ប្រមុខដឹកនាំរបស់អង្គការសហប្រជាជាតិបានរិះគន់ការបោះឆ្នោតនៅកម្ពុជានៅខែកក្កដានេះ ក្រោយគណបក្សភ្លើងទៀនមិនត្រូវបានចុះបញ្ជីចូលរួមការបោះឆ្នោតនេះ។ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាស្នើសុំឱ្យអគ្គលេខាធិការអង្គការសហប្រជាជាតិពិនិត្យមើលព័ត៌មាន មុននឹងរិះគន់ដំណើរការបោះឆ្នោតនៅកម្ពុជា។
ពួកគេព្រួយបារម្ភថា បញ្ហាប្រឈមរបស់ពលរដ្ឋមិនត្រូវបានដោះស្រាយ ការរំលោភសិទ្ធិមនុស្សកើនឡើង និងលទ្ធិប្រជាធិបតេយ្យបន្តធ្លាក់ចុះ។
បន្ទាប់ពីការចរចាជាងមួយទសវត្សរ៍ជាមួយអ្នកពាក់ព័ន្ធនឹងក្រុមហ៊ុនស្ករអំពៅថៃមួយ ឈ្មោះ Khon Kaen Sugar Industry PLC សមាជិកសហគមន៍ជីខលើក្នុងស្រុកស្រែអំបិល ខេត្តកោះកុងទទួលបានដំណោះស្រាយជាលុយកាក់ពីក្រុមហ៊ុន និងដីចំនួន៣០០ហិកតា តាមរយៈរដ្ឋបាលខេត្តកោះកុង ដើម្បីបន្តទ្រទ្រង់ជីវភាព។
ចៅក្រមតុលាការកំពូលបានចាត់ទុកការចោទប្រកាន់របស់តុលាការជាន់ទាបទៅលើសកម្មជនសង្គមចំនួន៩នាក់ជាការត្រឹមត្រូវ និងបានតម្កល់សាលដីកាព្រហ្មទណ្ឌរបស់សាលាឧទ្ធរណ៍ទុកជាបានការ។
ប្រជាពលរដ្ឋមួយចំនួនដែលមានសមាជិកគ្រួសារទទួលសេវាពិនិត្យព្យាបាលជំងឺ បានចាត់ទុកចំណាត់ការរបស់ក្រសួងសុខាភិបាលថា «អយុត្តិធម៌» ក្នុងការបិទមន្ទីរសម្រាកព្យាបាលជំងឺបីទីតាំងរបស់ក្រុមហ៊ុន Center of Hope Friendship Clinics Co., Ltd ហើយអំពាវនាវឱ្យក្រសួងពិចារណាបើកមន្ទីរសម្រាកព្យាបាលទាំងបីនោះឡើងវិញ។
រដ្ឋសភាដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា បានសម្រេចជាឯកច្ឆន្ទលើសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ ដែលតាក់តែងមករយៈពេល៨ឆ្នាំ និងមានគោលបំណងការពារសម្បតិ្តធម្មជាតិ និងប្រព័ន្ធអេកូឡូស៊ី។
លោក ថេង សាវឿន ប្រាប់វីអូអេនៅថ្ងៃពុធថា តុលាការមិនទាន់ទម្លាក់បទចោទលើរូបលោក និងសហការីទាំង២នាក់នៅឡើយទេ។
គណបក្សភ្លើងទៀនបានអះអាងថា ខ្លួនបានព្យាយាមស្វែងរកដំណោះស្រាយដោយស្នើសុំសេចក្តីចម្លងដែលមានបញ្ជាក់នីត្យានុកូលកម្មនៃប្រកាសលេខ១៩៣ពីក្រសួងមហាផ្ទៃ ប៉ុន្តែមិនទទួលបានតាមការស្នើសុំ។
បន្ទាប់ពីធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម កម្ពុជានឹងត្រៀមរៀបចំការប្រកួតកីឡាជនពិការ ឬហៅថា Para Games ដែលនឹងចាប់ផ្តើមពីចុងសប្តាហ៍នេះតទៅ។ មន្រ្តីកម្ពុជាសង្ឃឹមថា កម្ពុជានឹងទទួលបានមេដាយច្រើនជាងលើកមុន ក្នុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ខណៈលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កំពុងរៀបចំឱ្យកូនប្រុសរបស់លោកធ្វើជានាយករដ្ឋមន្រ្តីជំនួសរូបលោក លោកឱ្យដឹងថា លោកនៅតែជាមេដឹកនាំគណបក្សប្រជាជនកម្ពុជា ហើយនៅតែគ្រប់គ្រងនយោបាយកម្ពុជា ទោះមិនធ្វើជានាយករដ្ឋមន្រ្តីក៏ដោយ។
នៅពេលប្រទេសកម្ពុជាកំពុងឆ្ពោះទៅរកការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រសម្រាប់នីតិកាលទី៧ នៅខែកក្កដាខាងមុខនេះ មេដឹកនាំនយោបាយជំទាស់សំខាន់មួយរូបគឺលោក សម រង្ស៊ី បានចាប់ផ្តើមបំពេញទស្សនកិច្ចនៅប្រទេសប្រជាធិបតេយ្យធំៗក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូចជាឥណ្ឌូណេស៊ី និងម៉ាឡេស៊ីជាដើម។
អ្នកនាំពាក្យតុលាការ លោក កែវ ពិសិដ្ឋ ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា ចៅក្រមស៊ើបសួរសម្រេចឱ្យបុគ្គលទាំង៣នៅក្រៅឃុំបណ្តោះអាសន្ន។ ប៉ុន្តែលោកមិនអាចបញ្ជាក់ថា តើមានលក្ខខណ្ឌអ្វីចងភ្ជាប់លើពួកគេទេ។ លោកបញ្ជាក់ថា នេះមិនមែនជាការទម្លាក់ចោលការចោទប្រកាន់លើពួកគេឡើយ។
ព័ត៌មានផ្សេងទៀត
No media source currently available