មន្ត្រីការទូតសហរដ្ឋអាមេរិកអ្នកស្រី Melissa A. Brown ដែលទទួលបន្ទុកការិយាល័យកិច្ចការអាស៊ីអាគ្នេយ៍ដីគោក កំពុងស្ថិតក្នុងប្រទេសកម្ពុជា និងបានជួបពិភាក្សាជាមួយមន្ត្រីរដ្ឋាភិបាលសំខាន់ៗមួយចំនួន។
តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីជប៉ុន នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានដឹកនាំមន្រ្តីរបស់លោកទៅប្រទេសជប៉ុនដើម្បីចូលរួមកិច្ចប្រជុំខួបលើកទី៥០ឆ្នាំរវាងអាស៊ាននិងជប៉ុន។
បើតាមសេចក្តីថ្លែងការណ៍របស់មេធាវីកញ្ញា សេង ធារី កូដកម្មបង្អត់អាហារនេះធ្វើឡើងដើម្បីទាមទារសិទ្ធិនៃការអនុវត្តច្បាប់ឱ្យមានភាពយុត្តិធម៌របស់កញ្ញាត្រូវបានគោរពនៅក្នុងដំណើរការនីតិវិធីនៅសាលាឧទ្ធរណ៍ និងដើម្បីអំពាវនាវឱ្យទម្លាក់ចោលការចោទប្រកាន់ទាំងអស់ប្រឆាំងនឹងកញ្ញា និងអ្នកនយោបាយផ្សេងទៀត
កាលពីព្រឹកថ្ងៃសុក្រ កញ្ញា សិរី វឌ្ឍនៈ ដែលមិនត្រូវបានស្គាល់អត្តសញ្ញាណច្បាស់លាស់នៅឡើយ បានបង្ហោះថា៖ «ដល់ពេលវេលាដែលខ្ញុំត្រូវរងគ្រោះហើយ ព្រឹកនេះមិនដឹងថាខ្ញុំទៅជាយ៉ាងណាទេ គេមកសួររកខ្ញុំបីដងហើយ»។
សំឡេងឬវត្តមានរបស់ស្រ្តីនៅក្នុងអត្ថបទសារព័ត៌មាន នៅមានចំនួនតិចនៅឡើយ បើធៀបនឹងបុរស។ នេះបើយោងតាមការស្រាវជ្រាវថ្មីមួយរបស់អង្គការយូណេស្កូប្រចាំនៅកម្ពុជាចេញផ្សាយកាលពីថ្ងៃទី១២ ខែធ្នូ។
មន្រ្តីជាន់ខ្ពស់កម្ពុជាអះអាងថារដ្ឋាភិបាលកម្ពុជាមិនមែនជា«អាយ៉ង»របស់វៀតណាម ឬប្រទេសណាមួយឡើយ។
លោក តាន់ ហ្សង់ហ្រ្វង់ស័រ បានថ្លែងក្នុងសន្និសីទសារព័ត៌មាននោះថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់អំពីគម្រោងព្រែកជីកហ្វូណនតេជោនេះ ទៅកាន់ភាគីវៀតណាមថា ព្រែកជីកនេះ ជា«ជន្ទល់សេដ្ឋកិច្ច»កម្ពុជានៅពេលខាងមុខ ហើយវានឹងមិនបង្កផលប៉ះពាល់ជាអវិជ្ជមានដល់លំហូរទឹកទន្លេមេគង្គ និងប្រព័ន្ធអេកូឡូស៊ីនោះទេ
អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ដែលឈរឈ្មោះជាបេក្ខជនលេខរៀងទីមួយក្នុងការបោះឆ្នោតព្រឹទ្ធសភានាពេលខាងមុខ ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថាការចេញសេចក្តីណែនាំនេះ គឺដើម្បីជម្រាបជូនដល់អង្គបោះឆ្នោតទាំងអស់នៃគណបក្សភ្លើងទៀនកុំឱ្យមានការភាន់ច្រឡំពីការអូសទាញពីគណបក្សផ្សេង នៅពេលទៅចូលរួមបោះឆ្នោតព្រឹទ្ធសភាខាងមុខនេះ។
លោក ហ៊ុន ម៉ាណែត ក៏បានរំឭកពីការជួយរបស់កម្ពុជាក្នុងការបង្រួបបង្រួមវៀតណាមខាងជើង និងខាងត្បូងនាទសវត្ស៍ទី៦០ និងការជួយរបស់វៀតណាមក្នុងការរំដោះកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ប៉ុលពតនាចុងទសវត្សរ៍៧០ និងការបន្តជួយជាបន្តបន្ទាប់ក្នុងការអភិវឌ្ឍកម្ពុជាឡើងវិញ។
បើតាមសេចក្តីប្រកាសព័ត៌មាន សមាសភាពទាំង៩រូបដែលនឹងត្រូវបោះឆ្នោតផ្តល់សេចក្តីទុកចិត្តនោះដោយតំណាងរាស្រ្តទាំង១២៥រូប រួមមានលោក ប្រាជ្ញ ចន្ទ ជាប្រធាន លោក ជឺ ចំណាន ជាអនុប្រធាន លោក មាស សទិ លោក ឌឹម សុវណ្ណារុំ លោក សោម សូរីដា លោក ហេង ស៊ីឡេង លោក យិច សមិទ្ធិ លោក ហ៊ែល សារ៉ាត់ និងលោក ហង្ស ពុទ្ធា ជាសមាជិក។
ព័ត៌មានផ្សេងទៀត
No media source currently available