ក៏ប៉ុន្តែមជ្ឈដ្ឋានមួយចំនួនរួមទាំងសង្គមស៊ីវិលជាតិនិងអន្តរជាតិ តែងទាមទារឱ្យស្ថាប័ននេះដាក់សមាសភាពប្រធាននិងសមាជិក ជាបុគ្គលអព្យាក្រឹត ដែលមិនមានជាប់ពាក់ព័ន្ធនឹងគណបក្សនយោបាយណាមួយ ដើម្បីធានាពីតម្លាភាព និងភាពត្រឹមត្រូវក្នុងការរៀបចំការបោះឆ្នោត។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រតិកម្មថានឹងចាត់ការតាមផ្លូវច្បាប់ចំពោះបុគ្គលខ្លះដែលបានចេញខិត្តបណ្ណ រូបភាព ឬការបង្ហោះឃ្លីបវីដេអូនានាតាមបណ្តាញទំនាក់ទំនងសង្គមមិនឱ្យពលរដ្ឋទៅបោះឆ្នោត ឬក៏ធ្វើឱ្យខូចសន្លឹកឆ្នោត
ស្ថានទូតបារាំងឱ្យដឹងទៀតថា បារាំងនៅតែបន្តអំពាវនាវឱ្យមានការបោះឆ្នោតប្រកបដោយសេរីភាព តម្លាភាព និងពហុនិយម ស្របតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងរដ្ឋធម្មនុញ្ញកម្ពុជា។
លោក ហ៊ុន សែន ថា លោកបានទទួលដំណឹងថា មេដឹកនាំនយោបាយជំទាស់រូបនោះមានផែនការធ្វើដំណើរទៅកាន់ប្រទេសវៀតណាមក្នុងនាមជាអ្នកទេសចរ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឱ្យចាត់វិធានការតឹងរ៉ឹងលើមន្រ្ដី និងជនខិលខូចទាំងឡាយណា ដែលទន្រ្ទានដីព្រៃរដ្ឋ ដោយមិនលើកលែងឡើយ បើទោះការបោះឆ្នោតខិតជិតមកដល់ក៏ដោយ។
បញ្ហានៃការបោះឆ្នោតជាតិនៅកម្ពុជាលើកនេះត្រូវបានប្រមុខការទូតបារាំង និងអាល្លឺម៉ង់ប្រចាំនៅកម្ពុជាលើកយកមកពិភាក្សាក្នុងជំនួបមួយក្នុងទីក្រុងភ្នំពេញកាលពីថ្ងៃចន្ទ។
រដ្ឋាភិបាលរបស់លោក ហ៊ុន សែន រងការរិះគន់ថា ធ្វើការបង្រ្កាបយ៉ាងធ្ងន់ធ្ងរខាងនយោបាយ ចាប់តាំងពីឆ្នាំ២០១៧ ដោយមានការរំលាយគណបក្សសង្រ្គោះជាតិ ការចាប់ខ្លួនសកម្មជននយោបាយ និងការកាត់ទោសមេដឹកនាំគណបក្សជំទាស់ លោក កឹម សុខា ជាដើម។
សារគំរាមប្រើអាវុធធន់ធ្ងន់ BM-21 ដែលជាប្រភេទអាវុធកាំជ្រួចហ្វូងបាញ់បានចម្ងាយជាង៣៥គីឡូម៉ែត្រនោះ ត្រូវបានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន យកមកប្រើជាថ្មីទៀត ដើម្បីកំញើញក្រុមអ្នកជំទាស់នឹងលោក។ កាលពីពេលថ្មីៗនេះ លោក ហ៊ុន សែន បានគំរាមប្រើអាវុធនេះទៅលើលោក សម រង្ស៊ី ដែលមានបំណងចូលមកប្រទេសកម្ពុជា។
លោក មោក ភារម្យ អធិការនគរបាលស្រុកក្រគរ ប្រាប់វីអូអេថា លោកមិនទាន់អាចបញ្ជាក់មូលហេតុច្បាស់លាស់ថា តើករណីនេះបណ្តាលមកពីពុលស្រា ឬយ៉ាងណាទេ ដោយលោករង់ចាំលទ្ធផលនៃការពិនិត្យស្រាដែលពួកគេបានពិសា។
កាលពីពេលថ្មីៗនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហាញការព្រួយបារម្ភអំពីគោលនយោបាយថៃ ក្រោមរដ្ឋាភិបាលថ្មីដែលលោកថា ចង់បណ្តេញពលករបរទេសចេញពីប្រទេស ដែលក្នុងនោះមានពលករកម្ពុជាផងដែរ។ អ្នកនាំពាក្យក្រសួងការងារកម្ពុជាបញ្ជាក់ថា ក្រសួងការងារកំពុងធ្វើការជាមួយភាគីថៃលើបញ្ហានេះ។
កាលពីពេលថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រតិកម្មទៅនឹងរដ្ឋបរទេសដែលលោកថា បានធ្វើអន្តរាគមន៍ឱ្យកម្ពុជាដោះលែងកញ្ញា សេង ធារី មេធាវីខ្មែរអាមេរិកាំង។ លោក ហ៊ុន សែន ថា លោកនឹងមិនដោះលែងកញ្ញា សេង ធារី ដែលធ្លាប់មានការស្នើសុំឱ្យដោះលែងពីសហរដ្ឋអាមេរិក។
អង្គការសិទ្ធិមនុស្សលីកាដូអំពាវនាវដល់ក្រសួងយុត្តិធម៌ និងក្រសួងពាក់ព័ន្ធធ្វើការដោះស្រាយជាបន្ទាន់ចំពោះវិបត្តិឃុំខ្លួនកុមារក្នុងពន្ធនាគារ ខណៈអ្នកនាំពាក្យក្រសួងយុត្តិធម៌អះអាងថា ស្ថានភាពនៅក្នុងពន្ធនាគារមិនអាក្រក់ខ្លាំងដូចការលើកឡើងរបស់អង្គការលីកាដូនោះទេ។
ព័ត៌មានផ្សេងទៀត
No media source currently available