សត្វខ្លាដែលគេឃើញចុងក្រោយបង្អស់នៅក្នុងប្រទេសកម្ពុជាគឺសត្វខ្លាដែលបានថតជាប់នៅក្នុងកាមេរ៉ាដែលគេលួចបង្កប់នៅក្នុងឆ្នាំ ២០០៧ ហើយសត្វខ្លាត្រូវបានគេប្រកាសថា«ផុត ពូជ»នៅក្នុងប្រទេសកម្ពុជានៅឆ្នាំ២០១៦។
របាយការណ៍របស់ធនាគារពិភពលោកបញ្ជាក់ក្នុងន័យដើមថា៖ «ជាលទ្ធផលបច្ចុប្បន្ននេះ ប្រាក់បៀវត្សរ៍គោលជាមធ្យមនៅក្នុងវិស័យសាធារណៈបានឡើងហួសប្រាក់បៀវត្សរ៍គោលរបស់បុគ្គលិក ដែលកាន់ការងារស្រដៀងគ្នានៅក្នុងវិស័យឯកជន»។
អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ទូច សុខៈ ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា ក្រោយការចេញបទបញ្ជារបស់រដ្ឋមន្ត្រីមហាផ្ទៃ អាជ្ញាធរមានសមត្ថកិច្ចនឹងផ្តោតលើការកំណត់ឱ្យបានជាក់លាក់លើការផ្តល់សិទ្ធិធ្វើអាជីវកម្ម និងទីតាំងល្បែងផ្សងសំណាងទាំងអស់នៅតាមមូលដ្ឋាននីមួយៗដើម្បីងាយស្រួលក្នុងការបង្ក្រាប។
គណបក្សភ្លើងទៀន និងគណបក្សកម្លាំងជាតិ ដែលជាគណបក្សជំទាស់ មិនស្រុះស្រួលគ្នាលើការបែកចែកភូមិភាគ ឬមណ្ឌលឈរឈ្មោះសម្រាប់ការបោះឆ្នោតអសកលនាថ្ងៃទី២៥ ខែកុម្ភៈនេះ។
លោកនាយករដ្ឋមន្ត្រីថា លោកមិនអាចធ្វើតាមសំណើនោះបានទេ ហើយព្រមានដាក់បញ្ជីខ្មៅរាល់បុគ្គលទាំងឡាយដែលប្រតិដ្ឋព័ត៌មានអំពីកម្ពុជា ទាក់ទងនឹងសកម្មភាពឧក្រិដ្ឋមួយចំនួនដូចជាការចាប់ជំរិតជាដើម។
អ្នកវិភាគនយោបាយលើកឡើងថា ការត្រៀមដំឡើងតួនាទីរបស់លោក ហ៊ុន ម៉ានី ជាការចាប់ផ្តើមដំណើរការពង្រឹងអំណាចរបស់គ្រួសារលោក ហ៊ុន សែន ហើយមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលនោះទេ។
ជនជាតិចិនតៃវ៉ាន់២នាក់ត្រូវបានអាជ្ញាធរឃាត់ខ្លួនដើម្បីសាកសួរ ហើយត្រូវបាននាំខ្លួនយកមកកាត់ទោស។ ពួកគេទាំងពីរនាក់ត្រូវបានសាលាដំបូងខេត្តព្រះសីហនុផ្តន្ទាទោសដាក់ពន្ធនាគារចំនួន២ឆ្នាំ និងពិន័យទឹកប្រាក់៤លានរៀលពីបទញុះញង់។
គណបក្សភ្លើងទៀន ដែលគ្មានសិទ្ធិចូលរួមការបោះឆ្នោត បានប្រតិកម្មតបថា គណបក្សមិនបានប្រើប្រាស់មធ្យោបាយទុច្ចរិតណាមួយមកគាបសង្កត់អង្គបោះឆ្នោតខ្លួនជាង ២០០០ នាក់ ក្នុងការសម្រេចចិត្តលើសន្លឹកឆ្នោតរបស់ពួកគេឡើយ។
ជំងឺអឹមផកដែលដើមឡើយត្រូវគេកំណត់ថា ជាជំងឺអុតស្វា អាចចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការរួមភេទ ការប៉ះពាល់កន្លែងមានដំបៅផ្ទាល់ តំណក់តូចៗសាយចេញតាមផ្លូវដង្ហើម ទឹកមាត់ និងសម្ភារៈប្រើប្រាស់ផ្សេងៗដែលមានវីរុសអុតស្វា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ប្រកាសក្រើនរំឭកដល់គណបក្សនយោបាយទាំងអស់ កុំឱ្យធ្វើសកម្មភាពគំរាមកំហែង បំភិតបំភ័យ និងលួងលោមអង្គបោះឆ្នោត ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។
ណាងរាស្រ្ដជាប់ឆ្នោតមកពីគណបក្សហ៊្វុនស៊ិនប៉ិចមួយរូបគឺលោក ញឿន រ៉ាដែន បានប្ដឹងអតីតសមាជិកគណបក្សរបស់ខ្លួនលោក ញ៉ែម អេន ពីបទ បរិហារកេរ្ដិ៍ជាសារធារណៈ ចំពោះការប្រើប្រាស់ពាក្យសម្តីអសុរោះផ្សេងៗ ជេរតិះដៀលថ្នាក់ដឹកនាំគណបក្ស។
រដ្ឋបាលរាជធានីភ្នំពេញបញ្ជាឱ្យអាជ្ញាធរខណ្ឌទាំងអស់ក្នុងទីក្រុងភ្នំពេញបង្ក្រាប និងមិនអនុញ្ញាតឱ្យមានប្រតិបត្តិការល្បែងស៊ីសងគ្រប់ប្រភេទ កើតមានបន្ថែមទៀតនៅសហគមន៍មូលដ្ឋានរបស់ខណ្ឌនីមួយៗ។
ព័ត៌មានផ្សេងទៀត
No media source currently available