អ្នកនាំពាក្យរបស់សមាគមអាដហុក លោក ស៊ឹង សែនករុណា ប្រាប់វីអូអេថា ការបញ្ជាឲ្យដកអាជ្ញាបណ្ណសារព័ត៌មាន VOD ប៉ះពាល់សិទ្ធិសេរីភាពសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ ដោយសារប្រជាពលរដ្ឋជឿទុកចិត្ត និងពេញចិត្តស្ថាប័នសារព័ត៌មានមួយនេះ។
លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ប្រាប់ VOA ក្រោយបញ្ចប់សមាជថា សមាជវិសាមញ្ញនេះ ជាការបង្ហាញអំពីកម្លាំងរបស់គណបក្សភ្លើងទៀន ក្នុងការប្រកួតប្រជែងការបោះឆ្នោតជាមួយគណបក្សកាន់អំណាច។
របាយការណ៍ដែលសិក្សាក្នុងចំណោមមនុស្សប្រមាណ១៣០៨នាក់ ដែលជាប្រជាជនក្នុងប្រទេសជាសមាជិកអាស៊ានទាំង១០បង្ហាញថា ចំនួន៦១%នៃអ្នកចូលរួមការស្ទង់មតិនេះឆ្លើយថានឹងជ្រើសរើសយកសហរដ្ឋអាមេរិក។
ក្រុមប្រឹក្សាក្រមសីលធម៌មួយនេះមានតួនាទីក្នុងការតម្រង់ទិស ដាក់ពិន័យ និងកែលម្អអ្នកសារព័ត៌មានឱ្យបំពេញការងារតាមវិជ្ជាជីវៈ ចៀសវាងការរិះគន់ពីមហាជន ប៉ុន្តែអ្នកជំនាញចង់ឃើញក្រុមប្រឹក្សាមួយនេះអាចបំពេញការងារបានដោយឯករាជ្យ។
បន្ទាប់ពីរង់ចាំអស់រយៈពេលជាង៤ឆ្នាំមកសៀវភៅដែលឆ្លុះបញ្ចាំងពីការតស៊ូរបស់សកម្មជនសិទ្ធិមនុស្សនៅកម្ពុជាដែលមានចំណងជើងថា«ការស្វែងរកយុត្តិធម៌នៅកម្ពុជា៖ អ្នកការពារសិទ្ធិមនុស្សបកស្រាយ»ត្រូវបានចេញផ្សាយជាភាសាខ្មែរសម្រាប់អ្នកអាននៅក្នុងប្រទេសកម្ពុជា។
កាលពីពេលថ្មីៗនេះ អ្នកសារព័ត៌មាន ឌឹ ខេមបូឌា ដេលី លោក តាំង សារ៉ាដា បានចុះផ្សាយព័ត៌មានដោយលើកឡើងអំពីមន្ទិលសង្ស័យថា ឧកញ៉ាឡេង ណាវ៉ាត្រាកំពុងធ្វើសកម្មភាពលាងលុយកខ្វក់ឱ្យអ្នកមានអំណាចនៅក្នុងប្រទេសកម្ពុជា ជាពិសេសត្រកូលហ៊ុន។
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ថ្លែងថា អាជ្ញាធរនឹងបន្តដោះស្រាយជូនប្រជាពលរដ្ឋ។
អ្នកតាមដានបានលើកឡើងថា ការយកលោក ហ៊ុន ម៉ាណែត ទៅជាមួយពាក់ព័ន្ធនឹងផែនការដាក់កូនប្រុសជាបេក្ខជននាយករដ្ឋមន្ត្រី ដោយហេតុថា ផែនការនេះត្រូវការភាពស្របច្បាប់ និងការទទួលស្គាល់ពីសហគមន៍អន្តរជាតិ។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា លោកនាយករដ្ឋមន្ត្រីបានបញ្ជាឲ្យរដ្ឋបាលខេត្ត«ធ្វើការសម្របសម្រួល» ដោយរុះរើរបងថ្មមួយផ្នែកនៅជាប់នឹងសមុទ្រ ដែលកំពុងរងការរិះគន់ពីសាធារណជន។
ការស្រាវជ្រាវថ្មីមួយរបស់សមាគមធាងត្នោតបង្ហាញថា ប្រជាសហគមន៍ក្រីក្រមួយចំនួនក្នុងរាជធានីភ្នំពេញកំពុងរស់នៅជាមួយក្លិនស្អុយ ជាពិសេសសំរាមដែលសម្អាតមិនចេះអស់នៅក្នុងទឹកក្រោមផ្ទះរបស់ពួកគេ ដោយសារទីតាំងសហគមន៍ខ្លះត្រូវបានហ៊ុមព័ទ្ធទៅដោយសំណង់អគារ និងលំនៅដ្ឋានចាស់ថ្មីជាច្រើន។
មុនការបោះឆ្នោតថ្នាក់ជាតិខិតជិតមកដល់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបើកការដាក់ពាក្យ និងចុះឈ្មោះសម្រាប់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ។ ស្ថានទូតបរទេសមួយចំនួនក្នុងប្រទេសកម្ពុជាជំរុញឱ្យការបោះឆ្នោតនាខែកក្កដាខាងមុខប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
ដំណើរទស្សនកិច្ចនេះនឹងចាប់ផ្តើមពីថ្ងៃទី១៣ ដល់១៥ ខែកុម្ភៈ ឆ្នាំ២០២៣ មុនពេលប្រធានាធិបតីអាល្លឺម៉ង់រូបនោះនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី បន្ទាប់ពីបំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជា។
ព័ត៌មានផ្សេងទៀត
No media source currently available