អ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងអ្នកតស៊ូមតិយល់ថា សេចក្តីព្រាងច្បាប់នេះនឹងជួយសាធារណជនបានច្រើនក្នុងការទទួលបានព័ត៌មានពីស្ថាប័នរដ្ឋ និងជំរុញឲ្យរដ្ឋាភិបាលពិនិត្យលើមតិយោបល់របស់សង្គមស៊ីវិលក្នុងការតាក់តែងសេចក្តីព្រាងដ៏ចម្រូងចម្រាសមួយនេះ។
ក្រោយតាមដាន និងស៊ើបអង្កេតអស់រយៈពេល១ឆ្នាំលើឧក្រិដ្ឋជនគ្រឿងញៀន អាជ្ញាធរកម្ពុជា កាលពីពេលថ្មីៗនេះ បានចាត់វិធានការបង្ក្រាបបទល្មើសគ្រឿងញៀន ដោយចាប់បានជនល្មើសចំនួន៦នាក់ដែលដឹកគ្រឿងញៀនជាង១តោនកន្លះសំដៅទៅកោះតៃវ៉ាន់។
មន្រ្តីការទូតជាន់ខ្ពស់របស់អ៊ីស្រាអែលបានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជានាសប្តាហ៍នេះ ហើយបានអះអាងថា ខ្លួនកំពុងស្វះស្វែងពង្រឹងទំនាក់ទំនងជាមួយកម្ពុជាបន្ថែមទៀត ក្នុងនោះមានការបញ្ជូនពលករខ្មែរទៅធ្វើការនៅប្រទេសអ៊ីស្រាអែលក្នុងផ្នែកកសិកម្ម។
កាលពីថ្ងៃពុធ តុលាការបានបញ្ជាឱ្យសមត្ថកិច្ចនាំខ្លួនបុគ្គលម្នាក់ ឈ្មោះ យ៉ង់ ប៉ាក់ អគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុនមួយឈ្មោះថា Agribee Cambodia ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ«ញុះញង់ឱ្យមានការរើសអើង និងបរិហារកេរ្តិ៍ជាសាធារណៈ»។
អ្នកតាមដានស្នើឱ្យលុបបំបាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមផ្ទាំងប៉ាណូ ព្រោះថា ការផ្សព្វផ្សាយទាំងនេះជះឥទ្ធិពលអវិជ្ជមាននៅក្នុងសង្គម។
កាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៤ អ្នកស្រី សុខ លីណា ដែលត្រូវជាម្តាយរបស់ជនបង្កហេតុ បានសម្រេចដកពាក្យបណ្តឹងនោះវិញ។
ក្រសួងបញ្ជាក់ថា វ៉ាក់សាំងឈ្មោះ Qdenga កំពុងស្ថិតក្នុងដំណាក់កាលសិក្សានៅឡើយ ហើយអង្គការសុខភាពពិភពលោក (WHO) ទីភ្នាក់ងារម្ហូបអាហារនិងឱសថ (FDA) សហរដ្ឋអាមេរិកមិនទាន់ទទួលស្គាល់ Qdenga នៅឡើយ។
ប៉ុន្តែរបាយការណ៍នៅតែរកឃើញថា ប្រជាពលរដ្ឋមួយចំនួនតូចបានលក់ដីរបស់ខ្លួន ដើម្បីសងបំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬធនាគារ ដូចការសិក្សារបស់អង្គការសង្គមស៊ីវិលកាលពីកន្លងទៅដែរ។
លោក ហ៊ុន ម៉ាណែត លើកឡើងថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ដោយសារស្រាគឺជាបញ្ហាធំដែលត្រូវចាត់វិធានការ។
នៅពេលសេចក្តីព្រាងអនុសញ្ញាស្តីពីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតត្រូវបានបញ្ជូនទៅដល់អង្គការសហប្រជាជាតិសម្រាប់ការពិភាក្សាមុននឹងឈានដល់ការអនុម័ត អង្គការក្រៅរដ្ឋាភិបាលមួយចំនួនបានអំពាវនាវឲ្យប្រតិភូរដ្ឋនីមួយៗពិនិត្យពិច្ច័យលើអនុសញ្ញានេះដើម្បីធានាបានថាការអនុវត្តសិទ្ធិមនុស្សមិនស្ថិតក្រោមការគាបសង្កត់តាមរយៈអនុសញ្ញានេះ។
គណបក្សភ្លើងទៀនលើកឡើងក្នុងលិខិតរបស់ខ្លួនថា កិច្ចជួបពិភាក្សាការងារនេះ គឺធ្វើឡើងជាមួយគ្រប់គណបក្សនយោបាយ និងអ្នកប្រជាធិបតេយ្យទាំងអស់ក្នុងស្មារតី និងគោលបំណងបង្រួបបង្រួមអ្នកប្រជាធិតេយ្យ តាមរយៈ«សម្ព័ន្ធភាពឆ្ពោះទៅអនាគត»។
អយ្យការបានសម្រេចបើកការស៊ើបសួរលើជនសង្ស័យឈ្មោះ នាង សំអូន ពីបទ «បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ច បទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោក ហើយបានបណ្តាលឱ្យរបួស និងស្លាប់អ្នកដទៃ ដែលមានបញ្ញត្តឱ្យផ្តន្ទាទោសតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
ព័ត៌មានផ្សេងទៀត
No media source currently available