ការស្រាវជ្រាវថ្មីមួយរបស់សមាគមធាងត្នោតបង្ហាញថា ប្រជាសហគមន៍ក្រីក្រមួយចំនួនក្នុងរាជធានីភ្នំពេញកំពុងរស់នៅជាមួយក្លិនស្អុយ ជាពិសេសសំរាមដែលសម្អាតមិនចេះអស់នៅក្នុងទឹកក្រោមផ្ទះរបស់ពួកគេ ដោយសារទីតាំងសហគមន៍ខ្លះត្រូវបានហ៊ុមព័ទ្ធទៅដោយសំណង់អគារ និងលំនៅដ្ឋានចាស់ថ្មីជាច្រើន។
មុនការបោះឆ្នោតថ្នាក់ជាតិខិតជិតមកដល់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបើកការដាក់ពាក្យ និងចុះឈ្មោះសម្រាប់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ។ ស្ថានទូតបរទេសមួយចំនួនក្នុងប្រទេសកម្ពុជាជំរុញឱ្យការបោះឆ្នោតនាខែកក្កដាខាងមុខប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
ដំណើរទស្សនកិច្ចនេះនឹងចាប់ផ្តើមពីថ្ងៃទី១៣ ដល់១៥ ខែកុម្ភៈ ឆ្នាំ២០២៣ មុនពេលប្រធានាធិបតីអាល្លឺម៉ង់រូបនោះនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី បន្ទាប់ពីបំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជា។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដែលរៀបចំការប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម ប្រាប់វីអូអេថា កីឡាករកម្ពុជានឹងចូលប្រកួតគ្រប់ប្រភេទកីឡាទាំងអស់ ដែលនៅក្នុងបញ្ជីប្រមាណ៤០កីឡា។
នាពេលថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុកមានការរិះគន់ទាក់ទងនឹងការសាងសង់សំណង់របងថ្មមួយនៅលើឆ្នេរអូរឈើទាល ក្នុងក្រុងព្រះសីហនុ។
ពាក្យបណ្តឹងនោះទាក់ទងនឹងការថ្លែងរបស់លោកក្នុងវេទិកាសាធារណៈនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្នាក់ការគណបក្សភ្លើងទៀន ក្នុងខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ ដែលនិយាយអំពីការដឹងគុណថ្ងៃ៧ មករា។
នៅក្នុងការថ្លែងជាវីដេអូមួយផ្សាយនៅលើគេហទំព័រសារព័ត៌មាន Freshnews នាថ្ងៃច័ន្ទនេះ លោក អាន សុខខឿន អ្នកនាំពាក្យថ្មីដែលទើបចូលកាន់តំណែងនៃក្រសួងការបរទេសកម្ពុជា បានហៅការផ្សាយព័ត៌មាននេះថា «ខុសពីការណ៍ពិត និងបំភាន់សាធារណជនក្រោមហេតុផលនយោបាយ»។
កម្ចីចិនដែលកម្ពុជាខ្ចីមានប្រមាណ ៤០% នៃកម្ចីសរុបរបស់ប្រទេសកម្ពុជា ដែលនាំឲ្យមានការព្រួយបារម្ភអំពីឥទ្ធិពលរបស់ចិនទាំងផ្នែកសេដ្ឋកិច្ច និងឥទ្ធិពលភូមិសាស្រ្តនយោបាយ។
ថ្មីៗនេះ មានការបង្កកគណនី ABA របស់ក្រុមកូដករដោយធនាគារ ABA ដែលនាំឲ្យមានការលើកឡើងថា ជាការមិនត្រឹមត្រូវនិងជាការរឹតត្បិតមកលើក្រុមកូដករ ហើយទង្វើនេះក៏អាចប៉ះពាល់ទំនុកចិត្តលើធនាគារមួយនេះ។
ការសាងសង់អគារ និងសំណង់ដែលហួសពីតម្រូវការក្នុងទីផ្សារនឹងអាចបង្កឲ្យមានវិបត្តិប្រាក់កម្ចីនៅក្នុងវិស័យសំណង់ ដែលអ្នកពាក់ព័ន្ធត្រូវបង្កើនការតាមដានត្រួតពិនិត្យ ហើយត្រៀមស្វែងរកដំណោះស្រាយរួមគ្នា។
ក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីថ្ងៃទី១ ខែកុម្ភៈ បានប្រកាសផ្តល់ពានរង្វាន់អ្នកការពារសិទ្ធិមនុស្សប្រចាំឆ្នាំ២០២២ ដល់កញ្ញា ឈឹម ស៊ីថរដែលកំពុងជាប់ឃុំក្រោយការដឹកនាំធ្វើកូដកម្មទាមទារអត្ថប្រយោជន៍ផ្សេងៗដល់បុគ្គលិក។
សេចក្តីថ្លែងការណ៍បានសរសេរថា៖ «ធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិនឹងចាត់វិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ដល់ការផ្តល់ឥណទានខុសច្បាប់ និងការផ្សព្វផ្សាយនានាតាមគ្រប់រូបភាពពាក់ព័ន្ធនឹងការផ្តល់សេវាហិរញ្ញវត្ថុគ្មានការអនុញ្ញាត»។
ព័ត៌មានផ្សេងទៀត
No media source currently available