ប៉ុន្តែរបាយការណ៍នៅតែរកឃើញថា ប្រជាពលរដ្ឋមួយចំនួនតូចបានលក់ដីរបស់ខ្លួន ដើម្បីសងបំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬធនាគារ ដូចការសិក្សារបស់អង្គការសង្គមស៊ីវិលកាលពីកន្លងទៅដែរ។
លោក ហ៊ុន ម៉ាណែត លើកឡើងថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ដោយសារស្រាគឺជាបញ្ហាធំដែលត្រូវចាត់វិធានការ។
នៅពេលសេចក្តីព្រាងអនុសញ្ញាស្តីពីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតត្រូវបានបញ្ជូនទៅដល់អង្គការសហប្រជាជាតិសម្រាប់ការពិភាក្សាមុននឹងឈានដល់ការអនុម័ត អង្គការក្រៅរដ្ឋាភិបាលមួយចំនួនបានអំពាវនាវឲ្យប្រតិភូរដ្ឋនីមួយៗពិនិត្យពិច្ច័យលើអនុសញ្ញានេះដើម្បីធានាបានថាការអនុវត្តសិទ្ធិមនុស្សមិនស្ថិតក្រោមការគាបសង្កត់តាមរយៈអនុសញ្ញានេះ។
គណបក្សភ្លើងទៀនលើកឡើងក្នុងលិខិតរបស់ខ្លួនថា កិច្ចជួបពិភាក្សាការងារនេះ គឺធ្វើឡើងជាមួយគ្រប់គណបក្សនយោបាយ និងអ្នកប្រជាធិបតេយ្យទាំងអស់ក្នុងស្មារតី និងគោលបំណងបង្រួបបង្រួមអ្នកប្រជាធិតេយ្យ តាមរយៈ«សម្ព័ន្ធភាពឆ្ពោះទៅអនាគត»។
អយ្យការបានសម្រេចបើកការស៊ើបសួរលើជនសង្ស័យឈ្មោះ នាង សំអូន ពីបទ «បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ច បទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោក ហើយបានបណ្តាលឱ្យរបួស និងស្លាប់អ្នកដទៃ ដែលមានបញ្ញត្តឱ្យផ្តន្ទាទោសតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
មន្ត្រីសិទ្ធិមនុស្សលើកឡើងថា មានមតិរិះគន់ជាច្រើនយល់ថា រឿងក្តីលោក ថាច់ សេដ្ឋា ជារឿងនយោបាយ ដែលអ្នកដឹកនាំឈាមថ្មីរបស់គណបក្សកាន់អំណាចគួរដោះស្រាយតាមផ្លូវនយោបាយ ដើម្បីលុបបំបាត់វិបត្តិនយោបាយដែលបន្តកើតមាននៅក្នុងប្រទេស។
ក្នុងថ្ងៃរំឭកខួប២០ឆ្នាំនៃការបាញ់សម្លាប់លោក ជា វិជ្ជា អតីតមេដឹកនាំកម្មករដ៏មានប្រជាប្រិយភាពមួយរូប កាលពីថ្ងៃទី២២ ខែមករា ក្រុមអង្គការក្រៅរដ្ឋាភិបាលបានរួមគ្នាដាក់ញត្តិមួយ ក្នុងគោលបំណងស្នើឱ្យរដ្ឋាភិបាលកសាងស្តូបមួយនៅរាជធានីភ្នំពេញ ដើម្បីជានិមិត្តសញ្ញានៃការបញ្ឈប់វប្បធម៌និទណ្ឌភាព។
នៅមុនដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ទៅប្រទេសថៃ សមាជិកសភាថៃម្នាក់គ្រោងជួបជាមួយនាយករដ្ឋមន្ត្រីថៃ ដើម្បីស្នើឱ្យជជែកជាមួយភាគីកម្ពុជាលើបញ្ហាបើកច្រកទ្វារចូលទស្សនាប្រាសាទព្រះវិហារ។
ក្រុមអ្នកគាំពារបរិស្ថានបង្ហាញការព្រួយបារម្ភអំពីជីវភាពរបស់ពលរដ្ឋជនជាតិដើមភាគតិច និងផលប៉ះពាល់លើប្រព័ន្ធអេកូឡូស៊ី។
អាជ្ញាធរបានឱ្យដឹងថា ខ្លួនរកឃើញគ្រឿងញៀនជាង១តោននៅក្នុងខេត្តព្រះវិហារ ដែលគេយកមកផ្លុងចោល។ អាជ្ញាធរកំពុងតែស៊ើបអង្កេតបន្តដើម្បីរកឧក្រិដ្ឋជនដែលនាំចូលគ្រឿងញៀនទាំងនោះ។
របាយការណ៍បង្ហាញថា ប្រជាពលរដ្ឋបានរងគ្រោះពីការរំលោភសិទ្ធិដីធ្លី ហើយសុខុមាលភាពរបស់ពួកគេក៏កំពុងស្ថិតក្នុងស្ថានភាពមួយគួរឲ្យបារម្ភដែរ។
គណបក្សភ្លើងទៀនបានបង្ហាញការខកចិត្តចំពោះការរាំងស្ទះនៃការផ្លាស់ប្តូរ ឬដោះដូរសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ជាប់ឆ្នោតមកពីគណបក្សភ្លើងទៀន។ គណបក្សប្រឆាំងនេះថា ការរាំងស្ទះនេះហាក់ជាចេតនារបស់ស្ថាប័នមានសមត្ថកិច្ចក្នុងការបំបាក់ស្មារតីអង្គបោះឆ្នោតរបស់គណបក្សភ្លើងទៀន។
ព័ត៌មានផ្សេងទៀត
No media source currently available