បណ្តាញសហគមន៍ព្រៃឡង់បានរកឃើញថា គម្របព្រៃឈើនៅកម្ពុជាជាង១០ម៉ឺនហិកតាបានបាត់បង់ក្នុងឆ្នាំ២០២២ ដែលបង្កជាការព្រួយបារម្ភមួយបន្ថែមទៀត។ មន្រ្តីក្រសួងបរិស្ថានអះអាងថា ក្រសួងបានអនុវត្តច្បាប់ជាដាច់ខាតចំពោះអ្នកដែលប្រព្រឹត្តបទល្មើសធនធានធម្មជាតិ។
មន្ត្រីគណបក្សភ្លើងទៀនពីរនាក់ទៀតត្រូវបានសមត្ថកិច្ចក្រុងភ្នំពេញឃាត់ខ្លួនពាក់ព័ន្ធនឹងបទចោទក្លែងបន្លំឯកសារសាធារណៈ។ គណបក្សភ្លើងទៀនចាត់ទុកថា ការចាប់ខ្លួនមន្ត្រីរបស់ខ្លួនជាការគំរាមកំហែងផ្នែកនយោបាយ និងធ្វើឱ្យបរិយាកាសនយោបាយកាន់តែមិនល្អ។
យុវជនកម្ពុជា១០នាក់ តំណាងគណបក្សនយោបាយចំនួន៩ បានចូលរួមកម្មវិធីមួយពាក់ព័ន្ធនឹងនយោបាយ នៅប្រទេសជប៉ុន។ កម្មវិធីនេះមានគោលបំណងគាំទ្រការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅកម្ពុជា។
ក្នុងឆ្នាំ ២០២៣ អាជ្ញាធរកម្ពុជាបានរឹបអូស និងចាប់បានសារធាតុញៀនជិត៣តោន ដែលថយចុះប្រមាណ ៨០% បើធៀបនឹងឆ្នាំ ២០២២ ដែលបរិមាណរឹបអូសបានមានប្រមាណ ១៤តោន។ ចំណែកករណីបង្ក្រាបវិញកើនឡើងប្រមាណ ១០%។
លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានព្រមានដកតំណែងអភិបាលខេត្តជាប់បឹងទន្លេសាប បើបណ្តោយឱ្យមានការទន្ទ្រានដីនៅតំបន់បឹងទន្លេសាប។ អតីតនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន ក៏ធ្លាប់បានព្រមានបែបនេះដែរ នៅពេលលោកកាន់តំណែងជានាយករដ្ឋមន្រ្តី។
ក្រោយការចាកចេញរបស់ជនជាតិចិនកាលពីឆ្នាំ២០១៩ និងឆ្នាំ២០២០ សំណង់អគារសង់មិនរួចរាល់ជាច្រើនបានជាប់គាំងនៅក្នុងខេត្តព្រះសីហនុ។ រដ្ឋាភិបាលបានដាក់ចេញគោលនយោបាយថ្មី ដើម្បីដោះស្រាយវិបត្តិជាប់គាំងអគារទាំងនេះ។
រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក ហ៊ុន ម៉ានី ថា ការជ្រើសរើសនេះក៏នឹងត្រូវធ្វើឡើងតាមការប្រកួតប្រជែងដែលមានយុត្តិធម៌ និងតម្លាភាពសម្រាប់រាល់បេក្ខជន ដើម្បីឆ្លុះបញ្ចាំងពីការប្រឹងប្រែងរបស់រដ្ឋាភិបាលអាណត្តិទី៧ក្នុងការផ្តល់ឱកាសស្មើៗគ្នាឲ្យពលរដ្ឋ ដើម្បីបានចូលបម្រើការជាមន្ត្រីរាជការស៊ីវិល។
កាលពីកន្លងទៅ អ្នកស្រី សុខ ស៊ីណែត ថ្លែងថា អ្នកស្រីបានជួបស្វាមីនៅពន្ធនាគារព្រៃស ហើយស្វាមីបានផ្តាំផ្ញើថា ខ្លួនបានសុំទោស និងសោកស្ដាយចំពោះកំហុសដែលបានយកព័ត៌មានពីក្រៅស្រុកដែលគ្មានមូលដ្ឋានច្បាស់លាស់មកបង្ហោះក្នុងបណ្ដាញហ្វេសប៊ុក។ ប៉ុន្តែក្រោយមក អ្នកស្រីអះអាងថា ស្វាមីរបស់អ្នកស្រីបានប្តូរជំហរវិញ។
ក្រុមអង្គការសង្គមស៊ីវិលថា រដ្ឋាភិបាល និងតុលាការជាញឹកញាប់ប្រើប្រាស់យុទ្ធសាស្ត្របណ្ដឹងផ្លូវច្បាប់ ដើម្បីបំបាក់ទឹកចិត្ត បំភិតបំភ័យ បំបិទសំឡេងប្រឆាំង ការរិះគន់ ឬការមិនយល់ស្របរបស់ពួកគេ។ ប៉ុន្តែអ្នកនាំពាក្យក្រសួងយុត្តិធម៌បានច្រានចោលការអះអាងនេះ។
ក្រោយមានករណីបុរសម្នាក់ស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ឬហៅថាពេទ្យរុស្ស៊ី ហើយក្រុមគ្រួសារទាមទាររកយុត្តិធម៌ មន្ទីរពេទ្យនេះបានច្រានចោលការលើកឡើងរបស់ក្រុមគ្រួសារអ្នកស្លាប់។
របាយការណ៍ថ្មីពាក់ព័ន្ធនឹងអំពើពុករលួយបង្ហាញថា អំពើពុករលួយនៅកម្ពុជាកំពុងតែស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ ដែលតម្រូវឱ្យមានការកែទម្រង់ពីរដ្ឋាភិបាលជាលក្ខណៈប្រព័ន្ធ ដើម្បីលុបបំបាត់អំពើពុករលួយ។
សាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃអង្គារនេះ បានបើកសវនាការលើបណ្តឹងសាទុក្ខរបស់មេដឹកនាំនយោបាយជំទាស់ លោក កឹម សុខា ក្នុងសំណុំរឿងក្បត់ជាតិដ៏ចម្រូងចម្រាស។ មេធាវីការពារក្តីលោក កឹម សុខា ថា លោកស្នើសុំឱ្យបន្ធូរបន្ថយការឃុំខ្លួនលោក ដូចជាការជួបជាមួយអ្នកដទៃជាដើម។
ព័ត៌មានផ្សេងទៀត
No media source currently available