កម្ពុជាតាមរយៈរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានប្រកាសពីការត្រៀមការប្តេជ្ញាចិត្តចំនួន៧ចំណុច នៅក្នុងការរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ សម្រាប់សន្និសីទនេះ។
រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្តល់ប្រាក់ចំនួន៤៥ម៉ឺនដុល្លារ ដើម្បីបន្តការងារក្នុងការអភិរក្សប្រាសាទភ្នំបាខែង ក្នុងខេត្តសៀមរាប។
ក្រុមយុវជនចលនាមាតាធម្មជាតិមួយចំនួនអះអាងថាពួកគេនឹងបន្តសកម្មភាពការពារបរិស្ថានក្នុងប្រទេសកម្ពុជា ខណៈពួកគេទទួលបានពានរង្វាន់អន្តរជាតិមួយឈ្មោះ Right Livelihood នៅប្រទេសស៊ុយអែត សម្រាប់ភាពក្លាហានក្នុងសកម្មភាពការពារបរិស្ថាននៅកម្ពុជា។
អង្គការសង្គមស៊ីវិលជាង៤០បានរៀបចំយុទ្ធនាការ១៦ថ្ងៃនៃខួបលើកទី៣២ ស្តីពីការ«រួមគ្នាលុបបំបាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការបៀតបៀនក្នុងពិភពការងារ» នៅឆ្នាំ២០២៣នេះ
លោក Henry Kissinger អតីតរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកនៅក្នុងទសវត្សរ៍ទី៧០ ហើយត្រូវបានគេស្គាល់ថាជាអ្នកផ្តល់យោបល់ឱ្យមានការទម្លាក់គ្រាប់បែកនៅកម្ពុជា កាលពីជិត៥០ឆ្នាំមុន បានទទួលមរណភាពនៅក្នុងអាយុ១០០ឆ្នាំ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃព្រហស្បតិ៍នេះ ថ្លែងថារដ្ឋាភិបាលរបស់លោកបានទម្លាក់ចោលគម្រោងសាងសង់រោងចក្រដុតធ្យូងថ្ម ដែលមានទំហំថាមពល៧០០មេហ្គាវ៉ាត់ ក្នុងស្រុកបទុមសាគរ ខេត្តកោះកុង
សៀវភៅធ្វើម្ហូបរបស់ចុងភៅណាក់ដែលមានឈ្មោះថា «សោយ»នេះត្រូវបានចំណាយរយៈពេល៤ឆ្នាំក្នុងការចងក្រង ដោយសៀវភៅមួយក្បាលនេះ ពុំគ្រាន់តែជាសៀវភៅធ្វើម្ហូបធម្មតានោះទេ តែវាជាបញ្ជីសារពើភណ្ឌផ្នែកវប្បធម៌អរូបីរបស់ប្រទេសកម្ពុជា ដែលបង្ហាញពីមរតករសជាតិ រូបមន្ត និងគ្រឿងផ្សំ មកពីព្រះរាជដំណាក់ខ្មែរ
លោក ហ៊ុន ម៉ាណែត ដែលឡើងកាន់អំណាចជានាយករដ្ឋមន្រ្តីបានជាង៣ខែ បន្ទាប់ពីឪពុករបស់លោកដែលកាន់អំណាចជិត៤០ឆ្នាំ ថ្លែងថានៅពេលលោកនិយាយអំពីការថែរក្សាសន្តិភាព មានអ្នកចោទរូបលោកថា«ផ្តាច់ការ»។ ប៉ុន្តែលោកថារដ្ឋាភិបាលរបស់លោកនឹងបន្តរក្សាសន្តិភាព និងស្ថិរភាពសម្រាប់ប្រជាពលរដ្ឋ ទោះក្នុងតម្លៃណាក៏ដោយ។
កម្មវិធីនេះនឹងផ្តល់ចំណេះដឹងផ្សេងៗពីភាពជាអ្នកដឹកនាំ និងការអភិវឌ្ឍសមត្ថភាពរបស់យុវជន និងការចូលរូមការងារសហគមន៍ជាដើម។
អ្នកនាំពាក្យបច្ចុប្បន្នរបស់គ.ជ.ប ម្នាក់ បានបន្តដាក់ពាក្យធ្វើជាបេក្ខជនទៀតផងដែរ ដោយថាការដាក់ពាក្យទៀតនេះ ដោយសារតែលោកមានជំនាញក្នុងកិច្ចការងារបោះឆ្នោត។
សមាជិកព្រឹទ្ធសភាបច្ចុប្បន្នរបស់គណបក្សប្រជាជនកម្ពុជា ប្រមាណ៣០ភាគរយនៃចំនួនសមាជិកព្រឹទ្ធសភាសរុបជាង៦០រូប នឹងចូលនិវត្តន៍ហើយជំនួសដោយតំណាងបេក្ខជនថ្មី ដែលក្នុងនោះមានអតីតនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន ផងដែរ។
កាលពីថ្ងៃចន្ទ រថយន្តមួយគ្រឿងដឹកអ្នកដំណើរពីកម្មវិធីបុណ្យបានធ្លាក់ចំណោតលើភ្នំគូលែន ក្នុងខេត្តសៀមរាប បណ្តាលឱ្យមនុស្ស៧នាក់ស្លាប់ និង១៧នាក់រងរបួស។
ព័ត៌មានផ្សេងទៀត
No media source currently available