សកម្មជនវ័យក្មេងប្រមាណ២០នាក់ បានធ្វើការប្រមូលផ្តុំ ដោយឈរតម្រង់ជួរនៅខណ្ឌជ្រោយចង្វារ បន្ដស្នើឱ្យមានយុត្តិធម៌ដល់សកម្មជនសិទ្ធិមនុស្សថៃលោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ(Wanchalearm Satsaksit ) ដែលបានបាត់ខ្លួននៅកម្ពុជា កាលពី៣ឆ្នាំមុន។
មេធាវីការពារក្តីឱ្យលោក ថាច់ សេដ្ឋា គឺលោក ជូង ជូងី ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ តុលាការកំពូលនឹងបើកសវនាការជំនុំជម្រះបណ្តឹងសាទុក្ខរបស់លោក ថាច់ សេដ្ឋា ដែលទាមទារឱ្យបដិសេធដីកាឃុំខ្លួន និងដោះលែងឱ្យលោកមានសេរីភាព។
គណបក្សភ្លើងទៀននឹងខកខានមិនបានចូលរួមការបោះឆ្នោតជាតិឆ្នាំ២០២៣នេះ ក្រោយមានសេចក្តីសម្រេចបដិសេធរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)និងក្រុមប្រឹក្សាធម្មនុញ្ញមិនឱ្យគណបក្សជំទាស់នេះ ចូលរួមការបោះឆ្នោត។
នាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុន សែន បានបង្ហាញក្តីរីករាយចំពោះព័ត៌មាន ពី ប្រទេសថៃ ដែលបញ្ជាក់ថានឹងគ្មានការបណ្តេញពលករខ្មែរចេញពីការងារនៅទីនោះ ខណៈប្រទេសថៃកំពុងស្ថិតក្នុងដំណាក់កាលនៃការរៀបចំរដ្ឋាភិបាលថ្មី ក្រោយការបោះឆ្នោតមួយកាលពីខែឧសភា។
កាលពីថ្ងៃទី៥ ខែមិថុនា លោក ហ៊ុន សែន បាននិយាយថា សម្ព័ន្ធសន្តិសុខត្រីភាគី អូស្ត្រាលី-អង់គ្លេស-អាមេរិក ដែលគេហៅកាត់ថា AUKUS គឺជា «ចំណុចចាប់ផ្តើមនៃការរត់ប្រណាំងសព្វាវុធដ៏មានគ្រោះថ្នាក់» នៅតំបន់អាស៊ីប៉ាស៊ីហ្វិក។
ក៏ប៉ុន្តែមជ្ឈដ្ឋានមួយចំនួនរួមទាំងសង្គមស៊ីវិលជាតិនិងអន្តរជាតិ តែងទាមទារឱ្យស្ថាប័ននេះដាក់សមាសភាពប្រធាននិងសមាជិក ជាបុគ្គលអព្យាក្រឹត ដែលមិនមានជាប់ពាក់ព័ន្ធនឹងគណបក្សនយោបាយណាមួយ ដើម្បីធានាពីតម្លាភាព និងភាពត្រឹមត្រូវក្នុងការរៀបចំការបោះឆ្នោត។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រតិកម្មថានឹងចាត់ការតាមផ្លូវច្បាប់ចំពោះបុគ្គលខ្លះដែលបានចេញខិត្តបណ្ណ រូបភាព ឬការបង្ហោះឃ្លីបវីដេអូនានាតាមបណ្តាញទំនាក់ទំនងសង្គមមិនឱ្យពលរដ្ឋទៅបោះឆ្នោត ឬក៏ធ្វើឱ្យខូចសន្លឹកឆ្នោត
ស្ថានទូតបារាំងឱ្យដឹងទៀតថា បារាំងនៅតែបន្តអំពាវនាវឱ្យមានការបោះឆ្នោតប្រកបដោយសេរីភាព តម្លាភាព និងពហុនិយម ស្របតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងរដ្ឋធម្មនុញ្ញកម្ពុជា។
លោក ហ៊ុន សែន ថា លោកបានទទួលដំណឹងថា មេដឹកនាំនយោបាយជំទាស់រូបនោះមានផែនការធ្វើដំណើរទៅកាន់ប្រទេសវៀតណាមក្នុងនាមជាអ្នកទេសចរ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឱ្យចាត់វិធានការតឹងរ៉ឹងលើមន្រ្ដី និងជនខិលខូចទាំងឡាយណា ដែលទន្រ្ទានដីព្រៃរដ្ឋ ដោយមិនលើកលែងឡើយ បើទោះការបោះឆ្នោតខិតជិតមកដល់ក៏ដោយ។
បញ្ហានៃការបោះឆ្នោតជាតិនៅកម្ពុជាលើកនេះត្រូវបានប្រមុខការទូតបារាំង និងអាល្លឺម៉ង់ប្រចាំនៅកម្ពុជាលើកយកមកពិភាក្សាក្នុងជំនួបមួយក្នុងទីក្រុងភ្នំពេញកាលពីថ្ងៃចន្ទ។
រដ្ឋាភិបាលរបស់លោក ហ៊ុន សែន រងការរិះគន់ថា ធ្វើការបង្រ្កាបយ៉ាងធ្ងន់ធ្ងរខាងនយោបាយ ចាប់តាំងពីឆ្នាំ២០១៧ ដោយមានការរំលាយគណបក្សសង្រ្គោះជាតិ ការចាប់ខ្លួនសកម្មជននយោបាយ និងការកាត់ទោសមេដឹកនាំគណបក្សជំទាស់ លោក កឹម សុខា ជាដើម។
ព័ត៌មានផ្សេងទៀត
No media source currently available