ក្រោយមានការព្រមានប្តឹងពីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលទទួលបន្ទុកកិច្ចការសន្តិសុខពាក់ព័ន្ធនឹងការថ្លែងរបស់លោក នី ណាក់ ថា មន្ត្រីប៉ូលិសមិនបានយកសារធាតុញៀនពិតប្រាកដមកដុតកម្ទេចចោលនោះ មន្ត្រីសិទ្ធិមនុស្សថា ការព្រមានបែបនេះជាការរឹតត្បិតសេរីភាពនៃការបញ្ចេញមតិរបស់ពលរដ្ឋ។
អ្នកវិភាគថា ការប្រកាសរបស់លោកគង់ គាំគឺជាវិធីសាស្ត្ររកច្រកចេញពីបញ្ហាផ្ទាល់ខ្លួនដែលអ្នកនយោបាយរូបនេះកំពុងជួបប្រទះ តែមិនអាចធ្វើឲ្យមានការរង្គោះរង្គើក្បាលម៉ាស៊ីនគណបក្សភ្លើងទៀននោះទេ។
ការផ្តល់ពានរង្វាន់អ្នកការពារសិទ្ធិមនុស្សប្រចាំឆ្នាំ២០២២ដល់កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍នេះ ធ្វើឡើងខណៈកញ្ញា ឈឹម ស៊ីថរ កំពុងស្ថិតនៅក្នុងពន្ធនាគារ។
សកម្មជនគណបក្សភ្លើងទៀននៅខេត្តបាត់ដំបង បន្តប្តេជ្ញាចូលរួមសកម្មភាពនយោបាយ និងចូលរួមការបោះឆ្នោតថ្នាក់ជាតិ នាខែកក្កដាខាងមុខនេះ។ ពួកគេអះអាងថានេះជាជម្រើសតែមួយគត់ ដែលអាចឲ្យគណបក្សប្រឆាំងអាចដឹកនាំប្រទេសបាន បើទោះមានការគាបសង្កត់សកម្មភាពនយោបាយក៏ដោយ។
ក្រោយមានការលែងត្រីជិតផុតពូជចំនួន៥ពាន់ក្បាលនៅក្នុងទន្លេចតុមុខដោយទីភ្នាក់ងារ USAID នោះ មន្ត្រីនៅក្រសួងបរិស្ថាន និងក្រសួងកសិកម្មកម្ពុជាសង្ឃឹមថា នឹងមានការកើនឡើងពូជត្រីប្រភេទនេះបន្ថែមទៀត តាមរយៈយន្តការអភិរក្ស និងការពារដោយមិនឲ្យប៉ះពាល់ដល់សន្តិសុខស្បៀង។
ធម្មយាត្រានេះមានអ្នកចូលរួមដំណើរប្រមាណ៥០នាក់ ដែលនាំមុខដោយទីប្រឹក្សាគ្រូបង្រៀនកម្ពុជាឯករាជ្យលោក រ៉ុង ឈុន ហើយអ្នកហែខ្លះបានកាន់បដារំលេចពាក្យ«ធម្មយាត្រាស្តីពីការលើកកម្ពស់សីលធម៌សង្កម»។
គណបក្សសង្គ្រោះជាតិនៅក្រុង Lowell បានរៀបចំកម្មវិធីជួបជុំរៃអង្គាសថវិកាកាលពីថ្ងៃសៅរ៍ដើម្បីជួយអ្នកប្រជាធិបតេយ្យក្នុងការបោះឆ្នោតថ្នាក់ជាតិដែលគ្រោងធ្វើនៅខែកក្កដាឆ្នាំនេះ ប៉ុន្តែប្រធានគណបក្សភ្លើងទៀននៅរដ្ឋ Massachussetts នេះមិនមកចូលរួមទេ។
ក្រុមគ្រួសារបន្តទទូចឱ្យអាជ្ញាធរបញ្ជាក់ថាតើ កូននិងស្វាមីរបស់ពួកគេស្លាប់ឬយ៉ាងណា នៅក្នុងករណីឆេះកាសុីណូ នៅក្រុងប៉ោយប៉ែត កាលពីចុងឆ្នាំ ២០២២។ លោក ស៊ុន ណារិន រាយការណ៍លម្អិតឱ្យវីអូអេពីក្រុងប៉ោយប៉ែតដូចតទៅ៖
អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គីមសួរ ភីរិទ្ធ ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា គណបក្សភ្លើងទៀនទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោក រ៉ុង ឈុន និងថា គណបក្សនឹងធ្វើការសម្រេចជាផ្លូវការនៅពេលក្រោយទាក់ទងសំណើរបស់លោក រ៉ុង ឈុន។
ក្នុងសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយឆ្នាំ២០២២ ដែលត្រូវបានប្រកាសផ្សាយនៅថ្ងៃអង្គារនេះដោយអង្គការតម្លាភាពអន្តរជាតិបង្ហាញថា កម្ពុជាទទួលបានពិន្ទុចំនួន២៤ ស្ថិតនៅលេខរៀងទី១៥០ ក្នុងចំណោមប្រទេស១៨០លើពិភពលោក។
ក្រុមគ្រូពេទ្យខ្មែរអាមេរិកាំង និងវេជ្ជបណ្ឌិតជនជាតិអាមេរិកាំងផ្ទាល់បានមកខេត្តបន្ទាយមានជ័យ ក្នុងប្រទេសកម្ពុជា ដើម្បីព្យាបាលជំងឺ និងផ្តល់ថ្នាំដល់ប្រជាពលរដ្ឋខ្មែរដោយឥតគិតថ្លៃ។ ពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យបានមកទទួលការព្យាបាលនេះនៅទីតាំងមួយចំនួនក្នុងស្រុកមង្គលបូរី។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការលីកាដូ អ្នកភូមិពុំបានទទួលព័ត៌អ្វីសោះឡើយ មុនពេលដែលក្រុមហ៊ុន T.S.M.W. ចាប់ផ្តើមប្រតិបត្តិការគម្រោងរបស់ខ្លួន ខណៈគិតត្រឹមថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ ប្រជាពលរដ្ឋនៅតំបន់នោះបានធ្វើការតវ៉ាប្រឆាំងចំនួន៥លើកមកហើយ។
ព័ត៌មានផ្សេងទៀត
No media source currently available