លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាថ្ងៃចន្ទនេះ បានបង្ហាញការព្រួយបារម្ភថា នៅពេលកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាប នាពេលដ៏ខ្លីខាងមុខ នោះកម្ពុជានឹងលែងទទួលបានកម្ចី ដែលមានអត្រាការប្រាក់ទាបដើម្បីយកមកអភិវឌ្ឍប្រទេស។
ក្រសួងសុខាភិបាលកម្ពុជាបានឲ្យដឹងនៅថ្ងៃចន្ទនេះថា បុរសដែលជាឪពុកបង្កើតរបស់កុមារី ដែលបានស្លាប់ដោយសារជំងឺផ្តាសាយបក្សី H5N1 ត្រូវបានរកឃើញថាឆ្លងជំងឺផ្តាសាយនេះ ហើយកំពុងទទួលការព្យាបាលនៅមន្ទីពេទ្យស្រុកមួយក្នុងខេត្តព្រៃវែង។
លោក ហ៊ុន សែន អះអាងថា កម្ពុជាជោគជ័យបានតែ១ចំណុចប៉ុណ្ណោះនៅក្នុងគោលនយោបាយផលិតកម្មស្រូវ និងការនាំចេញអង្ករ ដែលនោះគឺការធ្វើឱ្យកម្ពុជាក្លាយជាប្រទេស«អធិរេកស្រូវ» ខណៈការនាំចេញនៅមានកម្រិត ដោយសារតែកង្វះមូលដ្ឋានកែច្នៃ។
ឪពុករបស់ក្មេងស្រីកម្ពុជាដែលមានអាយុ១១ឆ្នាំហើយដែលបានស្លាប់ដោយសារជំងឺគ្រុនផ្តាសាយបក្សីក្នុងសប្តាហ៍នេះ បានធ្វើតេស្តរកឃើញឆ្លងវីរុសនេះ។ នេះបើតាមមន្ត្រីសុខភាពកម្ពុជាដែលបាននិយាយនៅថ្ងៃសុក្រនេះ ហើយដែលត្រូវចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP។
ការបិទវីអូឌីបណ្តាលឱ្យប៉ះពាល់ដល់អ្នកសារព័ត៌មានជាង ៣០ រូប បូករួមនិងអ្នកសារព័ត៌មាន Freelance ផ្សេងទៀត ដែលតែងតែសរសេរអត្ថបទឱ្យស្ថាប័នមួយនេះ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឱ្យមន្រ្តីថ្នាក់ក្រោមរបស់លោកគិតគូរឡើងវិញ និងធានាសមភាពយេនឌ័រ ពេលដាក់សំណើមករូបលោក។
ទោះបីជាការមកដល់ថ្មីជាបណ្តើរៗរបស់ជនជាតិចិនផ្តល់ក្តីសង្ឃឹមដល់អាជីវករ និងអ្នកប្រកបរបរខ្នាតតូចមួយចំនួនក្នុងក្រុងនេះក្តី ក៏ភាពប្រសើរឡើងនៃស្ថានភាពសេដ្ឋកិច្ចរបស់ពួកគេរើបឡើងតែបន្តិចបន្តួចប៉ុណ្ណោះ។
មន្រ្តីសុខាភិបាលខេត្តព្រៃវែងបានឱ្យដឹងថា កុមារីម្នាក់អាយុ១១ឆ្នាំ រស់នៅក្នុងស្រុកស៊ីធរកណ្តាល បានស្លាប់ដោយសារជំងឺផ្តាសាយបក្សី H5N1 នៅក្នុងភូមិសាស្រ្តដែលមានសត្វមាន់ទាងាប់ជាបន្តបន្ទាប់។
ចៅក្រមតុលាការកំពូល នៅថ្ងៃព្រហស្បតិ៍ បានសម្រេចតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ ដោយតម្រូវឱ្យលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន បង់សងសំណងសរុបជាង១លានដុល្លារអាមេរិកទៅគណបក្សកាន់អំណាច និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ការចាប់ផ្តើមងើបឡើងវិញនៃវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប កំពុងជាសញ្ញាដ៏ល្អសម្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរជាមួយវិស័យនេះ។ បន្ថែមលើនេះ ឆ្នាំ ២០២៣ នេះប្រទេសកម្ពុជាមានព្រឹត្តិការណ៍ការសំខាន់ៗជាច្រើន ដែលធ្វើឱ្យខេត្តមួយនេះកាន់តែមានសក្កានុពលក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ថែមមួយកម្រិតទៀត។
ក្រោយការបិទសារព័ត៌មានវីអូឌី (VOD) ដែលបានដំណើរការ២០ឆ្នាំមកហើយ សារព័ត៌មាន Freshnews ដែលស្និទ្ធនឹងរដ្ឋាភិបាល ជាបន្តបន្ទាប់បានផ្សព្វផ្សាយថា វីអូឌីពាក់ព័ន្ធនឹងផែនការ«បដិវត្តន៍ពណ៍» ដែលជាការចោទប្រកាន់ត្រូវបានប្រើប្រាស់ ដើម្បីរំលាយគណបក្សសង្រ្គោះជាតិ កាលពីឆ្នាំ២០១៧។
មន្រ្តីជាន់ខ្ពស់កម្ពុជាបានច្រានចោលការអះអាងរបស់ក្រុមអ្នករាយការណ៍ពិសេសអ.ស.ប. ដោយចាត់ទុកការលើកឡើងរបស់ពួកគេមានភាពលម្អៀង។ នេះបើតាមសេចក្តីថ្លែងការណ៍មួយរបស់លោក អ៊ិន តារា ឯកអគ្គរាជទូតនិងតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំការិយាល័យអ.ស.ប.និងអង្គការអន្តរជាតិនៅទីក្រុងហ្សឺណែវ ដែលវីអូអេទទួលបាននៅថ្ងៃពុធនេះ។
ព័ត៌មានផ្សេងទៀត
No media source currently available