ក្រុមអង្គការសង្គមស៊ីវិលបានស្នើទៅកាន់រដ្ឋមន្ត្រីចំនួន៤រូបនៃក្រសួងពាក់ព័ន្ធដើម្បីឱ្យចាត់វិធានការច្បាប់ឱ្យបានតឹងរ៉ឹងទៅលើលោក ផែង វណ្ណៈ ចំពោះការប្រើប្រាស់ពាក្យមិនសមរម្យ ប្រមាថ មាក់ងាយ និងបៀតបៀនទៅលើស្ត្រីអ្នកសារព័ត៌មាន ព្រោះពួកគេចាត់ទុកថា វាជាទង្វើដែលមិនអាចលើកលែងបាន។
ក្រោយរដ្ឋាភិបាលសម្រេចបិទសារព័ត៌មានវីអូឌី ដែលបានដំណើរការ២០ឆ្នាំមកហើយនោះ លោកហ៊ុន សែន កាលពីថ្ងៃអង្គារ បានប្រកាសផ្តល់ក្របខណ្ឌរដ្ឋដល់អតីតបុគ្គលិកវីអូឌី ដែលលែងមានការងារធ្វើ និងមានបំណងចូលបម្រើរដ្ឋ។
មន្រ្តីជាន់ខ្ពស់ទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ និងអង្គការសង្គមស៊ីវិលបានចាត់ទុកការលុបអាជ្ញាបណ្ណវីអូឌីមិនស្របតាមច្បាប់ស្តីពីរបបសារព័ត៌មាន។ ពួកគេស្នើឱ្យផ្តល់អាជ្ញាបណ្ណត្រឡប់មកវិញដើម្បីសារព័ត៌មាននេះអាចដំណើរឡើងវិញ។
ក្រោយរដ្ឋាភិបាលសម្រេចបិទវិទ្យុវីអូឌី បណ្តាស្ថានទូតបរទេសប្រចាំនៅកម្ពុជាបានសម្តែងការសោកស្តាយ និងជំរុញឱ្យរដ្ឋាភិបាលកម្ពុជាគិតគូរឡើងវិញក្នុងការដាក់ឱ្យសារព័ត៌មានមួយនេះដំណើរការឡើងវិញ។ ប៉ុន្តែក្រសួងការបរទេសកម្ពុជាបានឆ្លើយតបថា ការលើកឡើងរបស់ពួកគេធ្វើឡើងក្រោមហេតុផល«នយោបាយ»។
រដ្ឋាភិបាលកម្ពុជានឹងបញ្ជូនអ្នកទោសដែលជាជនជាតិឡាវ និងថៃដែលជាប់ពន្ធនាគារនៅកម្ពុជាទៅប្រទេសទាំងពីរវិញ ដែលការរៀបចំនេះនឹងធ្វើឡើងនៅមុនពេលចូលឆ្នាំខ្មែរខាងមុខនេះ។
បច្ចុប្បន្ននៅកម្ពុជា គេឃើញមានយុវជនមួយក្រុមបានរួមគ្នាបង្កើតក្លឹបសរសេរកូដមួយឈ្មោះថា Code for Girls ដើម្បីបង្រៀនដល់យុវតីឱ្យចេះសរសេរកូដ និងបង្កើតកម្មវិធីនានាក្នុងវិស័យព័ត៌មានវិទ្យាដោយឥតគិតថ្លៃ។
ក្រសួងព័ត៌មាន នៅថ្ងៃចន្ទនេះ បានចេញសេចក្តីសម្រេចមួយដោយលុបចោលអាជ្ញាបណ្ណរបស់វិទ្យុVOD តាមបញ្ជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលមិនពេញចិត្តនឹងការផ្សាយអត្ថបទមួយពាក់ព័ន្ធនឹងលោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសរបស់លោក។
ក្រសួងព័ត៌មានបានចេញសេចក្តីសម្រេចមួយនាថ្ងៃចន្ទនេះ ដោយបញ្ចប់ការផ្សាយរបស់វីអូឌី តាមរយៈការដកអាជ្ញាបណ្ណ ដែលការសម្រេចនេះធ្វើឡើងតាមបញ្ជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនដែលមិនពេញចិត្តនឹងការផ្សាយរបស់សារព័ត៌មានមួយនេះពាក់ព័ន្ធនឹងកូនប្រុសរបស់លោក។
ក្រសួងព័ត៌មានបានចេញសេចក្តីសម្រេចមួយនាថ្ងៃចន្ទនេះ ដោយបញ្ចប់ការផ្សាយរបស់វីអូឌី តាមរយៈការដកអាជ្ញាបណ្ណ ដែលការសម្រេចនេះធ្វើឡើងតាមបញ្ជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលមិនពេញចិត្តនឹងការផ្សាយរបស់សារព័ត៌មានមួយនេះ ពាក់ព័ន្ធនឹងកូនប្រុសរបស់លោក។
ក្នុងសមាជដែលមានអ្នកចូលរួមប្រមាណជា៧ពាន់នាក់ អ្នកចូលរួមមួយចំនួនដែលជាអ្នកគាំទ្រ និងជាសកម្មជន បានលើកឡើងអំពីបញ្ហាក្នុងសហគមន៍របស់ពួកគេ ដែលជាមូលហេតុនាំឱ្យពួកគេគាំទ្រគណបក្សភ្លើងទៀន ដោយរំពឹងថា ពួកគេនឹងទទួលបានដំណោះស្រាយ។
អ្នកនាំពាក្យរបស់សមាគមអាដហុក លោក ស៊ឹង សែនករុណា ប្រាប់វីអូអេថា ការបញ្ជាឲ្យដកអាជ្ញាបណ្ណសារព័ត៌មាន VOD ប៉ះពាល់សិទ្ធិសេរីភាពសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ ដោយសារប្រជាពលរដ្ឋជឿទុកចិត្ត និងពេញចិត្តស្ថាប័នសារព័ត៌មានមួយនេះ។
ព័ត៌មានផ្សេងទៀត
No media source currently available