ចៅក្រមតុលាការកំពូលបានចាត់ទុកការចោទប្រកាន់របស់តុលាការជាន់ទាបទៅលើសកម្មជនសង្គមចំនួន៩នាក់ជាការត្រឹមត្រូវ និងបានតម្កល់សាលដីកាព្រហ្មទណ្ឌរបស់សាលាឧទ្ធរណ៍ទុកជាបានការ។
ប្រជាពលរដ្ឋមួយចំនួនដែលមានសមាជិកគ្រួសារទទួលសេវាពិនិត្យព្យាបាលជំងឺ បានចាត់ទុកចំណាត់ការរបស់ក្រសួងសុខាភិបាលថា «អយុត្តិធម៌» ក្នុងការបិទមន្ទីរសម្រាកព្យាបាលជំងឺបីទីតាំងរបស់ក្រុមហ៊ុន Center of Hope Friendship Clinics Co., Ltd ហើយអំពាវនាវឱ្យក្រសួងពិចារណាបើកមន្ទីរសម្រាកព្យាបាលទាំងបីនោះឡើងវិញ។
រដ្ឋសភាដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា បានសម្រេចជាឯកច្ឆន្ទលើសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ ដែលតាក់តែងមករយៈពេល៨ឆ្នាំ និងមានគោលបំណងការពារសម្បតិ្តធម្មជាតិ និងប្រព័ន្ធអេកូឡូស៊ី។
លោក ថេង សាវឿន ប្រាប់វីអូអេនៅថ្ងៃពុធថា តុលាការមិនទាន់ទម្លាក់បទចោទលើរូបលោក និងសហការីទាំង២នាក់នៅឡើយទេ។
គណបក្សភ្លើងទៀនបានអះអាងថា ខ្លួនបានព្យាយាមស្វែងរកដំណោះស្រាយដោយស្នើសុំសេចក្តីចម្លងដែលមានបញ្ជាក់នីត្យានុកូលកម្មនៃប្រកាសលេខ១៩៣ពីក្រសួងមហាផ្ទៃ ប៉ុន្តែមិនទទួលបានតាមការស្នើសុំ។
បន្ទាប់ពីធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម កម្ពុជានឹងត្រៀមរៀបចំការប្រកួតកីឡាជនពិការ ឬហៅថា Para Games ដែលនឹងចាប់ផ្តើមពីចុងសប្តាហ៍នេះតទៅ។ មន្រ្តីកម្ពុជាសង្ឃឹមថា កម្ពុជានឹងទទួលបានមេដាយច្រើនជាងលើកមុន ក្នុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ខណៈលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កំពុងរៀបចំឱ្យកូនប្រុសរបស់លោកធ្វើជានាយករដ្ឋមន្រ្តីជំនួសរូបលោក លោកឱ្យដឹងថា លោកនៅតែជាមេដឹកនាំគណបក្សប្រជាជនកម្ពុជា ហើយនៅតែគ្រប់គ្រងនយោបាយកម្ពុជា ទោះមិនធ្វើជានាយករដ្ឋមន្រ្តីក៏ដោយ។
នៅពេលប្រទេសកម្ពុជាកំពុងឆ្ពោះទៅរកការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រសម្រាប់នីតិកាលទី៧ នៅខែកក្កដាខាងមុខនេះ មេដឹកនាំនយោបាយជំទាស់សំខាន់មួយរូបគឺលោក សម រង្ស៊ី បានចាប់ផ្តើមបំពេញទស្សនកិច្ចនៅប្រទេសប្រជាធិបតេយ្យធំៗក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូចជាឥណ្ឌូណេស៊ី និងម៉ាឡេស៊ីជាដើម។
អ្នកនាំពាក្យតុលាការ លោក កែវ ពិសិដ្ឋ ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា ចៅក្រមស៊ើបសួរសម្រេចឱ្យបុគ្គលទាំង៣នៅក្រៅឃុំបណ្តោះអាសន្ន។ ប៉ុន្តែលោកមិនអាចបញ្ជាក់ថា តើមានលក្ខខណ្ឌអ្វីចងភ្ជាប់លើពួកគេទេ។ លោកបញ្ជាក់ថា នេះមិនមែនជាការទម្លាក់ចោលការចោទប្រកាន់លើពួកគេឡើយ។
គណបក្សភ្លើងទៀនបានចេញផ្សាយសេចក្តីពន្យល់មួយទៅកាន់សាធារណជនថា គណបក្សបានព្យាយាមស្វែងរកដំណោះស្រាយ ដោយស្នើសុំច្បាប់ចម្លងពីក្រសួងមហាផ្ទៃ ប៉ុន្តែគណបក្សមិនទទួលបានដូចបំណង។ គណបក្សបញ្ជាក់ថា ខ្លួនមិនមានបំណងមិនចូលរួមការបោះឆ្នោតនាខែកក្កដា ដូចការអះអាងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឡើយ។
នៅក្នុងជំនួបតាមប្រព័ន្ធទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីកម្ពុជា ប្រធានាធិបតីប្រទេសអ៊ុយក្រែន លោក Volodymyr Zelenskyy បានអរគុណកម្ពុជាសាជាថ្មីចំពោះការកាន់ជំហរគាំទ្រអ៊ុយក្រែន និងការផ្តល់ជំនួយមនុស្សធម៌នៅក្នុងការបណ្តុះបណ្តាលអ្នកដោះមីនអ៊ុយក្រែនកាលពីពេលកន្លងទៅ។
ស្ថានបេសកកម្មអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិច្រានចោលការលើកឡើងរបស់អ្នករាយការណ៍ពិសេសដែលលើកឡើងក្តីបារម្ភអំពីការមិនចុះបញ្ជីគណបក្សភ្លើងទៀនសម្រាប់ការបោះឆ្នោត ការកាត់ទោសមេដឹកនាំជំទាស់ និងការបិទប្រព័ន្ធផ្សព្វផ្សាយ។
ព័ត៌មានផ្សេងទៀត
No media source currently available