សំឡេងឬវត្តមានរបស់ស្រ្តីនៅក្នុងអត្ថបទសារព័ត៌មាន នៅមានចំនួនតិចនៅឡើយ បើធៀបនឹងបុរស។ នេះបើយោងតាមការស្រាវជ្រាវថ្មីមួយរបស់អង្គការយូណេស្កូប្រចាំនៅកម្ពុជាចេញផ្សាយកាលពីថ្ងៃទី១២ ខែធ្នូ។
មន្រ្តីជាន់ខ្ពស់កម្ពុជាអះអាងថារដ្ឋាភិបាលកម្ពុជាមិនមែនជា«អាយ៉ង»របស់វៀតណាម ឬប្រទេសណាមួយឡើយ។
លោក តាន់ ហ្សង់ហ្រ្វង់ស័រ បានថ្លែងក្នុងសន្និសីទសារព័ត៌មាននោះថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់អំពីគម្រោងព្រែកជីកហ្វូណនតេជោនេះ ទៅកាន់ភាគីវៀតណាមថា ព្រែកជីកនេះ ជា«ជន្ទល់សេដ្ឋកិច្ច»កម្ពុជានៅពេលខាងមុខ ហើយវានឹងមិនបង្កផលប៉ះពាល់ជាអវិជ្ជមានដល់លំហូរទឹកទន្លេមេគង្គ និងប្រព័ន្ធអេកូឡូស៊ីនោះទេ
អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ដែលឈរឈ្មោះជាបេក្ខជនលេខរៀងទីមួយក្នុងការបោះឆ្នោតព្រឹទ្ធសភានាពេលខាងមុខ ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថាការចេញសេចក្តីណែនាំនេះ គឺដើម្បីជម្រាបជូនដល់អង្គបោះឆ្នោតទាំងអស់នៃគណបក្សភ្លើងទៀនកុំឱ្យមានការភាន់ច្រឡំពីការអូសទាញពីគណបក្សផ្សេង នៅពេលទៅចូលរួមបោះឆ្នោតព្រឹទ្ធសភាខាងមុខនេះ។
លោក ហ៊ុន ម៉ាណែត ក៏បានរំឭកពីការជួយរបស់កម្ពុជាក្នុងការបង្រួបបង្រួមវៀតណាមខាងជើង និងខាងត្បូងនាទសវត្ស៍ទី៦០ និងការជួយរបស់វៀតណាមក្នុងការរំដោះកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ប៉ុលពតនាចុងទសវត្សរ៍៧០ និងការបន្តជួយជាបន្តបន្ទាប់ក្នុងការអភិវឌ្ឍកម្ពុជាឡើងវិញ។
បើតាមសេចក្តីប្រកាសព័ត៌មាន សមាសភាពទាំង៩រូបដែលនឹងត្រូវបោះឆ្នោតផ្តល់សេចក្តីទុកចិត្តនោះដោយតំណាងរាស្រ្តទាំង១២៥រូប រួមមានលោក ប្រាជ្ញ ចន្ទ ជាប្រធាន លោក ជឺ ចំណាន ជាអនុប្រធាន លោក មាស សទិ លោក ឌឹម សុវណ្ណារុំ លោក សោម សូរីដា លោក ហេង ស៊ីឡេង លោក យិច សមិទ្ធិ លោក ហ៊ែល សារ៉ាត់ និងលោក ហង្ស ពុទ្ធា ជាសមាជិក។
ក្នុងសន្និសីទពិភពលោកលើកទី២៨ស្តីពីការប្រែប្រួលអាកាសធាតុនៅទីក្រុងឌូបៃ កាលពីថ្ងៃសៅរ៍ រដ្ឋមន្រ្តីក្រសួងបរិស្ថានបានឡើងថ្លែងពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការរួមចំណែកដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ តាមរយៈការបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញដែលភាគច្រើនមានប្រភពពីវារីអគ្គិសនីឱ្យបាន ៧០ភាគរយ ត្រឹមឆ្នាំ២០៣០
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថាបុគ្គលនិងអង្គភាពចំនួន៦ត្រូវបានដាក់ទណ្ឌកម្មដោយសារទំនាក់ទំនងរបស់ពួកគេទៅនឹងគម្រោងការងារដោយបង្ខំនៅកម្ពុជា រួមមានក្រុមហ៊ុន Heng He, Casino K.B Hotel, Pacific Real Estate Management Co., Golden Sun Sky Entertainment Co., Ltd និងឈ្មោះបុគ្គលដូចជាHum Sovanny និងDong Lecheng។
មន្ត្រីសិទ្ធិមនុស្ស និងសកម្មជនមួយចំនួន កាលពីថ្ងៃអាទិត្យបានប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ដោយទាមទារឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហារំលោភសិទ្ធិមនុស្សនៅកម្ពុជា ខណៈពួកគេព្រួយបារម្ភពីការបន្តធ្លាក់ចុះនៃស្ថានភាពសិទ្ធិមនុស្ស។
គណបក្សប្រជាជនកម្ពុជាមានអនុប្រធានសរុបចំនួន ៥រូប រួមមានលោក ស ខេង លោក សាយ ឈុំ លោក ទៀ បាញ់ អ្នកស្រី ម៉ែន សំអន និងលោក ហ៊ុន ម៉ាណែត។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបទេសកម្ពុជា ដំណើរទស្សនកិច្ចនេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់វិស័យនាៗ រួមមានអប់រំ ពាណិជ្ជកម្ម វិនិយោគ ការតភ្ជាប់ ទេសចរណ៍ វប្បធម៌ សន្តិសុខ ការពារជាតិ កិច្ចការព្រំដែន និងបញ្ហាអនុតំបន់និងអន្តជាតិ
ការឃាត់ទុកនេះត្រូវបានផ្សព្វផ្សាយដោយសារព័ត៌មានក្នុងស្រុក ក្នុងនោះមានការលើកឡើងអំពីការនាំចូលសាច់បង្កកខុសច្បាប់ចូលប្រទេសកម្ពុជា។ អគ្គនាយកដ្ឋានគយនៃក្រសួងសេដ្ឋកិច្ចអះអាងថាសាច់បង្កកនាំចូលនេះមានច្បាប់ទម្លាប់ត្រឹមត្រូវ។
ព័ត៌មានផ្សេងទៀត
No media source currently available