ពលរដ្ឋខ្មែរអាមេរិកាំងនៅតាមបណ្តារដ្ឋនានា បាននិយាយថា ភាពស្របច្បាប់នៃការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជាគឺជារឿងសំខាន់ចំពោះប្រទេសជាតិ និង សេដ្ឋកិច្ចផងដែរ ទោះបីរាជរដ្ឋាភិបាលកម្ពុជាដែលរងការរិះគន់ថា រៀបចំការបោះឆ្នោតមិនសេរីនិងយុត្តិធម៌នោះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃពុធនេះ បានបញ្ជាឱ្យកម្លាំងប្រដាប់អាវុធកម្ពុជាដំឡើងអាវុធធុនធំៗ រួមទាំងដាក់ពង្រាយសំណាញ់មេឃ ដើម្បីបាញ់ទម្លាក់ឧបករណ៍ចាប់រូបភាពពីលើអាកាស ឬហៅថាដ្រូន ដែលបានហោះចូលក្នុងទឹកដីកម្ពុជា។
អាជ្ញាធរកម្ពុជា បានដុតបំផ្លាញ និងកម្ទេចសារធាតុញៀន និងសារធាតុគីមីផ្សំសរុបជាង ៣៤០តោន បន្ទាប់រឹបអូសបានពីក្រុមឧក្រិដ្ឋជនគ្រឿងញៀន ក្នុងឆ្នាំ២០២២។ សកម្មភាពដុតបំផ្លាញធ្វើឡើងនៅក្នុង កោះពេជ្រ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃពុធនេះ។
កាលពីការបោះឆ្នោតឃុំសង្កាត់កន្លងទៅ មានសេចក្តីរាយការណ៍អំពីវត្តមានរបស់អាជ្ញាធរនៅក្នុងមណ្ឌលបោះឆ្នោត ដូចជាសមាជិកភូមិ មេភូមិ មេឃុំ និងមន្ត្រីនគរបាល ហើយពួកគេទាំងនោះបានរង់ចាំកត់ចំណាំឈ្មោះអ្នកទៅបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោត។
អ្នកជំនាញខាងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជា លើកឡើងថា ការខ្វះការប្រកួតប្រជែងខាងនយោបាយដោយត្រឹមត្រូវ នឹងមានផលប៉ះពាល់«មិនខាន ទោះតិចក្តីច្រើនក្តី ទៅតាមលទ្ធភាពនិងកម្រិតនៃការទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋយើង»។
គណបក្សនយោបាយខ្លះត្រៀមធ្វើយុទ្ធនាការ ក្នុងរូបភាពផ្សេងៗគ្នា គ្រាគណបក្សខ្លះបាត់ឱកាសចូលរួមការបោះឆ្នោត ឬសម្រេចមិនចូលរួមការបោះឆ្នោត ដែលគេរំពឹងថា គណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែននឹងឈ្នះការបោះឆ្នោតនោះ។
មន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទៀន លោក រ៉ុង ឈុន បានប្រាប់សមាជិកគណបក្សថា ពួកគេត្រូវតែរក្សាសិទ្ធិឈរឈ្មោះបោះឆ្នោត តាមរយៈការទៅបោះឆ្នោតនាពេលខាងមុខ។
ក្រោយរកឃើញភាពមិនប្រក្រតីនៃការទូទាត់ចំណាយមូលនិធិសមធម៌សម្រាប់ប្រជាពលរដ្ឋក្រីក្រ ក្រសួងសុខាភិបាលបានព្រមានចាត់វិធានការតឹងរ៉ឹងចំពោះអង្គភាពដែលប្រព្រឹត្តខុសឆ្គង។
មួយរយៈចុងក្រោយនេះ រដ្ឋាភិបាលបានកាត់ដីជាច្រើនរយហិកតាពីតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ឧទ្យានជាតិព្រះសុរាម្រិតកុសមៈគិរីរម្យ និងពីដែនជម្រកសត្វព្រៃកែវសីម៉ានៃខេត្តមណ្ឌលគិរី ដើម្បីផ្តល់ឱ្យក្រុមហ៊ុនដែលគ្រប់គ្រងដោយអ្នកស្រី ជឹង សុគន្ធាវី
បើតាមលោក ហ៊ុន សែន ក្នុងទឹកដីខេត្តរតនគិរី ឃើញមានការបង្ហោះដ្រូនជាច្រើន ដែលមិនមានប្រភពច្បាស់លាស់ ហើយភាគីវៀតណាមអះអាងថាមិនមែនជារបស់ខ្លួន។
កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយ ដោយអនុញ្ញាតអ្នកដែលមានអត្តសញ្ញាណបណ្ណហួសសុពលភាព អាចប្រើប្រាស់អត្តសញ្ញាណបណ្ណនេះសម្រាប់ការបោះឆ្នោតនាពេលខាងមុខបាន។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថាគ.ជ.ប កាលពីពេលថ្មីៗនេះ បានសម្រេចយល់ព្រមឱ្យសមាគមអង្គការមិនមែនរដ្ឋាភិបាលចំនួន៦៤ស្ថាប័ន ដែលមានអ្នកអង្កេតការណ៍សរុបជាង៧ម៉ឺននាក់ចូលរួមអង្កេតដំណើរការបោះឆ្នោត។
ព័ត៌មានផ្សេងទៀត
No media source currently available