តុលាការបានឱ្យជនសង្ស័យឈ្មោះព្រហ្ម វិចិត្រសុសក្តា អាយុ២៣ឆ្នាំ ជាអ្នកបើករថយន្ត Jeep ពណ៌ខ្មៅ ចូលខ្លួនបំភ្លឺឱ្យបានមុនថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤។ នេះបើតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោក ប្លង់ សុផល ព្រះរាជអាជ្ញារង ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។
កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ពលរដ្ឋប្រមាណ៤០០នាក់ដែលរស់នៅក្នុងឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប បានប្រមូលផ្តុំគ្នាដាក់ញត្តិទៅសាលាឃុំខ្នាត ដើម្បីស្នើទៅរដ្ឋាភិបាល និងអង្គការយូណេស្កូឱ្យអាជ្ញាធរជាតិអប្សរាបញ្ឈប់«ការរឹតត្បិត» និងការគ្រប់គ្រងក្នុងតំបន់ដែលពួកគេរស់នៅ។
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកម្ពុជា-ជប៉ុន ដែលជាសក្ខីភាពបង្ហាញពីភាពរឹងមាំផ្អែកលើសាមគ្គីភាពក្នុងភាពចម្រុះ និងបានបញ្ជាក់ពីភាពចាំបាច់ក្នុងការរួមគ្នាបង្ហាញនូវកម្លាំងនៃសន្តិភាព ដើម្បីធានាថា តំបន់អាស៊ីប៉ាស៊ីហ្វិកនឹងមិនក្លាយជាវេទិកាថ្មីមួយទៀតនៃជម្លោះប្រដាប់អាវុធ។
លោក ទូច សុឃៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ និងស៊ើបអង្កេតលើករណីលោក កឹម ជាតិ។
យុវតីរូបនេះបន្តទៀតថា ការណ៍ដែលកញ្ញាបង្ហោះថាមានគេគំរាមឱ្យលុបសារនោះចេញ និងថាមានគេមកតាមសួរខ្លួនជាច្រើនដងនោះ គឺដោយសារតែកញ្ញាឮអ្នកភូមិគេនិយាយតៗគ្នា បូករួមទាំងការភ័យខ្លាចរបស់ខ្លួនឯងផ្ទាល់តែប៉ុណ្ណោះ។
អ្នកតវ៉ាទាំងនោះលើកឡើងថា ថ្នាក់ដឹកនាំគណបក្សបានគំរាមកំហែង និងដកហូតតួនាទីសមាជិកសមាជិកា និងក្រុមប្រឹក្សាឃុំសង្កាត់ជាប់ឆ្នោតនៅថ្នាក់ក្រោមជាតិ «តាមទំនើងចិត្តយ៉ាងអយុត្តិធម៌»។
វត្ថុបុរាណដែលនឹងត្រូវបានបញ្ជូនទៅកម្ពុជាវិញ ត្រូវបានសន្មតថា មានអាយុកាលក្នុងចន្លោះសតវត្សរ៍ទី៩ និងទី១៤ ក្នុងអំឡុងសម័យអង្គរដែលឆ្លុះបញ្ចាំងពីជំនឿសាសនាហិណ្ឌូនិងសាសនាព្រះពុទ្ធ ដែលត្រូវបានប្រតិបត្តិក្នុងអំឡុងពេលនោះ
មន្ត្រីការទូតសហរដ្ឋអាមេរិកអ្នកស្រី Melissa A. Brown ដែលទទួលបន្ទុកការិយាល័យកិច្ចការអាស៊ីអាគ្នេយ៍ដីគោក កំពុងស្ថិតក្នុងប្រទេសកម្ពុជា និងបានជួបពិភាក្សាជាមួយមន្ត្រីរដ្ឋាភិបាលសំខាន់ៗមួយចំនួន។
តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីជប៉ុន នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានដឹកនាំមន្រ្តីរបស់លោកទៅប្រទេសជប៉ុនដើម្បីចូលរួមកិច្ចប្រជុំខួបលើកទី៥០ឆ្នាំរវាងអាស៊ាននិងជប៉ុន។
បើតាមសេចក្តីថ្លែងការណ៍របស់មេធាវីកញ្ញា សេង ធារី កូដកម្មបង្អត់អាហារនេះធ្វើឡើងដើម្បីទាមទារសិទ្ធិនៃការអនុវត្តច្បាប់ឱ្យមានភាពយុត្តិធម៌របស់កញ្ញាត្រូវបានគោរពនៅក្នុងដំណើរការនីតិវិធីនៅសាលាឧទ្ធរណ៍ និងដើម្បីអំពាវនាវឱ្យទម្លាក់ចោលការចោទប្រកាន់ទាំងអស់ប្រឆាំងនឹងកញ្ញា និងអ្នកនយោបាយផ្សេងទៀត
កាលពីព្រឹកថ្ងៃសុក្រ កញ្ញា សិរី វឌ្ឍនៈ ដែលមិនត្រូវបានស្គាល់អត្តសញ្ញាណច្បាស់លាស់នៅឡើយ បានបង្ហោះថា៖ «ដល់ពេលវេលាដែលខ្ញុំត្រូវរងគ្រោះហើយ ព្រឹកនេះមិនដឹងថាខ្ញុំទៅជាយ៉ាងណាទេ គេមកសួររកខ្ញុំបីដងហើយ»។
ព័ត៌មានផ្សេងទៀត
No media source currently available