មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនប្រចាំខេត្តកំពង់ធំ លោក ស៊ុន ចន្ធី បានស្នើទៅក្រសួងមហាផ្ទៃ ដើម្បីសុំបង្កើតគណបក្សនយោបាយបាយថ្មី ក្រោយការចាកចេញពីគណបក្សជំទាស់
វិសោធនកម្មច្បាប់បោះឆ្នោត ដែលធ្វើឡើងតាមការស្នើសុំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានកំណត់ផ្តន្ទាទោសលើជនទាំងឡាយណាដែលបង្កការរារាំង ឬញុះញង់មិនឱ្យពលរដ្ឋទៅបោះឆ្នោត
អ្នកនាំពាក្យតុលាការខេត្តរតនគិរី លោក កែវ ពិសុទ្ធ ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា តុលាការកំពុងតែធ្វើការទៅលើរឿងនេះ ប៉ុន្តែមិនទាន់អាចបញ្ជាក់ថា តើនឹងសម្រេចយ៉ាងណានោះទេ។
ការខកចិត្តបានកើតមានឡើងក្នុងចំណោមសមាជិកមួយចំនួននៃប្លុកប្រទេសចំនួន ១០ អំពីរបៀបដោះស្រាយវិបត្តិមីយ៉ាន់ម៉ា ហើយការបោះជំហានចុងក្រោយរបស់ប្រទេសថៃ នឹងបង្កើតសំណួរថ្មីៗអំពីឯកភាព ក៏ដូចជាសាមគ្គីភាពរបស់អាស៊ាន។
លោក ស៊ឹង បញ្ញាវុធ ចៅក្រមតុលាការកំពូល និងជាប្រធានប្រឹក្សាជំនុំជម្រះ កាលពីថ្ងៃចន្ទ បានប្រកាសបដិសេធបណ្តឹងសាទុក្ខរបស់មេធាវីការពារក្តីឱ្យលោក ថាច់ សេដ្ឋា និងតម្កល់សាលដីការបស់សភាស៊ើបសួរសាលាឧទ្ធរណ៍ទុកជាបានការដដែល។
អ្នកនាំពាក្យរដ្ឋបាលខេត្តកណ្តាល លោក គ្រុយ ម៉ាឡែន ប្រាប់វីអូអេនៅថ្ងៃស្រុកនេះថា ក្រសួងការងារបានទទួលញត្តិតវ៉ារបស់កម្មករហើយ ហើយការដាក់ញត្តិនោះកំពុងស្ថិតក្រោមការត្រួតពិនិត្យរបស់មន្ត្រីជំនាញទទួលបន្ទុកដោះស្រាយវិវាទការងារ។
បទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើឡើងក្នុងពិធីជួបសំណេះសំណាល និងសួរសុខទុក្ខកម្មកររោងចក្រក្នុងខេត្តកំពង់ចាម ទីដែលលោកថ្លែងថា មានការប្រយុទ្ធគ្នារវាងពួកឧទ្ទាមនៅវៀតណាម ហើយលោកដាក់ការសង្ស័យថា មេក្រុមឧទ្ទាមទាំងនោះ មានទំនាក់ទំនងនឹងប្រភពនៅកម្ពុជា។
បើតាមលោក ហ៊ុន សែន ជីវិតនយោបាយរបស់ថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ និងអ្នកនយោបាយជំទាស់ដែលកំពុងស្ថិតនៅក្រៅប្រទេស នឹងត្រូវបញ្ចប់ ព្រោះបើពួកគេមិនបានបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី ៧ នេះ នឹងបាត់បង់សិទ្ធិឈរឈ្មោះនៅអាណត្តិទី ៨។
អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក គៀត ច័ន្ទថារិទ្ធ បានលើកឡើងថា ការដំឡើងប្រព័ន្ធគ្រប់គ្រងព្រំដែននេះ មិនមែនជាកិច្ចការថ្មីទេ គឺវាគ្រាន់តែជាការផ្លាស់ប្តូរប្រព័ន្ធកុំព្យូទ័រតែប៉ុណ្ណោះ។
បើទោះបីរដ្ឋាភិបាលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៣ ប៉ុន្តែការសិក្សាត្រូវបានអ្នកភូមិអះអាងថា មិនទាន់ច្បាស់លាស់នៅឡើយអំពីផលប៉ះពាល់ ហើយមេឃុំក៏មិនទាន់មានព័ត៌មានអំពីផលប៉ះពាល់នៃគម្រោងមួយនេះទៅលើផ្ទះ និងដីរបស់ប្រជាពលរដ្ឋ។
សម្រាប់លោក ប៉ូច រាសី នៃវីអូអេ ថ្ងៃរំលឹកគុណឪពុក ជាថ្ងៃស្រគត់ស្រគុំមួយ ដែលនាំឱ្យលោកនឹកឃើញដល់ថ្ងៃ ដែលលោកបានឃើញមុខឪពុករបស់លោកជាលើកចុងក្រោយ។ លោក ប៉ូច រាសី បានសរសេរកំណត់ត្រារបស់លោក ជូនលោកអ្នកជាទីសណ្តាប់ដូចតទៅ។
ជាការជំទាស់នឹងការរារាំងរបស់រដ្ឋាភិបាលខ្មែរមិនឱ្យគណបក្សភ្លើងទៀនចូលរួមការបោះឆ្នោតជាតិនាពេលខាងមុខនោះ មេដឹកនាំនយោបាយលោក សម រង្ស៊ី ថា ការរំឭកឡើងវិញនូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមានសារៈសំខាន់ជាងពេលណាៗទាំងអស់សម្រាប់អនាគតរបស់ប្រជាជនកម្ពុជា។
ព័ត៌មានផ្សេងទៀត
No media source currently available