វត្ថុបុរាណទាំងនេះជាប្រភេទគ្រឿងអលង្ការបុរាណខ្មែរ ដែលទទួលបានពីក្រុមគ្រួសាររបស់លោក Douglas Latchford អ្នករក្សាទុកវត្ថុបុរាណជនជាតិអង់គ្លេស។
ក្រោយបិទការផ្សព្វផ្សាយទាំងស្រុងរបស់សារព័ត៌មានវីអូឌី លោក ហ៊ុន សែន បានថ្លែងថា លោកនឹងមិនឱ្យស្ថាប័នមួយនេះដំណើរការឡើងវិញឡើយ ដោយលោកថា សារព័ត៌មានមួយនេះបានផ្សព្វផ្សាយនូវព័ត៌មានមិនពិត ប៉ះពាល់ធ្ងន់ធ្ងរដល់រដ្ឋាភិបាល និងបង្កើតការមិនទុកចិត្តក្នុងរដ្ឋាភិបាល។
សំណុំរឿងរបស់លោក សុន ឆ័យ ដែលកំពុងឈានដល់តុលាការកំពូលនេះ ពាក់ព័ន្ធនឹងការរិះគន់ដំណើរការបោះឆ្នោតឃុំសង្កាត់កាលពីខែមិថុនា ឆ្នាំ២០២២ ដែលប្តឹងដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.) និងគណបក្សប្រជាជនកម្ពុជា។
ការជ្រើសយកជំនាញវិជ្ជាជីវៈជាអាជីព បានជួយឱ្យយុវជនជាច្រើនដែលធ្លាក់បាក់ឌុប និងយុវជនមួយចំនួនដែលមិនមានគោលដៅការងារច្បាស់លាស់ដូចជា លោក ងិន ស៊ីថា ទទួលបានការងារល្អ និងមានប្រាក់កម្រៃសមរម្យ។
លោកនាយករដ្ឋមន្រ្តីហ៊ុន សែនអះអាងថា ការទាមទាររបស់អង្គការសង្គមស៊ីវិលដែលឱ្យលោកផែង វណ្ណៈសុំទោសនោះមានស្តង់ដារពីរ ដោយប្រៀបធៀបករណីនេះទៅនឹងការប្រមាថប្អូនថ្លៃរបស់លោក ដែលមិនមានការថ្កោលទោសពីអង្គការទាំងនោះ។
លោក សម រង្ស៊ី ត្រូវបានក្រុមអ្នកវិភាគនយោបាយកម្ពុជា មើលឃើញថា ទំនងជានឹងបន្តអវត្តមានពីវេទិកាយោបាយសំខាន់ៗរបស់កម្ពុជា ដែលកំពុងតែឈានទៅរកដំណាក់កាលអន្តរកាលដ៏សំខាន់មួយ ខណៈភូមិសាស្ត្រនយោបាយសកលលោកកំពុងចាក់ស្រេះដោយវិបត្តិនានា។
មេដឹកនាំសហជីពមួយចំនួនបញ្ជាក់ថា សេរីភាពបង្កើតសហជីពឯករាជ្យនៅតែរងការគំរាមកំហែងធ្ងន់ធ្ងរ បូករួមការធ្វើទុក្ខបុកម្នេញ និងការបញ្ឈប់មន្រ្តីសហជីពពីការងារជាដើម ដែលផ្ទុយពីការអនុវត្តច្បាប់ដែលមានចែង។
អ្នកតាមដានលើកឡើងថា ជំនួបជាមួយមេដឹកនាំបក្សប្រឆាំងនឹងមិននាំមកនូវផលវិជ្ជមានណាមួយឡើយ។
អាជ្ញាធរកម្ពុជាបាននិយាយថា ភ្លៀងធ្លាក់ជោគជាំនិងទិន្នផលត្រីដ៏ច្រើនបានធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមដងទន្លេមេគង្គមានភាពប្រសើរឡើង បន្ទាប់ពីគ្រោះរាំងស្ងួតអស់រយៈពេលជិត៤ឆ្នាំ ទិន្នផលត្រីមិនល្អ និងវិបត្តិជំងឺកូវីដ១៩។
ក្រុមអង្គការសង្គមស៊ីវិលបានស្នើទៅកាន់រដ្ឋមន្ត្រីចំនួន៤រូបនៃក្រសួងពាក់ព័ន្ធដើម្បីឱ្យចាត់វិធានការច្បាប់ឱ្យបានតឹងរ៉ឹងទៅលើលោក ផែង វណ្ណៈ ចំពោះការប្រើប្រាស់ពាក្យមិនសមរម្យ ប្រមាថ មាក់ងាយ និងបៀតបៀនទៅលើស្ត្រីអ្នកសារព័ត៌មាន ព្រោះពួកគេចាត់ទុកថា វាជាទង្វើដែលមិនអាចលើកលែងបាន។
ក្រោយរដ្ឋាភិបាលសម្រេចបិទសារព័ត៌មានវីអូឌី ដែលបានដំណើរការ២០ឆ្នាំមកហើយនោះ លោកហ៊ុន សែន កាលពីថ្ងៃអង្គារ បានប្រកាសផ្តល់ក្របខណ្ឌរដ្ឋដល់អតីតបុគ្គលិកវីអូឌី ដែលលែងមានការងារធ្វើ និងមានបំណងចូលបម្រើរដ្ឋ។
មន្រ្តីជាន់ខ្ពស់ទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ និងអង្គការសង្គមស៊ីវិលបានចាត់ទុកការលុបអាជ្ញាបណ្ណវីអូឌីមិនស្របតាមច្បាប់ស្តីពីរបបសារព័ត៌មាន។ ពួកគេស្នើឱ្យផ្តល់អាជ្ញាបណ្ណត្រឡប់មកវិញដើម្បីសារព័ត៌មាននេះអាចដំណើរឡើងវិញ។
ព័ត៌មានផ្សេងទៀត
No media source currently available