បើតាមរបាយការណ៍ដែលចេញផ្សាយជាសាធារណៈនៅថ្ងៃអង្គារនេះ ប្រតិបត្តិការឆបោកអនឡាញ ស្ថិតនៅក្នុងចំណុចស្នូលនៃការវាយតម្លៃស្តីពីស្ថានភាពជួញដូរមនុស្សនៅកម្ពុជា។
ការបញ្ជារបស់នាយករដ្ឋមន្រ្តី ក្រោយមានការបាញ់ប្រហាររបស់អតីតឧកញ៉ាម្នាក់ ឈ្មោះ ស្រី ស៊ីណា សម្លាប់មនុស្ស ២ នាក់ និងរបួស ២ នាក់ នៅក្នុងផ្ទះនៅបុរីប៉េងហួតបឹងស្នោ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៧ ខែមិថុនា។
លោក ប៉ែន កុសល្យ ដែលនឹងឡើងកាន់តំណែងជាអភិបាលខេត្តត្បូងឃ្មុំ ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា លោកមិនបានដឹងពីមូលហេតុនៃការផ្លាស់ប្តូរការដឹកនាំខេត្តនោះទេ ប៉ុន្តែលោកបញ្ជាក់ថាអ្វីដែលសំខាន់ គឺការបង្កើតទំនុកចិត្ត និងចូលរួមបម្រើប្រជាពលរដ្ឋនៅក្នុងខេត្តដែលលោកទៅដឹកនាំ។
កាលពីដើមខែមិថុនានេះ មជ្ឈមណ្ឌលសម្ព័ន្ធភាពសិទ្ធិការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា អង្គការសង់ត្រាល់ (Central) បានចេញរបាយការណ៍ថ្មីមួយស្តីពីស្ថានភាពកម្មករ និងសហជីពក្នុងវិស័យកាត់ដេរ ដោយធ្វើការវាយតម្លៃលើសហជីពក្នុងរោងចក្រចំនួន១៤។
ការចោទប្រកាន់របស់អយ្យការទៅលើឧកញ៉ាដែលបាញ់ប្រហារសម្លាប់យុវជន២នាក់ ត្រឹមបទចោទ«ឃាតកម្ម» «ប៉ុនប៉ងឃាតកម្ម» និង«កាន់កាប់អាវុធដែលមិនមានការអនុញ្ញាត» នាំឲ្យមានការរិះគន់ពីសាធារណជន ដោយសារបទចោទនេះមិនមែនជាការជាប់ទោសទណ្ឌមួយជីវិតក្នុងពន្ធនាគារឡើយ។
រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កំពុងតែពន្លឿនសេចក្តីព្រាងច្បាប់ស្តីពីសន្តិសុខសាយប័រ(Cybersecurity Law) ដែលសេចក្តីព្រាងច្បាប់នេះត្រូវបានពិភាក្សានៅទីស្តីការគណៈរដ្ឋមន្រ្តី កាលពីសប្តាហ៍មុន។
វត្តមានរបស់ លោក វណ្ណដា នៅសហរដ្ឋអាមរិកជាលើកទី១នេះ ត្រូវបានគេចាត់ទុកថា ជាការដាក់បង្ហាញនិងលើកកម្ពស់ តន្រ្តី សិល្បៈ និងប្រវត្តិសាស្ត្រកម្ពុជាដ៏សំខាន់មួយ៕
សហជីពមួយចំនួនបានប្រតិកម្មទៅនឹងរបាយការណ៍របស់អង្គការសង់ត្រាល់ស្តីពីសិទ្ធិសេរីភាពសហជីព ហើយពួកគេបានដាក់ញត្តិទៅក្រសួងមហាផ្ទៃ ដោយស្នើសុំឱ្យក្រសួងពិនិត្យមើលសកម្មភាពនិងប្រភពជំនួយថវិកាបរទេសរបស់អង្គការដែលធ្វើការលើកកម្ពស់សិទ្ធិកម្មករ។
អ្នកការពារសិទ្ធិកម្មករចាត់ទុកការសម្រេចរបស់តុលាការជារឿងអយុត្តិធម៌ និងស្នើឱ្យក្រសួងយុត្តិធម៌បើកការស៊ើបអង្កេតលើករណីលោក ជា ចាន់។
នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្រុមសកម្មជនបរិស្ថានប្រមាណ២០នាក់នាំគ្នាដើរដង្ហែយកញត្តិទៅដាក់នៅក្រសួងបរិស្ថាន ដើម្បីស្នើសុំឱ្យក្រសួងបំភ្លឺចំពោះការណ៍ដែលពួកគេថា មិនគោរពតាមពាក្យសន្យាដែលក្រសួងថានឹងដាក់តំបន់កោះកុងក្រៅជាឧទ្យានជាតិសមុទ្រ។
នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ សាលាឧទ្ធរណ៍ភ្នំពេញតម្កល់សេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញទុកជាបានការ ដោយបន្តឃុំខ្លួនលោក កើត សារ៉ាយ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ(KSILA) ក្នុងពន្ធនាគារព្រៃស ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទ« ញុះញង់» និង «មិនរាងចាល»
នៅក្នុងសវនាការលើកទី១១ដើម្បីជម្រះបណ្តឹងសារទុក្ខលើសំណុំរឿងក្បត់ជាតិរបស់អតីតប្រធានគណបក្សសង្គ្រោះជាតិលោកកឹម សុខា ក្រុមប្រឹក្សាជំនុំជម្រះបន្តអានភស្តុតាងបន្ថែមទៀត ដែលពាក់ព័ន្ធនឹងសំណុំរឿង។
ព័ត៌មានផ្សេងទៀត
No media source currently available