ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន ម៉ាណែត បញ្ជា​ឲ្យ​ត្រួត​ពិនិត្យ​ទីតាំង​ល្បែង​ផ្សង​សំណាង​នៅ​ទូទាំង​ប្រទេស


រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ថ្លែងនៅក្នុងពិធីសម្ពោធអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្នុងខេត្តសៀមរាប កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។
រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ថ្លែងនៅក្នុងពិធីសម្ពោធអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្នុងខេត្តសៀមរាប កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅ​ថ្ងៃ​ពុធ​នេះ បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ខេត្ត​រាជធានី​ទាំង​អស់ ​ត្រួត​ពិនិត្យ​ទីតាំង​ល្បែង​ផ្សង​សំណាង​នៅ​ទូទាំង​ប្រទេស។ នេះ​បើ​យោង​តាម​សារ​ជា​សំឡេង​របស់​នាយករដ្ឋមន្រ្តី​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ពុធ​នេះ។

លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា៖ «ខ្ញុំ​សូម​ឱ្យ​ឯកឧត្តម លោក​ជំទាវ អភិបាល​នៃគណៈ​អភិបាល​រាជធានី-ខេត្ត ចាត់​វិធាន​ការ​ជា​បន្ទាន់ ដើម្បី​ត្រួត​ពិនិត្យ​ល្បែង​ផ្សង​សំណាង​នៅ​តាម​មូលដ្ឋាន​នៃ​ដែន​សមត្ថកិច្ច​របស់​ខ្លួន។ ក្នុង​ករណី​នៅ​មាន​បន្ត​បើក​ថ្មី​ថែម​ទៀត សូម​ចាត់​វិធាន​ការ​បិទ​ជា​បន្ទាន់ ហើយ​រាយ​ការណ៍​ត្រង់​មក​ខ្ញុំ ដើម្បី​ចាត់​វិធាន​ការ​ដែល​អាចឈាន​ទៅ​ដល់​ការ​ដក​អាជ្ញាបណ្ណ​នៅ​ក្នុង​ខេត្ត ឬ​នៅ​ទូទាំង​ប្រទេសតែ​ម្តង»។

ប៉ុន្តែ​លោក ហ៊ុន ម៉ាណែត មិន​បាន​បញ្ជាក់​ថា ​តើ​ត្រូវ​បិទ​ទីតាំង​ល្បែង​ផ្សង​សំណាង​ដែល​មាន​ស្រាប់​ឬ​យ៉ាងណា​នោះ​ទេ។ លោក​ក៏​មិន​បាន​បញ្ជាក់ចំៗ​ថា ​តើ​ល្បែង​ផ្សង​សំណាង​នោះ​មាន​ឡូតូ​ឬ​យ៉ាងណា។ ល្បែង​ឡូតូ​កំពុង​រីក​ដុះដាល​នៅ​តាម​ទីសាធារណៈ ជា​ពិសេស​កន្លែង​លេង​កីឡា​ក្នុង​ប្រទេស​កម្ពុជា។

បទ​បញ្ជា​របស់​លោក ហ៊ុន ម៉ាណែត កើត​ឡើង ក្រោយ​មាន​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ល្បែង​អន​ឡាញ​មួយ​ឈ្មោះ​ថា​ DIG88 រហូត​ដល់​មាន​ការ​រិះគន់​យ៉ាង​សន្ធឹក​សន្ធាប់​ទៅ​លើ​តារា​កំប្លែង​ល្បី​ឈ្មោះ​ម្នាក់ ឈ្មោះ​នាយ ​គ្រឿន ដែល​បាន​ចូលរួម​ផ្សព្វផ្សាយ​ល្បែង​ក្នុង​វីដេអូ​បទ​ចម្រៀង​មួយ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG