នៅក្នុងឆ្នាំ២០២៣ ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ ធ្លាក់ចុះ បើធៀបនឹងឆ្នាំ២០២២។ អ្នកតាមដានលើកឡើងថាការធ្លាក់ចុះនេះបណ្តាលមកពីវិបត្តិសេដ្ឋកិច្ចសកល ហើយនិងបញ្ហាដកប្រព័ន្ធអនុគ្រោះពន្ធ EBA និងការមិនទាន់ផ្តល់ប្រព័ន្ធអនុគ្រោះ GSP របស់សហរដ្ឋអាមេរិកឡើងវិញ។
ក្រោយមានការបន្ថយតម្លៃការប្រើប្រាស់ផ្លូវចេញ-ចូលអាកាសយានដ្ឋានថ្មីក្នុងខេត្តសៀមរាប ពលរដ្ឋដែលជាអ្នកប្រកបរបរដឹកភ្ញៀវទេសចរនៅតែមិនពេញចិត្តចំពោះការបន្ថយតម្លៃនោះ។ អភិបាលរងខេត្តសៀមរាបលើកឡើងថា ការសម្រួលតម្លៃនេះគឺជារឿងមួយដែលជួយដល់ពលរដ្ឋបានខ្លះ។
រដ្ឋាភិបាលបានសម្រេចដកអភិបាលក្រុងកែបចេញពីតំណែង ហើយបានឃាត់ខ្លួនលោក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ទាក់ទងនឹងការអនុវត្តតួនាទី ដើម្បីទទួលបានអត្ថប្រយោជន៍ខុសច្បាប់។
អង្គការមួយនេះអះអាងថា នាយករដ្ឋមន្រ្តីថ្មី លោក ហ៊ុន ម៉ាណែត ដែលកាន់អំណាចបានជាង៤ខែ មិនបានធ្វើឱ្យស្ថានភាពសិទ្ធិមនុស្សមានភាពល្អប្រសើរឡើយ។ ប៉ុន្តែមន្រ្តីរដ្ឋាភិបាលកម្ពុជាអះអាងថាការអនុវត្តសិទ្ធិមនុស្សនានាមានភាពពេញលេញ និងត្រូវបានធានាដោយច្បាប់របស់កម្ពុជា។
សាច់គោបង្កក សាច់ជ្រូកបង្កក និងសាច់បង្កកផ្សេងទៀត គឺមិនមានការហាមឃាត់នោះទេ ដែលមានន័យថាក្រុមហ៊ុន ឬម្ចាស់អាជីវកម្មដែលមានអាជ្ញាបណ្ណត្រឹមត្រូវ នៅតែអនុញ្ញាតឱ្យនាំចូលបានជាធម្មតា។ នេះបើតាមអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។
កសិករមួយចំនួននៅតែសម្តែងការព្រួយបារម្ភខ្លាចខូចខាតផលស្រូវរបស់ពួកគេ ខណៈអាជ្ញាធរខេត្តមួយចំនួនកំពុងធ្វើអន្តរាគមន៍ទាញទឹកឱ្យកសិករប្រើប្រាស់។ អាជ្ញាធរខេត្តខ្លះបានអំពាវនាវឱ្យពលរដ្ឋផ្អាកធ្វើស្រែប្រាំងនាពេលនេះ។
អាណាព្យាបាល និងអ្នកជំនាញលើវិស័យអប់រំស្នើគ្រឹះស្ថានសិក្សាទាំងអស់មានការពង្រឹងវិន័យបន្ថែមទៀត និងដាក់កំហិតលើសិស្សណាដែលប្រព្រឹត្តហិង្សាដាក់គ្នា ដើម្បីធានាបរិយាកាសល្អក្នុងការសិក្សា។
សហគមន៍ជនជាតិដើមភាគតិចកួយក្នុងខេត្តព្រះវិហារនៅតែបន្តរកឃើញបទល្មើសព្រៃឈើកើតឡើងនៅតំបន់អភិរក្សដែនជម្រកសត្វព្រៃព្រះរការ ដែលបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងដល់ផលប៉ះពាល់ផ្នែកបរិស្ថាន និងការអាស្រ័យផល ការរស់នៅ ព្រមទាំងវប្បធម៌ប្រពៃណីរបស់ជនជាតិដើមភាគតិចកួយ។
ការចេញសេចក្តីប្រកាសព័ត៌មានពីសំណាក់ក្រសួងទាំងពីរធ្វើឡើងក្រោយមានការបង្ហោះរូបភាពរបស់យុវជនពីរនាក់ និងយុវតីពីរនាក់ពិសាស្រាបៀរកម្ពុជានៅលើសង្វៀនប្រដាល់ ដែលត្រូវបានផ្សព្វផ្សាយដោយទូរទស្សន៍ BTV។ រូបភាពនៃយុវជនទាំងនេះត្រូវបានចែករំលែកលើបណ្តាញសង្គមហ្វេសប៊ុកជាបន្តបន្ទាប់។
តួលេខបឋមនៃករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០២៣ មានជាង៣០០០ករណីដែលកើនឡើង១១% បើធៀបនឹងឆ្នាំ២០២២។ អ្នកតាមដានជំរុញឱ្យអនុវត្តច្បាប់ចរាចរណ៍ឱ្យបានតឹងរ៉ឹង និងត្រួតពិនិត្យគ្រឿងស្រវឹងជាប្រចាំ។
ក្រសួងយុត្តិធម៌បានដាក់ចេញយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ដើម្បីបើកឱកាសសម្រាប់ប្រជាពលរដ្ឋដាក់ពាក្យបណ្តឹង។ អង្គការដែលធ្វើការលើផ្នែកសិទ្ធិមនុស្សសង្ឈឹមថា កំណែទម្រង់យុត្តិធម៌នេះនឹងធ្វើឱ្យប្រព័ន្ធតុលាការមានភាពប្រសើរជាងមុន។
អាជ្ញាធរកម្ពុជាបដិសេធថា ព័ត៌មានអវិជ្ជមានអំពីព្រលានយន្តហោះថ្មីខេត្តសៀមរាបមិនឆ្លុះបញ្ចាំងអំពីស្ថានភាពបច្ចុប្បន្នឡើយ ក្រោយមានព័ត៌មានផ្សព្វផ្សាយអំពីភាពមិនប្រក្រតីនៅព្រលានយន្តហោះថ្មីនេះក្នុងនោះមានអំពើពុករលួយ សេវាកម្មមិនល្អ និងបន្ទប់ទឹកមិនស្អាតជាដើម។
ព័ត៌មានផ្សេងទៀត
No media source currently available