អង្គការសិទ្ធិមនុស្សលីកាដូ និងនគរបាលខេត្តបន្ទាយមានជ័យអះអាងផ្សេងគ្នាជុំវិញការដែលមន្រ្តីនគរបាលចូលទៅស្នាក់ការរបស់អង្គការលីកាដូក្នុងខេត្ត កាលពីថ្ងៃពុធ ដោយនាំមនុស្ស៤នាក់ចេញពីស្នាក់ការ។
ក្នុងពេលដែលមន្រ្តីជាន់ខ្ពស់ផ្នែកយោធារបស់ចិនបំពេញទស្សនកិច្ចនៅកម្ពុជា នាវាចម្បាំងរបស់ចិនក៏បានចូលមកមូលដ្ឋានកងទ័ពរាមក្នុងខេត្តព្រះសីហនុផងដែរ។
លោកស្រី ហ៊ីលឡារី រ៉ូដហាម គ្លីនតុន (Hillary Rodham Clinton) បានថ្លែងក្នុងកិច្ចពិភាក្សានោះថា ជាទូទៅស្រ្តីបានរួមចំណែកតិចតួចបំផុតក្នុងការធ្វើឱ្យមានការប្រែប្រួលអាកាសធាតុ ប៉ុន្តែពួកគេបែរជាត្រូវរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរជាងគេទៅវិញ។
អ្នកតាមដានបានជំរុញឱ្យមន្ត្រីតាមព្រំដែនត្រួតពិនិត្យទំនិញនាំចូលពីប្រទេសជិតខាងឱ្យបានដិតដល់ ក្រោយសាច់បង្កកប្រមាណ ៣៧ម៉ឺនគីឡូក្រាម ឬស្មើ៣៧០តោន ត្រូវបានមន្ត្រីនៃក្រសួងកសិកម្ម រកឃើញក្នុងឃ្លាំងមួយកន្លែងក្នុងរាជធានីភ្នំពេញ
សេចក្តីព្រាងច្បាប់នេះជាឯកសារគោលមួយ ដើម្បីអាចឈានទៅបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិមួយនៅកម្ពុជា ដែលអង្គការសង្គមស៊ីវិលចង់ឃើញស្ថាប័នមួយនេះដំណើរការដោយឯករាជ្យ និងបម្រើផលប្រយោជន៍សិទ្ធិមនុស្សពិតប្រាកដ។
លោក អ៊ុង ប៊ុនអ៊ី នាយកនៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សាយ និងសារគមនាគមន៍ ហៅកាត់ថាDMCនៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រាប់វីអូអេថាចំនួនសិស្សដែលបានបញ្ចប់ការសិក្សានៅDMC ប្រមាណតែ១៥%ប៉ុណ្ណោះដែលចាប់យកអាជីពជាអ្នកសារព័ត៌មាន ហើយក្រៅពីនោះ ចាប់យកអាជីពជាអ្នកទំនាក់ទំនងសាធារណៈ និងផលិតករផ្នែកប្រព័ន្ធផ្សព្វផ្សាយ។
បុគ្គលិកក្រុមណាហ្គាវើលដ៍៤នាក់ កាលពីព្រឹកថ្ងៃអង្គារ បានចេញមុខតវ៉ា ដោយចាត់ទុកការបញ្ឈប់ពួកគេ និងបុគ្គលិកប្រមាណ៧០នាក់ទៀត កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២៣នេះ ជារឿងអយុត្តិធម៌។
ក្រសួងចំនួន២របស់រដ្ឋាភិបាលកម្ពុជាបានប្រកាសឲ្យដឹងអំពីតម្រូវការចាំបាច់នៃការដាក់ពង្រាយមន្ត្រីកសិកម្មឲ្យបម្រើការនៅតាមឃុំ ដើម្បីជួយដោះស្រាយការលំបាកនានារបស់កសិករ។
ការផ្តល់ដីនេះ ត្រូវបានរដ្ឋាភិបាលអះអាងថាសម្រាប់គម្រោងវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ ក្នុងរយៈពេល៥០ឆ្នាំ។
កាសែតរស្មីកម្ពុជាបានបិទដំណើរការទាំងស្រុង នាពេលថ្មីៗនេះ ក្រោមហេតុផលថាក្រុមប្រឹក្សាភិបាលក្រុមហ៊ុនប្រកាសថាមិនមានចំណូលគ្រប់គ្រាន់សម្រាប់បុគ្គលិក។ នេះបើតាមលោក ទាវ សារៈមុន្នី និពន្ធនាយកកាសែតរស្មីកម្ពុជា។
មន្រ្តីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងចុះធ្វើអធិការកិច្ច ទៅលើបណ្តឹងដែលស្នើសុំផ្លាស់ប្តូរប្រធានមន្ទីររៀបចំដែនដីប្រចាំខេត្តបន្ទាយមានជ័យ គឺលោក អាង ណារិទ្ធ។ នេះបើតាមមន្រ្តីជាន់ខ្ពស់នៃក្រសួងរៀបចំដែនដី។
គណបក្សឆន្ទៈខ្មែរ នៅថ្ងៃចន្ទនេះ បានដាក់ពាក្យសុំចុះបញ្ជីគណបក្សឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតព្រឹទ្ធសភាដែលនឹងធ្វើឡើងនាខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខ។
ព័ត៌មានផ្សេងទៀត
No media source currently available