ការសិក្សាថ្មីមួយរបស់ក្រុមហ៊ុនភេសជ្ជៈជប៉ុន Kirin បានឱ្យដឹងថា ប្រជាជនកម្ពុជាសរុបទាំងអស់បានចំណាយប្រាក់ប្រមាណ២,៣ពាន់លានដុល្លារទៅលើស្រាបៀរ ដោយម្នាក់ៗបានពិសាស្រាបៀរប្រមាណ៧២លីត្រ និងចំណាយម្នាក់ៗចំនួន១៣៦ដុល្លារក្នុងមួយឆ្នាំ។
កាលពីថ្ងៃទី៣១ ខែមករា អាជ្ញាធរក្រុងភ្នំពេញបានចាប់ខ្លួនសកម្មជនគណបក្សភ្លើងទៀន២នាក់បន្ថែមទៀត។ គណបក្សជំទាស់ចាត់ទុកការចាប់ខ្លួននេះជារូបភាពគំរាមកំហែងផ្នែកនយោបាយ និងធ្វើឱ្យបរិយាកាសនយោបាយរឹតតែអាប់អួរ។
កសិករមួយចំនួនក្នុងខេត្តពោធិ៍សាត់បានត្អូញត្អែរថា ខ្លួនខាតបង់ថវិកានិងប្រឈមបញ្ហាជំពាក់បំណុលបន្ថែមទៀត ដោយសារខ្វះទឹកសម្រាប់ស្រោចស្រពស្រែប្រាំងរបស់ពួកគេនៅដើមឆ្នាំនេះ។ ពួកគេអះអាងថា មិនបានដឹងមុនថា ខ្វះទឹកសម្រាប់ធ្វើស្រែប្រាំងឡើយ។
បណ្តាញសហគមន៍ព្រៃឡង់បានរកឃើញថា គម្របព្រៃឈើនៅកម្ពុជាជាង១០ម៉ឺនហិកតាបានបាត់បង់ក្នុងឆ្នាំ២០២២ ដែលបង្កជាការព្រួយបារម្ភមួយបន្ថែមទៀត។ មន្រ្តីក្រសួងបរិស្ថានអះអាងថា ក្រសួងបានអនុវត្តច្បាប់ជាដាច់ខាតចំពោះអ្នកដែលប្រព្រឹត្តបទល្មើសធនធានធម្មជាតិ។
មន្ត្រីគណបក្សភ្លើងទៀនពីរនាក់ទៀតត្រូវបានសមត្ថកិច្ចក្រុងភ្នំពេញឃាត់ខ្លួនពាក់ព័ន្ធនឹងបទចោទក្លែងបន្លំឯកសារសាធារណៈ។ គណបក្សភ្លើងទៀនចាត់ទុកថា ការចាប់ខ្លួនមន្ត្រីរបស់ខ្លួនជាការគំរាមកំហែងផ្នែកនយោបាយ និងធ្វើឱ្យបរិយាកាសនយោបាយកាន់តែមិនល្អ។
យុវជនកម្ពុជា១០នាក់ តំណាងគណបក្សនយោបាយចំនួន៩ បានចូលរួមកម្មវិធីមួយពាក់ព័ន្ធនឹងនយោបាយ នៅប្រទេសជប៉ុន។ កម្មវិធីនេះមានគោលបំណងគាំទ្រការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅកម្ពុជា។
ក្នុងឆ្នាំ ២០២៣ អាជ្ញាធរកម្ពុជាបានរឹបអូស និងចាប់បានសារធាតុញៀនជិត៣តោន ដែលថយចុះប្រមាណ ៨០% បើធៀបនឹងឆ្នាំ ២០២២ ដែលបរិមាណរឹបអូសបានមានប្រមាណ ១៤តោន។ ចំណែកករណីបង្ក្រាបវិញកើនឡើងប្រមាណ ១០%។
លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានព្រមានដកតំណែងអភិបាលខេត្តជាប់បឹងទន្លេសាប បើបណ្តោយឱ្យមានការទន្ទ្រានដីនៅតំបន់បឹងទន្លេសាប។ អតីតនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន ក៏ធ្លាប់បានព្រមានបែបនេះដែរ នៅពេលលោកកាន់តំណែងជានាយករដ្ឋមន្រ្តី។
ក្រោយការចាកចេញរបស់ជនជាតិចិនកាលពីឆ្នាំ២០១៩ និងឆ្នាំ២០២០ សំណង់អគារសង់មិនរួចរាល់ជាច្រើនបានជាប់គាំងនៅក្នុងខេត្តព្រះសីហនុ។ រដ្ឋាភិបាលបានដាក់ចេញគោលនយោបាយថ្មី ដើម្បីដោះស្រាយវិបត្តិជាប់គាំងអគារទាំងនេះ។
រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក ហ៊ុន ម៉ានី ថា ការជ្រើសរើសនេះក៏នឹងត្រូវធ្វើឡើងតាមការប្រកួតប្រជែងដែលមានយុត្តិធម៌ និងតម្លាភាពសម្រាប់រាល់បេក្ខជន ដើម្បីឆ្លុះបញ្ចាំងពីការប្រឹងប្រែងរបស់រដ្ឋាភិបាលអាណត្តិទី៧ក្នុងការផ្តល់ឱកាសស្មើៗគ្នាឲ្យពលរដ្ឋ ដើម្បីបានចូលបម្រើការជាមន្ត្រីរាជការស៊ីវិល។
កាលពីកន្លងទៅ អ្នកស្រី សុខ ស៊ីណែត ថ្លែងថា អ្នកស្រីបានជួបស្វាមីនៅពន្ធនាគារព្រៃស ហើយស្វាមីបានផ្តាំផ្ញើថា ខ្លួនបានសុំទោស និងសោកស្ដាយចំពោះកំហុសដែលបានយកព័ត៌មានពីក្រៅស្រុកដែលគ្មានមូលដ្ឋានច្បាស់លាស់មកបង្ហោះក្នុងបណ្ដាញហ្វេសប៊ុក។ ប៉ុន្តែក្រោយមក អ្នកស្រីអះអាងថា ស្វាមីរបស់អ្នកស្រីបានប្តូរជំហរវិញ។
ព័ត៌មានផ្សេងទៀត
No media source currently available