាននាំមកលទ្ធផលរីកចម្រើនមួយចំនួន ដោយសហរដ្ឋអាមេរិកបានផ្តល់ជំនួយយោធាមួយចំនួន និងការបន្តផ្តល់អាហារូបករណ៍ដល់និស្សិតយោធាកម្ពុជាទៅសិក្សានៅសហរដ្ឋអាមេរិក។
អតីតនាយករដ្ឋមន្រ្តីកម្ពុជាលោក ហ៊ុន សែន ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា លើកឡើងថា កម្ពុជាមិនចូលរួមក្នុងកិច្ចប្រជុំកំពូលសន្តិភាពសកលស្តីពីអ៊ុយក្រែន ដែលនឹងធ្វើឡើងនៅប្រទេសស្វីសនាពេលខាងមុខទេ។
នេះជាសំណុំរឿងព្រហ្មទណ្ឌលេខ ២៤០០ ចុះថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២១ ដែលតុលាការចោទប្រកាន់សកម្មជនចលនាមាតាធម្មជាតិ ហើយនាយកដ្ឋានកណ្តាលសន្តិសុខនៃក្រសួងមហាផ្ទៃជាដើមបណ្តឹង។
សាលាឧទ្ធរណ៍ភ្នំពេញនឹងបើកសវនាការលើបណ្តឹងប្តឹងទាស់សាលក្រាមសាលាដំបូងរាជធានីភ្នំពេញរបស់មេដឹកនាំគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី ពាក់ព័ន្ធដីកាសម្រេចឃុំខ្លួនបណ្តោះអាស្នន នៅថ្ងៃអង្គារស្អែកនេះ។
គណបក្សប្រឆាំង ក៏ទាមទារឱ្យក្រសួងមហាផ្ទៃ និងអាជ្ញាធរថ្នាក់ក្រោមជាតិ ពន្លឿនការផ្លាស់ប្តូរអង្គបោះឆ្នោតទាំងនោះ បើទោះបីជាការបោះឆ្នោតអសកលបានបញ្ចប់ហើយក្តី។
មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់«សង់ត្រាល់»បានចេញរបាយការណ៍មួយស្តីពីស្ថានភាពសេរីភាពរបស់សហជីពក្នុងប្រទេសកម្ពុជា ដែលបង្ហាញថា សហជីពឯករាជ្យកម្ពុជានៅតែប្រឈមឧបសគ្គរារាំង។
ការចាត់តាំងនេះត្រូវបានបញ្ជាក់កាលពីថ្ងៃទី ៤ ខែមិថុនានេះ ដោយទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិចិន ដែលជាស្ថាប័នគ្រប់គ្រងជំនួយបរទេស បន្ទាប់ពីកិច្ចប្រជុំជាមួយប្រធានទីភ្នាក់ងារលោក Luo Zhaohui។
បើតាមធនាគារពិភពលោក សកម្មភាពសេដ្ឋកិច្ចកម្ពុជាបានកើនឡើងនៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២៤ ដោយសារតែការងើបឡើងវិញវិស័យសេវាកម្ម និងការនាំចេញទំនិញផងដែរ ទោះបីជាតម្រូវការក្នុងស្រុកបានធ្លាក់ចុះក៏ដោយ។
ព័ត៌មានផ្សេងទៀត
No media source currently available