សម្រាប់លោក ប៉ូច រាសី នៃវីអូអេ ថ្ងៃរំលឹកគុណឪពុក ជាថ្ងៃស្រគត់ស្រគុំមួយ ដែលនាំឱ្យលោកនឹកឃើញដល់ថ្ងៃ ដែលលោកបានឃើញមុខឪពុករបស់លោកជាលើកចុងក្រោយ។ លោក ប៉ូច រាសី បានសរសេរកំណត់ត្រារបស់លោក ជូនលោកអ្នកជាទីសណ្តាប់ដូចតទៅ។
ជាការជំទាស់នឹងការរារាំងរបស់រដ្ឋាភិបាលខ្មែរមិនឱ្យគណបក្សភ្លើងទៀនចូលរួមការបោះឆ្នោតជាតិនាពេលខាងមុខនោះ មេដឹកនាំនយោបាយលោក សម រង្ស៊ី ថា ការរំឭកឡើងវិញនូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមានសារៈសំខាន់ជាងពេលណាៗទាំងអស់សម្រាប់អនាគតរបស់ប្រជាជនកម្ពុជា។
ប្រធាន គ.ជ.ប បានប្រកាសស្នើឱ្យប្រជាពលរដ្ឋខ្មែរដែលកំពុងនៅក្រៅប្រទេស ត្រឡប់មកបោះឆ្នោតនៅខែកក្កដាខាងមុខនេះ។ ប៉ុន្តែអ្នកតាមដានកិច្ចការបោះឆ្នោតក្នុងស្រុកយល់ថា ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសមួយចំនួនអាចបោះបង់សិទ្ធិបោះឆ្នោតរបស់ខ្លួន ដោយសារឧបសគ្គខ្លះពាក់ព័ន្ធនឹងការចំណាយខ្ពស់។
សភាទាំងពីរថ្នាក់បានចេញញត្តិគាំទ្រសំណើរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលចង់ធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដែលមានគោលដៅកំហិតសិទ្ធិឈរឈ្មោះរបស់មន្រ្តីគណបក្សជំទាស់ ដែលមិនទៅបោះឆ្នោតនាពេលខាងមុខ។
ប្រតិកម្មរបស់លោក ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលត្រូវទៅបោះឆ្នោត គូសសន្លឹកឆ្នោតចោល ដោយសារអវត្តមានគណបក្សភ្លើងទៀន។
លោក សម រង្ស៊ី បានអះអាងថា ការផ្តួចផ្តើមរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការកែច្បាប់បោះឆ្នោត ដើម្បីកំហិតសិទ្ធិមន្រ្តីគណបក្សជំទាស់ក្នុងការឈរឈ្មោះ។
ការបោះឆ្នោតជាតិឆ្នាំ ២០២៣ នេះ ត្រូវបានក្រុមអ្នកជំនាញនយោបាយកម្ពុជា យល់ថាជាដំណើរការនយោបាយមួយដ៏ប្រុងប្រយ័ត្នខ្ពស់របស់គណបក្សកាន់អំណាចនៅកម្ពុជាដោយអវត្តមានគូប្រជែងចម្បងដែលហុចទាំងផលប្រយោជន៍និងផលវិបាក ខណៈបេក្ខភាពនាយករដ្ឋមន្ត្រីជំនាន់ក្រោយបានបង្ហាញឡើងជាសាធារណៈផងដែរនោះ។
ក្រសួងមហាផ្ទៃបានបញ្ជាឱ្យសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) ផ្អាកសកម្មភាព រង់ចាំការដោះស្រាយបញ្ចប់សំណុំរឿងរបស់មេដឹកនាំនិងមន្ត្រីរបស់សមាគម ដែលរងការចោទប្រកាន់ថា«ធ្វើបដិវត្តន៍កសិករ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឱ្យរៀបចំធ្វើវិសោធនកម្មច្បាប់បោះឆ្នោតជាបន្ទាន់ ដោយកំណត់លក្ខខណ្ឌមិនអនុញ្ញាតឱ្យឈរឈ្មោះឱ្យគេបោះឆ្នោតនៅអាណត្តិក្រោយ
ម្មករប្រមាណ១៤នាក់ដែលជាថ្នាក់ដឹកនាំ និងជាសមាជិកសហជីពនៅរោងចក្រមួយសិ្ថតក្នុងខេត្តកណ្តាលបានបាត់បង់ការងារជាបន្តបន្ទាប់ ដោយសារថៅកែរោងចក្រមិនបន្តកិច្ចសន្យាការងារ ក្រោយការបង្កើតសហជីពឯករាជ្យមួយជាលើកទី២។ នេះបើតាមតំណាងសហជីព និងអ្នកការពារសិទ្ធិកម្មករ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃអង្គារនេះ បានប្រកាសលើកលែងដល់លោក ស ឡុងដេត ប្រធានប្រតិបត្តិគណបក្សភ្លើងទៀននៅរាជធានីភ្នំពេញ ក្រោយមន្រ្តីគណបក្សជំទាស់រូបនោះបានសុំទោសជាសាធារណៈ ហើយសុំចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា។
សកម្មជននិងថ្នាក់ដឹកនាំនៅតាមមូលដ្ឋានរបស់គណបក្សនេះ លើកឡើងថា ការសម្រេចរបស់ គ.ជ.ប ដោយបដិសេធការចុះឈ្មោះរបស់គណបក្សភ្លើងទៀត ជារឿងអយុត្តិធម៌ ដែលធ្វើឱ្យពួកគេចាប់ផ្តើមបាត់បង់ក្តីសង្ឃឹមស្តារប្រជាធិបតេយ្យនៅកម្ពុជាបន្តិចម្តងៗ។
ព័ត៌មានផ្សេងទៀត
No media source currently available