មន្រ្តីនគរបាលអះអាងថា សកម្មជនសង្គម លោក នី ណាក់ ត្រូវបានអាជ្ញាធរនាំខ្លួន និងបញ្ជូនទៅសាកសួរនៅតុលាការ តាមបណ្តឹងរបស់លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ នាថ្ងៃសុក្រនេះ។ ក្រុមគ្រួសារអះអាងថា នេះជារឿងអយុត្តិធម៌ និងជំរុញឱ្យដោះលែងលោក នី ណាក់។
ប្រជាកសិករមួយចំនួនលើកឡើងថា ពួកគាត់កំពុងប្រឈមនឹងការខ្វះខាតទឹកដែលធ្វើឱ្យស្រែរបស់ពួកគាត់ខូចខាតនិងប៉ះពាល់សេដ្ឋកិច្ច។
ក្រុមហ៊ុនអាកាសយានដ្ឋានថ្មីក្នុងខេត្តសៀមរាបបានចាប់ផ្តើមឱ្យអ្នកបើកបរយានយន្តដែលចូលទៅក្នុងព្រលានត្រូវបង់លុយថ្លៃផ្លូវ Highway បន្ថែមពីលើថ្លៃចំណត។ ការណ៍នេះធ្វើឱ្យពលរដ្ឋដែលជាអ្នកប្រកបរបរដឹកភ្ញៀវទេសចរនៅខេត្តសៀមរាបត្អូញត្អែរ។
បើតាមការសិក្សារបស់មជ្ឈមណ្ឌលឯកសារកម្ពុជា អ្នករស់រានម្នាក់ក្នុងចំណោម៤នាក់នៅបន្តរងផលប៉ះពាល់ផ្នែកសុខភាពផ្លូវចិត្ត ដោយសារបទពិសោធន៍ឆ្លងកាត់ក្នុងរបបខ្មែរក្រហម ចាប់ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ដែលប្រជាពលរដ្ឋយ៉ាងតិច១លាន៧សែនបានស្លាប់ក្នុងរបបនោះ។
ក្រោយមានព័ត៌មានផ្សព្វផ្សាយថា មានប្រជាជនថៃជាច្រើនត្រូវបានបោកបញ្ឆោតឱ្យមកធ្វើការនៅកន្លែងជើងកាងដោយបង្ខំនៅក្នុងប្រទេសកម្ពុជា ស្ថានទូតថៃនៅទីក្រុងភ្នំពេញថ្មីៗនេះបានចេញសេចក្តីថ្លែងការណ៍អំពាវនាវឱ្យប្រជាជនរបស់ខ្លួនមានការប្រុងប្រយ័ត្ន ប្រសិនបើចង់មកធ្វើការនៅក្នុងប្រទេសកម្ពុជា។
ជនរងគ្រោះដោយសារអំពើហិង្សានៃការបង្ក្រាបពីសំណាក់កងកម្លាំងចម្រុះកាលពី១០ឆ្នាំមុននៅលើកំណាត់ផ្លូវវេងស្រេង និងនៅមុខរោងចក្រយ៉ាកជីង បន្តទាមទារយុត្តិធម៌។ ប៉ុន្តែ អ្នកនាំពាក្យក្រសួងមហាផ្ទៃថា ការបង្ក្រាបដោយអាជ្ញាធរនាពេលនោះជារឿងត្រឹមត្រូវ និងចាត់ទុកការប្រមូលផ្តុំនោះខុសច្បាប់ និងមានចេតនាចង់ផ្តួលរលំរដ្ឋាភិបាល។
សមាគមការពារសិទ្ធិមនុស្សអាដហុកបានចេញផ្សាយរបាយការណ៍«ការឃ្លាំមើលសវនាការ» ទាក់ទងនឹងការបំពេញការងារមិនត្រឹមត្រូវរបស់ចៅក្រម និងតំណាងអយ្យការ។ សមាគមមួយនេះជំរុញឱ្យក្រសួងយុត្តិធម៌ពិនិត្យនិងចាត់វិធានការតឹងរ៉ឹងលើចៅក្រម និងតំណាងអយ្យការលើបញ្ហានេះ។
គណបក្សកម្លាំងជាតិបានស្នើឱ្យរដ្ឋាភិបាលចាត់វិធានការទប់ស្កាត់ជាបន្ទាន់លើការធ្លាក់ចុះតម្លៃសត្វចិញ្ចឹមក្នុងស្រុក និងរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីការត្រួតពិនិត្យគុណភាពសាច់បង្កកដែលនាំចូលពីក្រៅប្រទេស។ អ្នកនាំពាក្យក្រសួងកសិកម្មលើកឡើងថាករណីនេះក្រសួងនិងភាគីពាក់ព័ន្ធកំពុងតែសហការគ្នាដោះស្រាយ។
ក្រោយចូលកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជាបានជាង៤ខែ លោក ហ៊ុន ម៉ាណែត នឹងទៅបំពេញទស្សនកិច្ចលើកទី១នៅប្រទេសបារាំង ដោយភាគីទាំងពីររំពឹងថានឹងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅ។ អ្នកនយោបាយនៅកម្ពុជាសង្ឃឹមថាបារាំងនឹងជួយស្តារស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា។
នៅក្នុងការផ្សាយផ្ទាល់តាមទំព័រហ្វេសប៊ុកចេញពីខេត្តបាត់ដំបង នាថ្ងៃពុធនេះ លោក ស្រ៊ុន ស្រ៊ន លើកឡើងថា លោកមិនសុខចិត្តចំពោះការសារភាពរបស់ជនដៃដល់ដែលអាជ្ញាធរថៃចាប់បាននោះទេ។ លោកបញ្ជាក់ថា ការវាយប្រហាររូបលោកជាការរៀបចំមួយ មិនមែនពាក់ព័ន្ធនឹងការប្រើប្រាស់បន្ទប់ទឹកក្នុងវត្តរហូតដល់មានការវាយបែកក្បាលឡើយ។
យោងតាមរបាយការណ៍របស់ស្ថានទូតកម្ពុជា មានពលរដ្ឋខ្មែរជាង ១.៦០០ នាក់ រស់នៅក្នុងតំបន់រងគ្រោះ (ខេត្តចំនួន ៦ ) ហើយគិតត្រឹមថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៤ ពុំមានរបាយការណ៍អំពីពលរដ្ឋខ្មែរបានបាត់បង់ជីវិត ឬរងគ្រោះថ្នាក់ដោយសារគ្រោះរញ្ជួយដីនេះទេ។
គេមិនទាន់ដឹងនៅឡើយទេថា លោក កឹម សុខា អាចនឹងមានមេធាវីការពារក្តីឬយ៉ាងណា ដោយសារលោកត្រូវបានហាមឃាត់មិនឱ្យជួបអ្នកណាទាំងអស់ តាមអំណាចសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ។
ព័ត៌មានផ្សេងទៀត
No media source currently available