ប៉ុន្តែលោក ហ៊ុន ម៉ាណែត មិនបានបញ្ជាក់ថាតើត្រូវបិទទីតាំងល្បែងផ្សងសំណាងដែលមានស្រាប់ឬយ៉ាងណានោះទេ។ លោកក៏មិនបានបញ្ជាក់ចំៗថាតើល្បែងផ្សងសំណាងនោះមានឡូតូឬយ៉ាងណា។ ល្បែងឡូតូកំពុងរីកដុះដាលនៅតាមទីសាធារណៈ ជាពិសេសកន្លែងលេងកីឡាក្នុងប្រទេសកម្ពុជា។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានណែនាំមន្ត្រីនគរបាលអនុវត្តការងារឱ្យបានត្រឹមត្រូវ និងហាមមិនឱ្យយកម៉ោងរដ្ឋបាលទៅបម្រើការនៅក្នុងវិស័យឯកជនឡើយ។
បន្ទាប់ការចុះកិច្ចព្រមព្រៀងគ្នារវាងក្រុមហ៊ុន Blue Circle របស់បារាំង និងក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង ដើម្បីវិនិយោគលើថាមពលខ្យល់នាពេលខាងមុខ អ្នកជំនាញលើកឡើងពីសក្តានុពលរបស់កម្ពុជាដែលអាចអភិវឌ្ឍថាមពលស្អាត ក្នុងនោះមានថាមពលខ្យល់ ជំនួសទំនប់វារីអគ្គិសនី។
ប៉ុន្តែការបោះឆ្នោតនេះមិនសូវមានការចាប់អារម្មណ៍ប៉ុន្មានឡើយពីសាធារណជន។ គណបក្សប្រជាជនកម្ពុជារំពឹងថានឹងឈ្នះអាសនៈភាគច្រើន ទោះជាមានវត្តមានគណបក្សជំទាស់ចូលរួមប្រកួតប្រជែងក៏ដោយ។
អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច លោក មាស សុខសេនសាន ថ្លែងថា រដ្ឋាភិបាលបានបញ្ចប់ល្បែងអនឡាញ តាំងពីខែសីហា ឆ្នាំ ២០១៩ មកម្ល៉េះ ដែលកាលនោះប្រជាជនចិនជាច្រើនចាប់ផ្តើមចាកចេញពីខេត្តព្រះសីហនុ ដែលសំបូរទៅដោយកាស៊ីណូ។ លោកបន្ថែមថា រដ្ឋាភិបាលក៏មិនបានអនុញ្ញាតឱ្យមានការផ្សព្វផ្សាយពាណិជ្ជកម្មល្បែងស៊ីសងតាមបណ្តាញសង្គមឡើយ។
យោងតាមអត្ថបទបញ្ចេញមតិរបស់អ្នកតស៊ូមតិក្នុងវិស័យការងារ ដែលបានផ្ញើជូនអង្គភាពសារព័ត៌មានកាលពីសប្តាហ៍មុន គណៈកម្មាការសហភាពអឺរ៉ុបបានកត់សម្គាល់ក្នុងរបាយការណ៍ចុងក្រោយស្តីពីឋានៈអនុគ្រោះពន្ធ EBA របស់ខ្លួនមួយថាកម្ពុជានៅបណ្តោយឲ្យកើតមានការរំលោភលើសិទ្ធិជួបជុំ និងការចរចារួមគ្នា។
បើតាមលោក ហ៊ុន ម៉ាណែត កិច្ចការអធិការកិច្ចគឺជាការងារស្មុគស្មាញ ចាំបាច់ និងមានសារៈសំខាន់សម្រាប់ពង្រឹងប្រសិទ្ធភាពការងាររដ្ឋ។
ក្រសួងបញ្ជាក់ថា យោងតាមលទ្ធផលទទួលបានពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ មានករណីជំងឺអឹមផក (Mpox) មួយករណីទៀត ដែលកើតលើបុរសម្នាក់ដែលមានទីលំនៅក្នុងខណ្ឌដង្កោ រាជធានី ភ្នំពេញ។ អ្នកជំងឺត្រូវបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យត្រឹមត្រូវ។
ធម្មយាត្រាដែលធ្វើឡើងកាលពីព្រឹកថ្ងៃចន្ទនេះ ជាការតវ៉ាក្នុងចំណោមការតវ៉ាច្រើនលើកដែលលោក កែវ សុវណ្ណឫទ្ធិ បានធ្វើដើម្បីស្នើឱ្យក្រសួងអប់រំ បញ្ជាក់មូលហេតុឱ្យជាក់លាក់ថាតើហេតុអ្វីលោកត្រូវបានគេលុបឈ្មោះ។
សេចក្តីថ្លែងការណ៍ដដែលឱ្យដឹងថា ក្នុងបទសម្ភាសន៍នោះ លោក ស៊ឹង សែនករុណា «មិនមានចេតនាទុច្ចរិតណាមួយបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះរបស់គណបក្សប្រជាជនកម្ពុជានោះឡើយ» ព្រោះលោក ស៊ឹង សែនករុណា បានបដិសេធលើការបន្ថែមបន្ថយសម្រង់សម្ដីដើមរបស់លោក ដែលមានបញ្ជាក់ឈ្មោះគណបក្សប្រជាជនកម្ពុជា។
លោក យី គឹមថាន នាយករងប្រចាំប្រទេសអង្គការភ្លែនអន្តរជាតិកម្ពុជា ប្រាប់វីអូអេថា របាយការណ៍រកឃើញថា កុមារអាយុក្រោម ១៥ ឆ្នាំម្នាក់ក្នុងចំណោម ១០០ នាក់ រៀបការនៅវ័យកុមារ។ ចំណែកកុមារអាយុក្រោម ១៨ ឆ្នាំ ១៥ នាក់ ក្នុងចំណោម ១០០ នាក់ បានរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង។
តុលាការរាជធានីភ្នំពេញ បានចោទប្រកាន់លោក ខឹម ចាន់វណ្ណៈ ពីបទ«ក្លែងបន្លំឯកសារ»និង«ប្រើប្រាស់ឯកសារក្លែង» ដែលប្រព្រឹត្តទៅកាលពីអំឡុងខែវិច្ឆិកា ឆ្នាំ ២០២៣។ នេះជាការចោទប្រកាន់មួយដែលអ្នកស្រី ឡង់ សូដានី ត្រូវជាភរិយារបស់លោក ខឹម ចាន់វណ្ណៈ ច្រានចោល។
ព័ត៌មានផ្សេងទៀត
No media source currently available