ការស្នើរបស់នាយករដ្ឋមន្រ្តីកើតឡើងក្រោយអង្គការមូលនិធិសកលសម្រាប់អភិរក្សសត្វព្រៃនិងធម្មជាតិកម្ពុជា ហៅកាត់ថា WWF កម្ពុជា បានរាយការណ៍ពីករណីនៃការស្លាប់សត្វផ្សោតយ៉ាងហោចណាស់បីក្បាលកាលពីខែធ្នូ ឆ្នាំ២០២២។
មេដឹកនាំសហជីពនៃក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ដែលកំពុងជាប់ពន្ធនាគារ បានការពារខ្លួននៅចំពោះមុខចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញថា កញ្ញាមិនបាន«ញុះញង់»ដូចការចោទប្រកាន់នោះទេ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃអង្គារនេះ ប្រកាសថា លោកមិនទទួលយកការសុំទោសរបស់លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនឡើយ។
ខណៈក្រុមអ្នកគាំទ្រលោក កឹម សុខា បង្ហាញការរំពឹងទុកចម្រុះលើសេចក្តីសម្រេចរបស់តុលាការនៅថ្ងៃសុក្រសប្តាហ៍នេះ អ្នកវិភាគក៏បង្ហាញការសន្និដ្ឋានថា ជីវិតនយោបាយរបស់អ្នកនយោបាយជើងចាស់រូបនេះ អាចនឹងបន្តស្ថិតនៅក្រោមសម្ពាធរហូតដល់ក្រោយការបោះឆ្នោតថ្នាក់ជាតិ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាថ្ងៃចន្ទនេះ បានបង្ហាញការព្រួយបារម្ភថា នៅពេលកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាប នាពេលដ៏ខ្លីខាងមុខ នោះកម្ពុជានឹងលែងទទួលបានកម្ចី ដែលមានអត្រាការប្រាក់ទាបដើម្បីយកមកអភិវឌ្ឍប្រទេស។
ក្រសួងសុខាភិបាលកម្ពុជាបានឲ្យដឹងនៅថ្ងៃចន្ទនេះថា បុរសដែលជាឪពុកបង្កើតរបស់កុមារី ដែលបានស្លាប់ដោយសារជំងឺផ្តាសាយបក្សី H5N1 ត្រូវបានរកឃើញថាឆ្លងជំងឺផ្តាសាយនេះ ហើយកំពុងទទួលការព្យាបាលនៅមន្ទីពេទ្យស្រុកមួយក្នុងខេត្តព្រៃវែង។
លោក ហ៊ុន សែន អះអាងថា កម្ពុជាជោគជ័យបានតែ១ចំណុចប៉ុណ្ណោះនៅក្នុងគោលនយោបាយផលិតកម្មស្រូវ និងការនាំចេញអង្ករ ដែលនោះគឺការធ្វើឱ្យកម្ពុជាក្លាយជាប្រទេស«អធិរេកស្រូវ» ខណៈការនាំចេញនៅមានកម្រិត ដោយសារតែកង្វះមូលដ្ឋានកែច្នៃ។
ឪពុករបស់ក្មេងស្រីកម្ពុជាដែលមានអាយុ១១ឆ្នាំហើយដែលបានស្លាប់ដោយសារជំងឺគ្រុនផ្តាសាយបក្សីក្នុងសប្តាហ៍នេះ បានធ្វើតេស្តរកឃើញឆ្លងវីរុសនេះ។ នេះបើតាមមន្ត្រីសុខភាពកម្ពុជាដែលបាននិយាយនៅថ្ងៃសុក្រនេះ ហើយដែលត្រូវចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP។
ការបិទវីអូឌីបណ្តាលឱ្យប៉ះពាល់ដល់អ្នកសារព័ត៌មានជាង ៣០ រូប បូករួមនិងអ្នកសារព័ត៌មាន Freelance ផ្សេងទៀត ដែលតែងតែសរសេរអត្ថបទឱ្យស្ថាប័នមួយនេះ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឱ្យមន្រ្តីថ្នាក់ក្រោមរបស់លោកគិតគូរឡើងវិញ និងធានាសមភាពយេនឌ័រ ពេលដាក់សំណើមករូបលោក។
ទោះបីជាការមកដល់ថ្មីជាបណ្តើរៗរបស់ជនជាតិចិនផ្តល់ក្តីសង្ឃឹមដល់អាជីវករ និងអ្នកប្រកបរបរខ្នាតតូចមួយចំនួនក្នុងក្រុងនេះក្តី ក៏ភាពប្រសើរឡើងនៃស្ថានភាពសេដ្ឋកិច្ចរបស់ពួកគេរើបឡើងតែបន្តិចបន្តួចប៉ុណ្ណោះ។
មន្រ្តីសុខាភិបាលខេត្តព្រៃវែងបានឱ្យដឹងថា កុមារីម្នាក់អាយុ១១ឆ្នាំ រស់នៅក្នុងស្រុកស៊ីធរកណ្តាល បានស្លាប់ដោយសារជំងឺផ្តាសាយបក្សី H5N1 នៅក្នុងភូមិសាស្រ្តដែលមានសត្វមាន់ទាងាប់ជាបន្តបន្ទាប់។
ព័ត៌មានផ្សេងទៀត
No media source currently available