លោកហ៊ុន ម៉ានី ជាកូនប្រុសពៅរបស់អតីតនាយករដ្ឋមន្ត្រីលោកហ៊ុន សែន និងមានតួនាទីជារដ្ឋមន្ត្រីមុខងារសាធារណៈ មុនពេលលោកក្លាយជាឧបនាយករដ្ឋមន្ត្រីទី១១នៅក្នុងរដ្ឋាភិបាលអណត្តិទី៧ ក្រោមការដឹកនាំដោយបងប្រុសរបស់លោកគឺលោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត។
នៅពេលប្រកាសដាក់ចេញវិធានការថ្មីនេះ លោក ហ៊ុន ម៉ាណែត ថ្លែងថា មន្ត្រីត្រូវតែធ្វើជាគំរូ សម្រាប់ប្រជាពលរដ្ឋ។
អ្នកស្រី សឿន ស្រីសុទ្ធ ពលរដ្ឋដែលរស់នៅតំបន់បឹងតាមោក ស្នើសុំឱ្យមានដំណោះស្រាយជូនគ្រួសារដែលរស់នៅទីនោះ ចំពោះការជីកប្រឡាយមេរំដោះទឹកក្នុងបឹងតាមោក។
ក្រុមហ៊ុនចិន Harmony Win Investment Co.Ltd បានចូលមកដាំដើមកៅស៊ូលើផ្ទៃដីជាង ៦០០ ហិកតា តាំងពីឆ្នាំ ២០១៤។ ក្រោយប៉ុន្មានឆ្នាំនៃការចូលមកដល់របស់ក្រុមហ៊ុននេះ ទំនាស់ដីធ្លីក៏បានកើតឡើង រហូតមានការការប្តឹងផ្តល់ប្រជាពលរដ្ឋទៅតុលាការ។ នេះបើតាមប្រជាពលរដ្ឋនៅសហគមន៍ស្រែប្រាំង។
បើតាមកាសែតបាងកកប៉ុស្តិ៍ លោក ថាក់ស៊ីន ទទួលបានការដោះលែង ដោយសារបញ្ហាសុខភាពដែលមានតាំងពីមានការឆ្លងជំងឺរាតត្បាតកូវីដ១៩។
សវនាការដែលរៀបចំឡើងដោយមានអ្នកចូលរួមផ្ទាល់និងតាមអនឡាញនេះបានទាក់ទាញអ្នកចូលរួមពេញនៅក្នុងសាលដែលមានចំណុះជិត ១០០ នាក់ និងជាផ្នែកមួយនៃការប្រមូលសក្ខីកម្មដើម្បីជំរុញការអនុម័ត «ច្បាប់ស្តីពីគោលនយោបាយលើការគាបសង្កត់ឆ្លងដែន» និងការឆ្លើយតបរបស់សហរដ្ឋអាមេរិក។
អគ្គលេខាធិការនៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា លោក រស់ ភីរុណ ប្រាប់វីអូអេថា សេចក្តីណែនាំរបស់ គ.ល.ក ជាសារជូនដំណឹងដើម្បីឱ្យអ្នកពាក់ព័ន្ធទាំងអស់ដូចជាប្រតិបត្តិករ អគ្គលេខាធិការដ្ឋាននៃ គ.ល.ក និងអាជ្ញាធរមានសមត្ថកិច្ច យកចិត្តទុកដាក់និងពង្រឹងការអនុវត្តច្បាប់។
សេចក្តីថ្លែងការណ៍របស់អង្គការសិទ្ធិមនុស្សថ្នាក់តំបន់ទាំងពីរបញ្ជាក់ថា៖ «បណ្ដឹងប្រឆាំងលោក ស៊ឹង សែនករុណា គឺគ្រាន់តែស្ថិតក្នុងចំណោមករណីជាច្រើនដែលបញ្ជាក់ឡើងវិញអំពីស្ថានភាពសិទ្ធិមនុស្សកាន់តែដុនដាបយ៉ាងខ្លាំងរបស់កម្ពុជា»។
អ្នកស្រី ឈឹម សុខន អនុប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ ប្រាប់វីអូអេថា ក្រុមហ៊ុនបានហៅបុគ្គលិកដែលជាសមាជិករបស់សហជីពមកប្រជុំ ដាក់លក្ខខណ្ឌ ឱ្យបុគ្គលិកគ្រប់គ្នាត្រូវតែសរសេរពាក្យលាលែងពីសហជីព។
សត្វខ្លាដែលគេឃើញចុងក្រោយបង្អស់នៅក្នុងប្រទេសកម្ពុជាគឺសត្វខ្លាដែលបានថតជាប់នៅក្នុងកាមេរ៉ាដែលគេលួចបង្កប់នៅក្នុងឆ្នាំ ២០០៧ ហើយសត្វខ្លាត្រូវបានគេប្រកាសថា«ផុត ពូជ»នៅក្នុងប្រទេសកម្ពុជានៅឆ្នាំ២០១៦។
ព័ត៌មានផ្សេងទៀត
No media source currently available