ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្រ្តី​​កសិកម្ម​កម្ពុជា​មួយ​រូប ​រួចទោស​ពីតុលាការ​អាមេរិក​ក្នុង​សំណុំរឿង​​រត់​ពន្ធ​ស្វា​ក្តាម


លោក គ្រី ម៉ះផល ប្រធាននាយកដ្ឋានសត្វព្រៃនិងជីវចម្រុះ នៃរដ្ឋបាលព្រៃឈើ ត្រូវបានតុលាការអាមេរិកសម្រេចថាគ្មានទោសនៅក្នុងសំណុំរឿងសមគំនិតក្នុងការរត់ពន្ធសត្វស្វាក្តាមទៅកាន់សហរដ្ឋអាមេរិក។ (Facebook / Ministry of Agriculture, Forestry and Fisheries)
លោក គ្រី ម៉ះផល ប្រធាននាយកដ្ឋានសត្វព្រៃនិងជីវចម្រុះ នៃរដ្ឋបាលព្រៃឈើ ត្រូវបានតុលាការអាមេរិកសម្រេចថាគ្មានទោសនៅក្នុងសំណុំរឿងសមគំនិតក្នុងការរត់ពន្ធសត្វស្វាក្តាមទៅកាន់សហរដ្ឋអាមេរិក។ (Facebook / Ministry of Agriculture, Forestry and Fisheries)

តុលាការ​សហរដ្ឋ​អាមេរិក​បាន​សម្រេច​ទម្លាក់​ចោល​ការ​ចោទប្រកាន់​លើមន្ត្រី​កសិកម្ម​ជាន់​ខ្ពស់​កម្ពុជា​មួយរូប​គឺលោកគ្រី ម៉ះផល បន្ទាប់​ពីរក​ឃើញ​ថា​គ្មាន​ទោស​ក្រោម​បទ​ចោទ​ប្រកាន់​ក្នុង​សំណុំ​រឿងរួម​គំនិត​ក្នុង​ការ​រត់​ពន្ធ​សត្វ​ស្វា​ក្តាម​ទៅ​សហរដ្ឋ​អាមេរិក។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទ។

លោក គ្រី ម៉ះផល អាយុ​៤៦​ឆ្នាំ គឺ​ជា​ប្រធាន​នាយកដ្ឋាន​សត្វព្រៃ និង​ជីវ​ចម្រុះ​នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដែល​ត្រូវ​បាន​អាជ្ញាធរ​អាមេរិក​ចាប់​ខ្លួន​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០២២ ក្នុង​ពេល​លោក​កំពុង​ត្រៀម​ចេញ​ធ្វើ​ដំណើរ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ John F. Kennedy ក្នុង​បុរី New York ​ឆ្ពោះ​ទៅ​កាន់​ប្រទេស​ប៉ាណាម៉ា​ ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​អនុសញ្ញា​ការពារ​សត្វ​ និង​រុក្ខជាតិ​ជិតផុត​ពូជ​ ហៅ​កាត់​ថា ​CITES​។

ការ​សម្រេច​ទម្លាក់​ចោល​ការ​ចោទប្រកាន់​មន្ត្រី​កម្ពុជា​រូប​នេះ​ គឺ​ធ្វើ​ឡើង​ដោយតុលាការ​ស្រុក​មួយ​នៅ សហរដ្ឋ​អាមេរិកកាល​ពី​ថ្ងៃទី២២ ខែ​មីនា​ ឆ្នាំ​២០២៤​។ លោក​ គ្រី ម៉ះផល​ក៏​ត្រូវបាន​អនុញ្ញាត​ឱ្យ​ចាក​ចេញ​ពី​ទឹក​ដីអាមេរិក​ ហើយ​បាន​ត្រឡប់​មក​កាន់​ប្រទេស​កំណើត​វិញ​កាល​ពី​ថ្ងៃចន្ទ​។ ​

រដ្ឋាភិបាល​កម្ពុជា​ ​និង​ក្រសួង​កសិកម្ម​ចាត់ទុក​ថាការ​នុភាព​នៃ​ការ​អនុវត្ត​ច្បាប់​អន្តរជាតិ​ អ៊ីចឹង​នេះ​ទំនង​ជា​អាច​ឆ្លុះ​បញ្ជាំង​ទៅ​លើ​ការ​វិនិច្ឆ័យ​ក្តី​ទៅ​លើ​បុគ្គល​ផ្សេង​ទៀត​នៅ​ក្នុង​សំណុំ​រឿង​មួយ​នេះ​ដែរ»។

អ្នក​នាំ​ពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​លោក​ Wesley Holzer​ បញ្ជាក់​វីអូអេ​ឱ្យ​ដឹង​តាម​សារ​អ៊ីមែល​ថា​ ស្ថាន​ទូត​អាមេរិក​ប្រចាំ​កម្ពុជា​គោរព​ឯករាជ្យភាព​របស់​តុលាការ​ស្រុក​សហរដ្ឋ​អាមេរិក និង​ការ​សម្រេច​ចិត្ត​មិន​លម្អៀងដែល​សម្រេច​ដោយ​គណៈ​វិនិច្ឆ័យ​តាម​រយៈ​ដំណើរការ​ត្រឹមត្រូវ​ទៅ​រក​ករណី​របស់​លោក​គ្រី ម៉ះផល​។

ក្រុម​សកម្មជន​កា​រពារ​សត្វ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក People for Ethical Treatment of Animals ហៅកាត់​ថា​ (PETA) បាន​សរសេរ​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ថា ភស្តុតាង​បាន​បង្ហាញ​ថា​សត្វ​ស្វា​ស្ទើរ​តែ​រាប់​មិន​អស់​ត្រូវ​បាន​ចាប់​ពង្រត់​ពីជម្រក​ក្នុង​ព្រៃ​របស់​ពួកគេ​ ហើយត្រូវ​បាន​យក​ទៅ​លក់​ក្នុង​ទីផ្សារ​ងងឹត។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ PETA បាន​សរសេរ​ជា​ភាសា​អង់គ្លេស​ និង​ប្រែ​សម្រួល​ជា​ភាសាខ្មែរ​ថា​៖ «ខណៈ​ពេល​ដែល​យើង​រង់ចាំ​ការ​កាត់ក្តី​របស់​អ្នក​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ដោយ​ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​ជាប់​ពាក់ព័ន្ធ​ក្នុង​គម្រោង​ការ​រត់​ពន្ធ​សត្វ​ស្វា​ដ៏​ធំ​នោះ ឧស្សាហកម្ម​នាំ​ចូល​សត្វ​ស្វា​គួរ​តែ​ត្រូវ​បាន​បិទ​ឥឡូវ​នេះ​»។

បើ​តាម​ក្រសួង​កសិកម្ម សត្វ​ស្វា​ក្តាម​ទាំង​ឡាយ​ដែល​បាន​នាំ​ចេញ​ពី​កម្ពុជា សុទ្ធ​តែបាន​ធ្វើ​ឡើង​ស្រប​ច្បាប់ និង​អនុសញ្ញា​អន្តរជាតិ​យ៉ាង​ពិត​ប្រាកដ បើទោះបីជា​មាន​ការ​បញ្ជាក់​ជាច្រើន​ដង​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​កម្ពុជា​ក្តី។

ការ​ចោទ​ប្រកាន់​ទាំង​ឡាយ​មក​លើ​កម្ពុជា​ក្នុង​រឿង​ជំនួញ​សត្វ​ស្វា​ក្តាម តែង​បាន​ធ្វើ​ឡើង​ដោយ​គ្មាន​ភស្តុ​តាង​ត្រឹមត្រូវ តែ​ផ្អែក​លើ​ការ​អះអាង​របស់​បុគ្គល ឬ​បុគ្គលិក​អង្គការ​ក្រៅ​រដ្ឋាភិបាល​ខ្លះ តាម​រយៈ​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​សារព័ត៌មាន​គ្មាន​វិជ្ជាជីវៈ និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​មួយ​ចំនួន ក្នុង​ន័យ​ចោទ​ប្រកាន់​មន្ត្រី​របស់​ក្រសួង បំភាន់​ ​សាធារណៈ​មតិ និង​បង្វែរ​ខ្លឹមសារ​នៃ​ដំណើរ​ការ​ជំនុំ​ជម្រះ​ក្តី​ឆ្ពោះ​ទៅ​កាន់​បុរេវិនិច្ឆ័យ​ប្រឆាំង​នឹង​មន្ត្រី​កម្ពុជា​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​កសិកម្ម​។

គួរ​រំឭក​ថា លោក​ គ្រី ម៉ះផល ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​ ១៦​ ខែ​វិច្ឆិកា​ ឆ្នាំ​ ២០២២ ​នៅ​លើ​ទឹក​ដី​សហរដ្ឋ​អាមេរិក​ ដោយ​រង​ការ​ចោទ​ប្រកាន់​ពី​បទ​រួម​គំនិត​រត់​ពន្ធ​សត្វ​ស្វាក្តាម​ចូល​ទៅ​ក្នុង​ទឹកដី​សហរដ្ឋ​អាមេរិក។ ​បុគ្គល​ ៧​ នាក់​ទៀតក៏​ត្រូវបាន​ចោទប្រកាន់​ ដែលរួម​មាន​ប្រតិភូ​រាជរដ្ឋា​ភិបាល​កម្ពុជា​ទទួល​បន្ទុក​ជា​ប្រធាន​រដ្ឋ​បាល​ព្រៃ​ឈើ ​លោក​ កែវ អូម៉ាលីស្ស​ និង​ម្ចាស់​ក្រុម​ហ៊ុន​ Vanny Resources Holdings, Ltd. ​និង​ Vanny Bio Research (Cambodia) Corporation Ltd ​គឺ​លោក​ James Man Sang Lau ​និង​អ្នក​គ្រប់​គ្រង​ទូទៅ ​អគ្គ​នាយក​រង អ្នក​គ្រប់​គ្រង​ផ្នែក​ទំនាក់​ទំនង​សាធារណៈ​ និង​នាំ​ចេញ​នៃ​ក្រុម​ហ៊ុន​នេះ​ ក៏​បាន​ទទួល​រង​ការ​ចោទ​ប្រកាន់​ដូច​លោក​ គ្រី ម៉ះផល ​ដែរ​៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG